Trending now

ក្រុមគ្រួសារវៀតណាមចំនួន ៣៤ គ្រួសារទទួលនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញជាកូនធម៌

08:57 | 25/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៣ ខែមេសា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៅទីក្រុងហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុង និងអង្គការនយោបាយសង្គមនៃទីក្រុងដើម្បីរៀបចំកម្មវិធី “ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ឆ្នាំ២០២២។

ទីក្រុងហូជីមិញទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ១.៣៤ ពាន់លានដុល្លារអាមេរិក ទីក្រុងហូជីមិញទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ១.៣៤ ពាន់លានដុល្លារអាមេរិក
អណិកជនវៀតណាមបរិច្ចាគថវិកាជិត ៣៤ ពាន់លានដុងដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩របស់មាតុភូមិ អណិកជនវៀតណាមបរិច្ចាគថវិកាជិត ៣៤ ពាន់លានដុងដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩របស់មាតុភូមិ
ប្រតិភូអបអរសាទរចំពោះក្រុមគ្រួសាររទទួលនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញជាកូនធម៌
ប្រតិភូអបអរសាទរចំពោះក្រុមគ្រួសាររទទួលនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញជាកូនធម៌

កម្មវិធី “ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ត្រូវបានរៀបចំឡើងក្នុងបំណងជ្រោមជ្រែងសកម្មភាពជួបប្រាស្រ័យមិត្តភាពក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧/ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) និងលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២/ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២)។ ព្រមទាំងជាឱកាសសម្រាប់និស្សិតឡាវនិងកម្ពុជាចូលរួមសកម្មភាពប្រចាំថ្ងៃនៃក្រុមគ្រួសារវៀតណាម។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ ដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធយុវជនទីក្រុង សហភាពនារី សហភាពការងារ សមាគមអតីតយុទ្ធជន សមាគមកសិករ និងសហភាពទីក្រុងនៃអង្គការមិត្តភាព, បង្កើតបរិយាកាសសម្រាប់និស្សិតឡាវ និងកម្ពុជាទទួលបានបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់គ្រួសារវៀតណាម។ អាស្រ័យហេតុនេះ ភ្ជាប់ទំនាក់ទំនងផ្លូវចិត្ត និងគាំទ្រដល់ជីវិតសម្ភារៈ និងស្មារតីរបស់និស្សិតឡាវ និងកម្ពុជា ពេលកំពុងសិក្សា និងរស់នៅក្នុងទីក្រុងហូជីមិញ។

ថ្លែងមតិក្នុងពិធីនេះ លោក Ngo Thanh Son អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញបានវាយតម្លៃថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យ។ តាមរយៈកម្មវិធីនេះ នឹងជួយពង្រឹងសកម្មភាពផ្លាស់ប្តូររវាងប្រជាជននៃប្រទេសផ្សេងៗ ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងទីក្រុងហូជីមិញ និងឡាវ និងនិស្សិតអន្តរជាតិកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញអំពីប្រទេស ប្រជាជន ប្រវត្តិសាស្រ្តវប្បធម៌ ប្រពៃណី និងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា។

កម្មវិធីចូលរួមចំណែករឹតបន្តឹងមនោសញ្ចេតនា ហើយជួយគាំទ្រនិស្សិតឡាវ និងកម្ពុជាក្នុងរយៈពេលសិក្សានិងរស់នៅនៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនោះផ្សព្វផ្សាយ អប់រំ និងលើកកំពស់ចំណេះដឹងសម្រាប់និស្សិតឡាវ និងកម្ពុជាអំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្រ្ត ប្រពៃណី ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយឡាវនិងកម្ពុជា។

ក្នុងឱកាសនេះ បានប្រព្រឹត្តទៅពិធីប្រគល់និស្សិតឡាវ និងនិស្សិតកម្ពុជា ៥០ នាក់ដល់ក្រុមគ្រួសារចំនួន៣៤ ដែលចូលរួមកម្មវិធី “ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី