យុគសម័យ - មកសិក្សានៅប្រទេសវៀតណាម និស្សិតកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ការយកចិត្តទុកដាក់ ការគាំទ្រ និងការណែនាំពីលោកគ្រូ អ្នកគ្រូ មិត្តភក្តិ និងប្រជាជនវៀតណាម។ ពេលពួកគេវិលត្រឡប់មកស្រុកខ្មែរវិញ និស្សិតកម្ពុជាមិនត្រឹមតែមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានក្តីស្រលាញ់ដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរផងដែរ។
![]() |
![]() |
ការដឹងគុណចំពោះគ្រូនិងក្តីស្រឡាញ់របស់មិត្តភក្តិ
យុវនារី ឈុន ស៊ីវម៉ី បានសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យសំណង់ Ha Noi។ រយៈពេលបួនឆ្នាំនៃការសិក្សា គាត់មានអនុស្សាវរីយ៍និងក្តីស្រលាញ់ជាច្រើន វៀតណាមបានក្លាយជាផ្ទះទីពីររបស់ឈុន។
ឈុន បាននិយាយថា៖ គ្រាដំបូង នាងដែលរស់នៅប្រទេសវៀតណាម នាងមានការបារម្ភ និងសម្ពាធយ៉ាងខ្លាំង ព្រោះក្រៅពីពាក្យ «ជំរាបសួរ» ទាំងពីរនេះ នាងមិនស្គាល់ពាក្យវៀតណាមផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារជំនួយពីគ្រូ និងមិត្តភ័ក្តិនៅសាលា ឈុន ជំនះឧបសគ្គភាសានៅពេលសិក្សា និងវិភាគឯកសារ។
“ក្តីស្រលាញ់ដ៏កក់ក្តៅរបស់លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិវៀតណាមបានជួយខ្ញុំឱ្យសម្របខ្លួនទៅនឹងបរិយាកាសថ្មីយ៉ាងឆាប់រហ័ស។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងនាំយកចំណេះដឹងដែលបានរៀននៅប្រទេសវៀតណាមដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា ធ្វើយ៉ាងណាពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ តាមការចែករំលែករបស់យុវនារី ឈុន ស៊ីវម៉ី។
![]() |
យុវជន ជា ណារ៉ា និស្សិតខ្មែរម្នាក់កំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធា។ (រូបថត៖ Thanh Luan) |
រយៈពេលប្រាំមួយឆ្នាំនៃការសិក្សានៅវិទ្យាស្ថានពេទ្យយោធា បានជួយឱ្យយុវជន ជា ណារ៉ា ស្ទាត់ជំនាញភាសាវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ គ្រាដំបូងឡើយ ឧបសគ្គផ្នែកភាសា និងបរិមាណចំណេះដឹងដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសផ្នែកវេជ្ជសាស្រ្ត ក៏ជាភាពលំបាកមួយ ដែលយុវជន ជា ណារ៉ា ត្រូវជម្នះ។
“ខ្ញុំទទួលបានការជួយនិងគាំទ្រយ៉ាងក្លៀវក្លាពីគ្រូ និងនិស្សិតវៀតណាម។ មេរៀនណាដែលខ្ញុំមិនយល់ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិទាំងអស់ តែងតែយកចិត្តទុកដាក់ ណែនាំខ្ញុំ ដូច្នេះខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីការមិនទាន់យល់មេរៀននៅក្នុងថ្នាក់នោះទេ»។
ដូចយុវជន ជា ណារ៉ា ដែរ យុវជន ឆាយ ស៊ីយ៉ន (វិទ្យាស្ថានពេទ្យយោធា) មានពេលវេលាសិក្សា នៅប្រទេសវៀតណាម (៧ឆ្នាំ) និងមានអនុស្សាវរីយ៍ល្អៗ ជាច្រើនជាមួយប្រទេស និងប្រជាជនវៀតណាម។
“វេជ្ជសាស្រ្តក្នុងប្រទេសវៀតណាមមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ណាស់ គ្រូបង្រៀនមានជំនាញល្អ ហើយបរិយាកាសសិក្សាក៏ល្អដែរ។ យើងអាចរស់នៅក្នុងអន្តេវាសិកដ្ឋានដ៏ធំទូលាយ និងបានបំពាក់បរិក្ខារពេញលេញដូចជាម៉ាស៊ីនត្រជាក់ ទូរទឹកកក... ចុងឆ្នាំនេះខ្ញុំរៀនចប់ហើយ ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញដើម្បីធ្វើការ ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងត្រលប់ទៅវៀតណាមវិញឆាប់ៗដើម្បីសិក្សាឯកទេស។ ខ្ញុំចូលចិត្តរស់នៅប្រទេសវៀតណាម ប្រជាជនរួសរាយរាក់ទាក់ ម្ហូបក៏ឆ្ងាញ់ពិសារ ជាពិសេសគឺ Pho»។ យុវជន ឆាយ ស៊ីយ៉ន បានចែករំលែក
"សញ្ញាប័ត្រពីរ" ដែលនិស្សិតខ្មែរនាំមកស្រុកខ្មែរ
យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាប្រមាណ ៦០០នាក់ មកសិក្សានៅប្រទេសវៀតណាម តាមកិច្ចព្រមព្រៀងអាហារូបករណ៍។ លើសពីនេះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលវៀតណាមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ២០។ ហេតុដូច្នេះចំនួននិស្សិតកម្ពុជាសរុបដែលសិក្សាតាមកម្មវិធីនេះមានចំនួន ១០០នាក់ (រយៈពេល ៥ឆ្នាំ)។
ទន្ទឹមនឹងនេះ កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាល វៀតណាមក៏ផ្តល់អាហារូបករណ៍ប្រហែល ២០០ ដែលសិក្សានៅសាកលវិទ្យាល័យនៅតាមខេត្តជាប់ព្រំដែនកម្ពុជា។
លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង Ho Chi Minh បានមានប្រសាសន៍ថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខ កម្ពុជាក៏ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងផ្តោតទៅលើជំនាន់សិស្ស និស្សិត និង យុវជននៃប្រទេសទាំងពីរ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង Ho Chi Minh បានរៀបចំកម្មវិធីជាច្រើនសម្រាប់និស្សិតកម្ពុជា ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយនូវវប្បធម៌របស់ប្រទេសកម្ពុជា ក៏ដូចជាបង្កើតចំណងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម។
“ខ្ញុំចង់ឲ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង Ho Chi Minh ជាពិសេស និងតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាមជាទូទៅ ទទួលបានសញ្ញាបត្រពីរនៅពេលពួកគេត្រលប់មកស្រុកខ្មែរវិញ។ ក្រៅពីសញ្ញាបត្រចំណេះដឹងដ៏សំខាន់ អ្នកនឹងទទួលសញ្ញាបត្រទីពីរអំពីមនោសញ្ចេតនាមិត្តភាពរវាងប្រជាជនទាំងពីរ។
បន្ទាប់ពីត្រឡប់មកស្រុកខ្មែរវិញ អ្នកនឹងក្លាយជាស្ពានដ៏មានប្រសិទ្ធភាព និងមិត្តភាព បន្តរួមចំណែក និងការពារសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេសយើងទាំងពីរបានកសាងរួមគ្នាក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ចាប់តាំងពីរំដោះកម្ពុជានៅឆ្នាំ ១៩៧៩។
នៅពេលដែលអ្នកមានការយល់ដឹងដ៏ត្រឹមត្រូវ យល់ពីរបៀបដែលយើងបានលះបង់សាច់ឈាមយ៉ាងម្តេច ដើម្បីមានថ្ងៃនេះ អ្នកនឹងត្រៀមខ្លួនដើម្បីបូជា និងការពារសមិទ្ធិផលទាំងនោះ ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង»។ តាមលោក សុខ ដារ៉េត៕
thoidai.com.vn
មតិពីមិត្តអ្នកអាន