Trending now

បិទវគ្គបង្វឹកបង្ហាត់ស្ដីពីកិច្ចការយោធានៅមូលដ្ឋានសម្រាប់កងទ័ពប្រជាជនឡាវ

09:18 | 06/01/2023

នាព្រឹកថ្ងៃទី ៤ ខែមករា នៅសាលាយោធាយោធភូមិភាគទី ២ នៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម បានប្រារព្ធពិធីបិទវគ្គបង្វឹកបង្ហាត់ស្ដីពីកិច្ចការយោធានៅមូលដ្ឋានសម្រាប់កងទ័ពប្រជាជនឡាវ ឆ្នាំ២០២២។

វៀតណាមបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ វៀតណាមបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ
កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ មិត្តភាពរវាងយោធភូមិភាគទី២ ជាមួយកងទ័ពប្រជាជនឡាវ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ មិត្តភាពរវាងយោធភូមិភាគទី២ ជាមួយកងទ័ពប្រជាជនឡាវ

ក្នុងរយៈពេលពីរខែ សិក្ខាកាមបានសិក្សា និងផ្លាស់ប្តូរយោបល់ស្ដីពីប្រធានបទជាច្រើន ដូចជា បញ្ហាជាមូលដ្ឋាននៃលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ស្ដីពីសង្គ្រាម កងទ័ព និងការការពារមាតុភូមិសង្គមនិយម; បញ្ហាជាមូលដ្ឋានមួយចំនួនអំពីគោលនយោបាយការពារជាតិរបស់វៀតណាម ការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ជាមួយនឹងការពង្រឹងការការពារជាតិ សន្តិសុខក្នុងអំឡុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ។ល។

បិទវគ្គបង្វឹកបង្ហាត់ស្ដីពីកិច្ចការយោធានៅមូលដ្ឋានសម្រាប់កងទ័ពប្រជាជនឡាវ
លោកឧត្តមសេនីយ៍ទោ Pham Quang Ngan ជូនអំណោយដល់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវដែលចូលរួមក្នុងវគ្គបង្វឹកបង្ហាត់

នៅចុងបញ្ចប់នៃវគ្គបង្វឹកបង្ហាត់មាន ៦០% នៃចំនួនសិក្ខាកាមទទួលបានលទ្ធផលល្អ និងសិក្ខាកាម ៦ រូបទទួលបានប័ណ្ណសរសើរពីអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។

ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ទោ Pham Quang Ngan ប្រធានស្នងការដ្ឋានកងសេនាជន នៃអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវក្នុងការជំនះការលំបាក ការទទួលខុសត្រូវខ្ពស់ក្នុងការសិក្សា ការគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់គណៈកម្មការរៀបចំ។ លោកជឿជាក់ថា ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដែលទទួលបានក្នុងវគ្គបង្វឹកបង្ហាត់នេះ សិក្ខាកាមនឹងផ្តល់ប្រឹក្សាប្រកបដោយប្រសិទ្ធភាពដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងស្ថាប័នយោធានៅមូលដ្ឋាន តាមរយៈនោះ បំពេញដោយជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រជាជនឡាវប្រគល់ជូន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី