យុគសម័យ - និយាយអំពីកូនធម៌ដែលជានិស្សិតកម្ពុជា កែវភ្នែករបស់លោកស្រី Huynh Ngoc Van នាយីកាសារមន្ទីរអាវផាយ (ទីក្រុង Ho Chi Minh) ពោរពេញដោយក្តីស្រលាញ់។ លោកស្រីបាននិយាយថា៖ «និស្សិតកម្ពុជាតែងតែមានគ្រួសារវៀតណាមដ៏ធំនៅក្បែរខ្លួន»។
![]() |
![]() |
លោកស្រី Huynh Ngoc Van បាននិយាយថា លោកស្រីបានដឹងកម្មវិធីបណ្តុះពន្លកមិត្តភាពក្នុងឆ្នាំ ២០១៩ នៅពេលដែលលោកស្រីបានចូលរួមក្នុងកម្មវិធីមួយនៅវត្ត Pho Minh (ទីក្រុងហូជីមិញ)។ នៅទីនោះ លោកស្រីត្រូវបានគេណែនាំឱ្យធ្វើជាម្តាយធម៌របស់និស្សិតស្រីខ្មែរឈ្មោះ អាត ស្រីនាង។
លោកស្រី Van ក៏បានទៅសិក្សានៅបរទេសជាច្រើនឆ្នាំផងដែរ ដូច្នេះហើយលោកស្រីយល់នូវអារម្មណ៍របស់នាង អាត ស្រីនាង ពេលទៅសិក្សានៅប្រទេសវៀតណាម៖ នឹកគ្រួសារ បារម្ភពីការសិក្សា និងរស់នៅបរទេស។ លោកស្រី Van បានប្ដេជ្ញាចិត្តជួយក្មេងស្រីនេះឱ្យឆាប់សម្របនឹងជីវភាព នៅក្នុងទីក្រុងហូជីមិញ។
នាង អាត ស្រីនាង ជារឿយៗត្រូវបានបុគ្គលិកនៃសារមន្ទីរអាវផាយ (Ao Dai) ទទួលពីអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិវៀតណាមនៅទីក្រុងហូជីមិញទៅកាន់សារមន្ទីរ ស្ថិតក្នុងខណ្ឌទី ៩ នៅចុងសប្តាហ៍។ បុគ្គលិកស្វាគមន៍នាងដូចជាសមាជិកមួយក្នុងគ្រួសារ។ ម៉្យាងទៀត លោកស្រី Ngoc Van បានដាក់ឈ្មោះ ជាភាសាវៀតណាមឲ្យនាង ដើម្បីឲ្យមនុស្សគ្រប់គ្នាងាយចាំ និងហៅឈ្មោះនេះ។ ទន្ទឹមនឹងនេះ នាងស្រីនាងក៏រីករាយនឹងស្តាប់លោកស្រី Ngoc Vanពន្យល់ពីអត្ថន័យនៃពាក្យ An ជាឈ្មោះវៀតណាមរបស់នាង។
នៅសារមន្ទីរអាវផាយ (Ao Dai) នាង អាត ស្រីនាង បានជួបជាមួយនិស្សិតនៃមហាវិទ្យាល័យវប្បធម៌នៅទីក្រុងហូជីមិញ មកទស្សនា និងសិក្សា; រួមជាមួយអ្នកមីង និងលោកពូធ្វើការនៅសារមន្ទីរ ទៅបេះបន្លែ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងសប្បាយរីករាយ។ នាងរំភើបចិត្តពាក់អាវថ្មីដែលអ្នកម្តាយធម៌ Ngoc Van ជូនឲ្យនាង ថតរូបនិងបង្ហោះលើបណ្តាញហ្វេសប៊ុក zalo...
![]() |
លោកស្រី Van (កណ្តាល) ជាមួយកូនធម៌របស់លោកស្រី (រូបថត៖ Thoi Dai)។ |
នាង អាត ស្រីនាង បានព្យាយមសិក្សានិងចូលរួមយ៉ាងសកម្មក្នុងចលនានិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។ នាងមិនត្រឹមតែនិយាយរឿងគួរឱ្យអស់សំណើចក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែនាងក៏សុខចិត្តនិយាយពីការលំបាកក្នុងជីវភាពរបស់នាង ក្នុងនាមជាកូនស្រីបង្កើតផងដែរ។
"ខ្ញុំតែងតែណែនាំ និងលើកទឹកចិត្តនាង សរសើរការខិតខំប្រឹងប្រែងរបស់នាង ពេលនាងត្រូវសិក្សាបានល្អ ចំពេលមានជំងឺរាតត្បាត។ ដាំដើមឈើដ៏ស្រស់ស្អាតក្នុងអន្តេវាសិកដ្ឋាន នាងក៏បានថតរូបនិងនិយាយជាមួយម្តាយធម៌របស់នាង។ ប្អូនប្រុសឈឺ នាងត្រូវទៅរដ្ឋធានី Ha Noi មើលថែ នាងក៏បានប្រាប់ម្តាយធម៌ ហើយខ្ញុំបានពឹងពាក់មិត្តភ័ក្តិរបស់ខ្ញុំ ដើម្បីជួយនាង ពេលនាងត្រូវការ»។ លោកស្រី Van បាននិយាយ
នៅចុងឆ្នាំ ២០២០ នាង អាត ស្រីនាង បានប្រកាសថា គាត់មិនអាចត្រឡប់ទៅផ្ទះវិញ ដើម្បីស្វាគមបុណ្យចូលឆ្នាំប្រពៃណីវៀតណាមបានទេ ដោយសារជំងឺរាតត្បាត។ លោកស្រី Van ធ្វើពុតជា "ជ្រើសរើស" nagឱ្យធ្វើការ រយៈពេលខ្លីនៅសារមន្ទីរអាវផាយ (Ao Dai) ដើម្បីជួយនាង ទាំងលុយ បង្រៀននិងជួយនាងឱ្យបន្ថយការនឹកផ្ទះពេលនាងមិនអាចត្រឡប់ទៅស្រុកកំណើតរបស់នាងក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ .
"នាង អាត ស្រីនាង ស្លូតត្រង់ណាស់ សប្បាយចិត្តនឹង "កូនជាង" នៅសារមន្ទីរអាវផាយ (Ao Dai) ជាមួយបងប្អូន ពូមីង និងបុគ្គលិកយ៉ាងឧស្សាហ៍។ នៅចុងសប្តាហ៍ខ្ញុំយកលុយរបស់ខ្លួន ដើម្បីក្រុមសេវាកម្មជូនប្រាក់ខែឲ្យនាង។ ប្រហែលជារហូតដល់បច្ចុប្បន្ននេះ នាងមិនបានដឹងរឿងនោះទេ!» លោកស្រី បាននិយាយ។
ថ្ងៃមួយ នាង អាត ស្រីនាង បានសុំសិទ្ធិនាំនិស្សិតខ្មែរម្នាក់ទៀត ហើយសុំឱ្យលោកស្រី Van «ជ្រើសរើស» មិត្តម្នាក់នេះ។ នោះគឺ កូនកម្លោះសុផា ឈូក ជាបុរសខ្ពស់ សង្ហារ រហ័សរហួន ប៉ិនប្រសប់។ “យើងហៅឈ្មោះសុផាផា ជាឈ្មោះ Pha ដែលមានសំឡេងស្រដៀងនឹងឈ្មោះខ្មែររបស់គាត់គ្នា ហើយផ្តល់ការងារដែលពាក់ព័ន្ធនឹងចំណេះដឹងរបស់និស្សិតម្នាក់នៃមហាវិទ្យាល័យស្ថាបត្យកម្ម។ អ្វីគ្រប់យ៉ាងដែលគាត់ធ្វើបានល្អ ដោយមានភាពជឿជាក់ជាមួយនឹងអាគុយម៉ង់បញ្ចុះបញ្ចូល។ នៅចុងសប្តាហ៍ គាត់ក៏បានទទួលបាន "ប្រាក់ខែ" ហើយសប្បាយចិត្តខ្លាំងណាស់ដែលនៅតែអាចរកប្រាក់បានក្នុងអំឡុងពេលមានរីករាលដាលនៃជំងឺរាតត្បាត។ បុណ្យចូលឆ្នាំប្រពៃណីវៀតណាម ឆ្នាំ២០២១ ខ្ញុំទទួលនិស្សិតកម្ពុជាពីរនាក់នោះមកលេងផ្ទះខ្ញុំ ។ កូនកម្លោះ Pha បានមានឪពុកធម៌របស់គាត់ ប៉ុន្តែគាត់មិនដឹងពីរបៀបទាក់ទង នៅពេលគាត់មកប្រទេសវៀតណាម។ ដូច្នេះ គាត់បានសុំខ្ញុំទទួលគាត់ជាកូនធម៌របស់។ ពិតណាស់ ខ្ញុំបានយល់ព្រមនិងស្រឡាញ់ Pha អស់ចិត្ត។” លោកស្រី Van បានរៀបរាប់
![]() |
លោកស្រី Huynh Ngoc Van (ទីពីរពីស្តាំ) បានទទួលប័ណ្ណសរសើរពីគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា (រូបថត៖ Thanh Luan)។ |
នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង ទោះបីជាត្រូវមើលថែគ្រួសារ និងបុគ្គលិកនៃសារមន្ទីរអាវផាយ( Ao Dai) ក៏ដោយ លោកស្រី Van នៅតែយកចិត្តទុកដាក់និងដាស់តឿនដល់កូនធម៌ ឲ្យមានការប្រុងប្រយ័ត្ន និងចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ ដោយដឹងថា កូនៗ ត្រូវស្នាក់នៅអន្តេវាសិកដ្ឋាន មិនអាចធ្វើដំណើរទៅទិញសម្ភារៈ និងអាហារបាន លោកស្រី Van បានផ្ទេរប្រាក់ និងបញ្ជាទិញទំនិញ ហើយផ្ញើដល់ពួកគេ។ ហេតុដូច្នេះ ពួកគេរក្សាសុខភាព ផ្លូវចិត្ត និងផ្លូវកាយ ដើម្បីសិក្សា និងជំនះការរាតត្បាត។
ពេលខ្លះ កូនកម្លោះ Pha សួរដោយស្លូតបូត៖ «ម៉ាក់ ហេតុអីស្រលាញ់កូនខ្លាំងម្លេះ?» ខ្ញុំឆ្លើយថា៖ «ព្រោះកូនជាកូនល្អ រៀនពូកែ សង្ហារ» កូនកម្លោះ Pha រំជួលចិត្ត និងមោទនភាពណាស់... ខ្ញុំកម្រប្រើសង្គមណាស់ បណ្តាញនានា ប៉ុន្តែខ្ញុំនៅតែព្យាយាមទាក់ទងគ្នា ផ្ញើសារ បញ្ចេញមតិលើ facebook zalo ដើម្បីឲ្យពួកគេៗ និងមិត្តភ័ក្តិរបស់ពួកគេយល់ថា ម្តាយធម៌តាមដ្ឋានកូនៗ រាល់ថ្ងៃ។
ដោយឃើញកូនធម៌ ចែករំលែកតាមហ្វេសប៊ុក ទាំងក្តីអាឡោះអាល័យ និងដឹងគុណចំពោះម្តាយធម៌ ដែលជាញាតិសន្តាន លោកស្រី ចាត់ទុកថា នោះជាកាដូដ៏ធំបំផុត ដែលកូនទុក ពេលបែកគ្នា។
“ការស្រលាញ់ ការចែករំលែក ការបង្រៀន និងការលើកទឹកចិត្ត គឺជាអ្វីដែលខ្ញុំបានធ្វើសម្រាប់កូនរបស់ខ្ញុំ ក៏ដូជាសម្រាប់កូនធម៌ជានជាតិខ្មែររបស់ខ្ញុំផងដែរ។ ពួកគេនឹងក្លាយជាកូនប្រុស កូនស្រីរបស់ខ្ញុំជានិច្ច ទោះបីជាយើងនៅឆ្ងាយក៏ដោយ។ ខ្ញុំតែងតែបួងសួងឲ្យពួកគេមានសុខភាពល្អ សេចក្តីសុខ ភាពចាស់ទុំ និងរួមចំណែកកសាងប្រទេសកម្ពុជាឲ្យកាន់តែសម្បូរ រុងរឿង និងស្រស់ស្អាតថែមទៀត”៕

thoidai.com.vn
មតិពីមិត្តអ្នកអាន