Trending now

ការពង្រឹងទំនាក់ទំនងការទូតប្រជាជនរវាងវៀតណាម និងកម្ពុជា

10:16 | 05/01/2023

នាព្រឹកថ្ងៃទី៣ ខែមករា គណៈកម្មាធិការប្រតិបត្តិសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញបានបើកសន្និសីទលើកទី៣ ដើម្បីវាយតំលៃលទ្ធផលការងារឆ្នាំ២០២២ និងដាក់ទិសដៅការងារឆ្នាំ២០២៣។ អញ្ជើញចូលរួមសន្និសីទមានវត្ដមានពីសំណាក់លោក Le Hong Liem អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ និងតំណាងសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ; គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន និងនិស្សិត Binh Phuoc ជាមួយ​និស្សិតកម្ពុជា និងឡាវ កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន និងនិស្សិត Binh Phuoc ជាមួយ​និស្សិតកម្ពុជា និងឡាវ
និស្សិតកម្ពុជាមានគ្រួសារនៅប្រទេសវៀតណាម និស្សិតកម្ពុជាមានគ្រួសារនៅប្រទេសវៀតណាម
ការពង្រឹងទំនាក់ទំនងការទូតប្រជាជនរវាងវៀតណាម និងកម្ពុជា
ពិធីបង្ហាញមុខសាខាសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ

សកម្មភាពលេចធ្លោរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញឆ្នាំ២០២២ ត្រូវបានអង្គសន្និបាតវាយតម្លៃខ្ពស់ រួមមាន៖ ការផ្សព្វផ្សាយពិធីបុណ្យធំៗនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ និងតំបន់នានានៃប្រទេសកម្ពុជា; សកម្មភាពការទូតរវាងប្រទេសទាំងពីរ; ការជួយគាំទ្រនិស្សិតកម្ពុជាដែលកំពុងសិក្សា និងរស់នៅក្នុងទីក្រុងហូជីមិញ និងរាល់សកម្មភាពសង្គម និងសប្បុរសធម៌នៅមូលដ្ឋាននានារបស់កម្ពុជា និងប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាខេត្ត ក្រុងនៅទូទាំងប្រទេស។

ក្នុងនោះ សមាគមបានចុះពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យ និងប្រគល់អំណោយចំនួន ១៩ លើកជូនចំពោះអ្នកជំងឺក្រីក្រជាង ១ ម៉ឺននាក់ និងសាងសង់ផ្ទះចំនួន ៤ ខ្នង។ ព្រមទាំងទទួលនិស្សិតកម្ពុជាជាកូនធម៌ចំនួន ១២ នាក់ និងបង្កើតមូលនិធិជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ និងនិស្សិតជនជាតិខ្មែរ។

ការពង្រឹងទំនាក់ទំនងការទូតប្រជាជនរវាងវៀតណាម និងកម្ពុជា
លោក Trang Huu Nghia អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញបានទទួលនិស្សិត Un Fong ជាកូនធម៌ដែលកំពុងសិក្សានៅវិទ្យាស្ថានអាកាសចរណ៍ទីក្រុងហូជីមិញ

នៅឆ្នាំ២០២៣ សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញមានគោលបំណងលើកកម្ពស់សកម្មភាពការទូតប្រជា ជនរវាងប្រទេសវៀតណាម និងកម្ពុជា។ ឃោសនាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ​វៀតណាម-កម្ពុជា; ទទួលនិស្សិតកម្ពុជាជាកូនធម៌ចំនួន ២០ នាក់ ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ព្រមទាំងជំរុញការតភ្ជាប់ និងណែនាំឱកាសសហប្រតិបត្តិការវិនិយោគរបស់ធុរកិច្ចវៀតណាម និងទីក្រុងហូជីមិញមកកាន់កម្ពុជា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន
បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ