នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ បណ្ឌិត្យសភាការពារជាតិបានរៀបចំពិធីបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ - សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ ជំនាន់ទី ១៩ និងកងទ័ពប្រជាជនឡាវ ជំនាន់ទី៥។ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa នាយកបណ្ឌិត្យសភាការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
![]() |
លោកឧត្តមសេនីយ៍ឯក Tran Viet Khoa ថ្លែងក្នុងពិធីបើក |
នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ បណ្ឌិត្យសភាការពារជាតិបានរៀបចំពិធីបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ - សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ ជំនាន់ទី ១៩ និងកងទ័ពប្រជាជនឡាវ ជំនាន់ទី៥។ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa នាយកបណ្ឌិត្យសភាការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ការរៀបចំពិធីបើកថ្នាក់បណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ - សេនាធិការជាន់ខ្ពស់ យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ ជំនាន់ទី ១៩ និងកងទ័ពប្រជាជនឡាវ ជំនាន់ទី៥ បានបង្ហាញការសន្យា និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្តុះបណ្តាលរវាងវៀតណាម ជាមួយកម្ពុជា និងឡាវ ក្នុងវិស័យយោធាការពារជាតិ។ អាស្រ័យហេតុនេះ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នា កសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងទំនុកចិត្តរវាងប្រទេសទាំងបី រួមចំណែករក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
តាមកម្មវិធី សិក្ខាកាមនឹងសិក្សាអំពីប្រពៃណីសាមគ្គីភាពរវាងវៀតណាម-កម្ពុជា-ឡាវ; អំពីវប្បធម៌នយោបាយ និងប្រវត្តិសាស្រ្តសិល្បៈយោធារបស់វៀតណាម; បក្សកុម្មុយនិស្តវៀតណាមដឹកនាំបុព្វហេតុយោធាការពារជាតិ និងដឹកនាំកងទ័ពប្រជាជនវៀតណាម; បង្គើនសមត្ថភាពរបស់កម្មាភិបាលយុទ្ធនាការ យុទ្ធសាស្ត្រក្នុងស្ថានភាពថ្មី។
ជាពិសេស សិក្ខាកាមនឹងបានសិក្សាពីបញ្ហាសន្តិសុខការពារជាតិ នៅលើពិភពលោក និងក្នុងតំបន់ នៅដើមសតវត្សរ៍ទី២១ យុទ្ធសាស្ត្ររបស់ប្រទេសធំៗមួយចំនួនដែលទាក់ទងនឹងសន្តិសុខការពារជាតិក្នុងតំបន់ ការអភិវឌ្ឍថ្មីនៅក្នុងប្រតិបត្តិការវាយលុករបស់កងទ័ពនៃប្រទេសមួយចំនួន; ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងយុទ្ធសាស្ត្រ "បំរែបំរួលដោយសន្តិភាវូបនីយកម្ម" ការបះបោរ ផ្តួលរំលំរបស់កម្លាំងអរិភាព; យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលផ្សាភ្ជាប់នឹងសន្តិសុខការពារជាតិក្នុងស្ថានភាពថ្មី; មូលដ្ឋានគ្រឹះនៃសិល្បៈយុទ្ធនាការ; ការកសាងតំបន់ការពារខេត្តក្រុង; ប្រតិបត្តិការការពារជាយុទ្ធសាស្ត្រក្នុងសង្គ្រាមការពារមាតុភូមិ។ល។
ក្រៅពីនេះ សិក្ខាកាមទៅសិក្សាស្រាវជ្រាវលើវិស័យសន្តិសុខការពារជាតិ ការងារយោធាតាមខេត្តក្រុងនានា និងទស្សនាតំបន់ប្រវត្តិសាស្ត្រវប្បធម៌របស់វៀតណាម; ធ្វើលំហាត់ស្តីពីការកសាងការប្តេជ្ញាចិត្តការពារទប់ទល់ក្នុងទិសដៅយុទ្ធសាស្ត្រក្នុងភូមិសាស្ត្រកម្ពុជា និងភូមិសាស្ត្រឡាវ៕

មតិពីមិត្តអ្នកអាន