យុគសម័យ - ពិធីប្រគល់រង្វាន់នៃការប្រកួត “រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ៍” រៀបចំដោយទស្សនាវដ្ដីយុគសម័យ (ចំណុះសម្ព័ន្ធអង្គការមិត្តភាពវៀតណាម) សម្របសម្រួលជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម សមាគមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពឡាវ - វៀតណាម បានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ធ្នូ បានទទួលភ្ញៀវពិសេសជាច្រើន។
![]() |
![]() |
អ្នកទាំងនោះជាអ្នកនិពន្ធពីររូបដែលទទួលបានពានរង្វាន់លេខ ១ នៃការប្រកួតនេះគឺលោក Khamkeo Vongphila អតីតប្រធានមន្ទីរការបរទេសទីក្រុងវៀងចន្ទន៍ (ឡាវ) និងលោក Trang Lao Lu (ជនជាតិ Mong មកពីភូមិ Lao Kho 1 ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La) និងលោក Tran Van Thang កូនប្រុសអ្នកនិពន្ធ Tran Van Tuc ដែលបានឈ្នះរង្វាន់លេខពីរក្នុងការប្រកួតនេះ។ .
![]() |
អ្នកនិពន្ធ Khamkeo Vongphila (ទីពីរ ពីឆ្វេង) និងអ្នកនិពន្ធ Trang Lao Lu (ទីបី ពីឆ្វេង) បានទទួលបានលិខិតបញ្ជាក់នូវការទទួលពានរង្វាន់លេខមួយនៃការប្រកួត “រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ៍” (រូបថត៖ Thu Ha)។ |
ការជួបជុំដ៏អស្ចរ្យ
កាលពី ៥៣ ឆ្នាំមុន ក្នុងអំឡុងសង្រ្គាម កូនសិស្សឡាវជាច្រើនត្រូវបានបញ្ជូនទៅប្រទេសវៀតណាម ដើម្បីជម្លៀសខ្លួនចេញ។ កុមារទាំងនោះត្រូវបានគ្រួសារវៀតណាមចិញ្ចឹម ភាគច្រើនជាកសិករ ហើយបាននាំយកពួកគេមករស់នៅជាមួយគ្រួសារ។ ពួកគេរស់នៅជាមួយគ្នាដូចជាសាច់ញាត្តិ។ ក្នុងនោះមានកុមារ Khamkeo Vongphila អាយុ ១៣ ឆ្នាំ រស់នៅខេត្ត Xiangkhouang (ឡាវ) ទៅផ្ទះលោក Tran Van Tuc (ខេត្ត Phu Tho)។
បន្ទាប់ពីមានសន្តិភាព និងរំដោះប្រទេសទាំងពីររួចមក លោក Khamkeo Vongphila បានត្រឡប់ទៅប្រទេសឡាវវិញ។ ពួកគេបានបាត់បង់ទំនាក់ទំនងគ្នាជាងដប់ឆ្នាំមកហើយ។ តាមរយៈការប្រកួត “រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ៍” កូនធម៌រូបនេះ បានរកឃើញឪពុកម្តាយ និងបងប្អូនចិញ្ចឹមនៅឯប្រទេសវៀតណាម។ ទាំងឪពុកម្តាយ និងកូនធម៌បានឈ្នះរង្វាន់ខ្ពស់នៅក្នុងការប្រកួតនេះ ខណៈដែលពួកគេបានសរសេរអំពីជីវិតផ្ទាល់ខ្លួន និងអនុស្សាវរីយ៍អំពីប៉ុន្មានឆ្នាំរស់នៅជាមួយគ្នារបស់ពួកគេ។
![]() |
រូបថតកូនធម៌ជនជាតិឡាវបីនាក់ថតជាមួយគ្រួសារលោក Tran Van Tuc។ ក្នុងរូបថតនោះ លោក Khamkeo ឈរក្បែរឪពុកធម៌របស់គាត់ គឺលោក Tuc។ |
នៅក្នុងរូបថត៖ អ្នកម្តាយឈ្មោះ Mai (ខាងឆ្វេង អាវពណ៌ត្នោត ជួរខាងក្រោយ) លោកឪពុកឈ្មោះ Tuc (ខាងឆ្វេងទីពីរ អាវស បីកូន)។ (កូនបង្កើតតូចបំផុតបីនាក់ ជួរមុខខាងឆ្វេង)។ កូនធម៌ជនជាតិឡាវបីនាក់ (ខាងស្តាំ ជួរក្រោយ) ។ ខ្ញុំឈរក្បែរឪពុក Tuc ដែលក៏ជាកូនធម៌ពៅរបស់ឪពុកម្តាយខ្ញុំ។
ថ្លែងក្នុងពិធីប្រគល់រង្វាន់ លោក Khamkeo Vongphila មានប្រសាសន៍ថា អស់រយៈពេលជាងកន្លះសតវត្សមកហើយ ដែលលោកនៅតែរក្សានូវអនុស្សាវរីយ៍ ដែលផ្ទុកក្តីស្រលាញ់របស់គ្រួសារវៀតណាម។ វាជាកាតជូនពរឆ្នាំថ្មីរបស់បងស្រី Xuan Kim គំនូរគូរដែលគូរដោយបងប្អូនស្រី និងរបរូបថតដែលថតជាមួយគ្រួសាររបស់លោក Tran Van Tuc។
“នៅពេលដែលខ្ញុំបានទទួលកាតពីបងស្រី Xuan Kim និងរូបភាពគូរដោយដៃរបស់ប្អូនប្រុសនាង នៅនិទាឃរដូវឆ្នាំ ១៩៦៨ ខ្ញុំមិនចេះភាសាវៀតណាមទេ ដូច្នេះខ្ញុំមិនដឹងថា អក្សរលើកាតនោះសរសេរអ្វីទេ ខ្ញុំគ្រាន់តែដឹងរក្សាយ៉ាងហ្មត់ចត់។ ក្រោយមក ខ្ញុំចេះភាសាវៀតណាម ពេលបើកកាកនោះហើយអានម្តងទៀត ខ្ញុំយល់ថា កាតដែលបងស្រីអោយខ្ញុំជាកាតជូនពរថ្ងៃចូលឆ្នាំវៀតណាម។ នៅលើកាតនោះ គាត់សរសេរថា “ជូនប្អូនខ្ញុំ! ជូនពរប្អូនសុភមង្គល មានសុខភាពល្អ ភាពបរិសុទ្ធ សេចក្តីស្រឡាញ់នៃជីវិត ព្យាយាមសិក្សា និងខិតខំធ្វើការ ដើម្បីសម្តេចបានក្តីបំណងប្រាថ្នា។ សូមជូនពរឱ្យប្អូនតែងតែសប្បាយរីករាយ បានដូចផ្ការីកនានិទាឃរដូវ...”។ រីឯ រូបថតដែលគូរដោយដៃដែលប្អូនប្រុសប្រគល់ឱ្យខ្ញុំសរសេរថា "ផ្តល់ឱ្យអ្នកដែលជាមិត្តភក្តិរាក់ទាក់របស់ខ្ញុំ។ លោក Khamkeo រៀបរាប់។
វត្ថុអនុស្សាវរីយ៍ពិសេសមួយទៀតគឺរូបថតរបស់លោក Khamkeo ថតជាមួយគ្រួសារឪពុកធម៌របស់គាត់គឺលោក Tuc អ្នកម្តាយធម៌គឺលោកស្រី Mai នៅឃុំ Dao Xa ស្រុក Thanh Thuy ខេត្ត Vinh Phu (ឥឡូវជាខេត្ត Phu Tho) ក្នុងឆ្នាំ ១៩៦៩ នេះគឺជាគ្រួសារមួយដែលកុមារ Khamkeo និងមិត្តភក្តិជនជាតិឡាវពីរនាក់ទៀត គឺ Bun Lap និង Bun Phenh ត្រូវបាននាំមកនិងរស់ក្នុងផ្ទះលោក Tuc។
“ពួកយើងទើបតែអាយុ ១២-១៣ឆ្នាំប៉ុណ្ណោះ នៅពេលដែលយើងមករស់នៅជាមួយគ្រួសារឪពុក Tuc និងម្តាយ Mai ទោះបីជាពួកយើងខុសគ្នាពីជាតិសាសន៍ និងប្រទេសក៏ដោយ ប៉ុន្តែឪពុកម្តាយធម៌របស់យើងស្រឡាញ់ យើងដូចកូនរបស់ពួកគេដែរ។ ឪពុកម្តាយធម៌បានបង្រៀនយើងគ្រប់គ្នា ពាក្យសម្ដី គ្រប់ប្រយោគ របៀបរស់នៅក្នុងគ្រួសារ”។ នោះគឺជាអនុស្សវរីយ៍ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ»។ លោក Khamkeo រំភើបចិត្តខ្លាំងនៅពេលនិយាយ
នៅឆ្នាំ ១៩៧០ យុវជន Khamkeo បានទៅរៀននៅវិទ្យាល័យភ្នំ I - Vinh Phu ដើម្បីជួយសម្រួលដល់ការសិក្សារបស់គាត់។ នៅថ្ងៃលាដៃ ឪពុក Tuc បានប្រាប់ Khamkeo អំពីអាស័យដ្ឋាននិងរូបថតដែលថតជាមួយគ្រួសារក្នុងឆ្នាំ ១៩៦៩។ រូបថតនោះ រួមជាមួយនឹងកាតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមរបស់បងស្រី Xuan Kim និងគំនូរគូរដោយដៃរបស់ប្អូនប្រុសបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពិសិដ្ឋ ដែលរក្សាទុកដោយលោក Khamkeo អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។
![]() |
លោក Tran Van Thang កូនប្រុសរបស់លោក Tran Van Tuc (អាយុ ៩១ ឆ្នាំ រស់នៅឃុំ Dao Xa ស្រុក Thanh Thuy ខេត្ត Phu Tho) បានចែករំលែក ក្នុងពីធីប្រគល់ពានរង្វាន់នេះ។ (រូបថត៖ Truong Hung) |
ជួបជាមួយ "លោក Khamkeo " ក្នុងពិធីប្រគល់រង្វាន់នៃការប្រកួត "រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ៍ " លោក Tran Van Thang មានប្រសាសន៍ថា អរគុណដល់ការប្រកួតនេះ ទើបគ្រួសាររបស់គាត់អាចភ្ជាប់ទំនាក់ទំនងជាមួយបងប្រុសធម៌បានឡើងវិញ បន្ទាប់ពីបែកគ្នាជាង ១០ ឆ្នាំ។ នេះជាសេចក្តីសប្បាយរីករាយដ៏អស្ចារ្យសម្រាប់គ្រួសាររបស់គាត់។
លោក Tran Van Thang បាននិយាយថា “ប៉ាម៉ាក់ខ្ញុំហូបបាយ ពេលណាក៏មានម្ទេស ហឹរណាស់ ខ្ញុំហូបអត់បាន ប៉ុន្តែបង Khamkeo ហូបបាយរួចហើយនិងសួរខ្ញុំ ម៉េចក៏ខ្ញុំហូបមិនបាន?” លោក Thang បានឲ្យដឹងថា រីករាយណាស់ដែលឥឡូវនេះ អ៊ិនធើណិតមានការអភិវឌ្ឍន៍ គ្រួសាររបស់គាត់ចង់និយាយជាមួយ លោក Khamkeo ជាមួយបងស្រីថ្លៃ និងចៅគ្រប់ពេល។ ភ្លាមៗបន្ទាប់ពីកម្មវិធីនេះ លោក Khamkeo នឹងត្រលប់ទៅខេត្ត Phu Tho ដើម្បីសួរសុខទុក្ខឪពុក Tuc និងម្តាយ Mai ហើយគ្រួសាររបស់លោក Thang ក៏នឹងព្យាយាមទៅប្រទេសឡាវ ដើម្បីសួរសុខទុក្ខគ្រួសារបងប្រុស Khamkeo នាពេលខាងមុខឆាប់ៗនេះ។
វត្ថុអនុស្សាវរីយ រំលឹកដល់មេដឹកនាំបដិវត្តន៍ឡាវ
ក្នុងជន្មាយុ ៨៤ ឆ្នាំ លោក Trang Lao Lu នៅតែចងចាំថ្ងៃដែលលោកមានអាយុ ១០ ឆ្នាំ បានដើរតាមឪពុកលោកចូលក្នុងព្រៃ ដើម្បីយកបាយដែលជូនដល់លោក Kaysone Phomvihane ។ នៅឆ្នាំ ១៩៤៨ លោកប្រធាន Kaysone Phomvihane និងក្រុមអ្នកឃោសនាឡាវខាងជើងបានមកភូមិ Phieng Sa (ក្រោយមកប្តូរឈ្មោះគឺភូមិ Lao Kho) បំពេញភារកិច្ចសាងសង់មូលដ្ឋានបដិវត្តន៍ ចាប់ពីពេលនោះបានអភិវឌ្ឍទៅជាមូលដ្ឋានបដិវត្តន៍ជាច្រើននៅក្នុងទឹកដីឡាវ ប្រឆាំងនឹងអាណានិគមនិយមបារាំង។
«សម័យនោះ ភ្នំ និងព្រៃឈើក្រាស់ក្រែល ពិបាកធ្វើដំណើរណាស់ ខ្ញុំតែងតែទៅជាមួយឪពុកខ្ញុំ ដើម្បីយកបាយដែលជូនបាយដល់លោក Kaysone Phomvihane និងក្រុមអ្នកឃោសនាឡាវខាងជើង។ ដើម្បីជៀសវាងការរកឃើញរបស់សត្រូវ យើងត្រូវយកចបកាប់ ពីព្រោះនៅពេលដែលពួកគេសួរ យើងបានឆ្លើយថាយកបាយទៅសាច់ញាតិដែលធ្វើស្រែ” លោក Trang Lao Lu បាននិយាយ។
មួយរយៈក្រោយមក លោកប្រធាន Kaysone Phomvihane បានផ្លាស់ទៅរស់នៅក្នុងគ្រួសាររបស់លោក Trang Lao Lu ។ ក្នុងសកម្មភាពប្រចាំថ្ងៃ សមាជិកក្នុងគ្រួសារគាត់បានស្និទ្ធស្នាលជាមួយលោកប្រធាន Kaysone Phomvihane ដូចជាសមាជិកមួយក្នុងគ្រួសារ។ ជាពិសេសក្នុងឱកាសនេះ ឪពុករបស់លោក Kaysone Phomvihane និងលោកប្រធាន Kaysone Phomvihane ក៏បានធ្វើពិធីកាត់ឈាម ស្បថជាបងប្អូន ស្បថថា រស់នៅ និងស្លាប់ជាមួយគ្នា ជួយគ្នា និងចាត់ទុកគ្នាដូចជាបងប្អូនបង្កើត។
កំសៀវ ឆ្នាំងស្ពាន់ ខ្ទះ និងត្បាល់កិនស្រូវ គឺជាវត្ថុប្រើប្រាស់ដោយគ្រួសារលោក Trang Lao Lu ដើម្បីបម្រើមេដឹកនាំបដិវត្តន៍ឡាវ និងសមមិត្តរបស់គាត់ក្នុងកំឡុងឆ្នាំ ១៩៤៨-១៩៥១។ ក្រោយមក នៅពេលដែលកេរ្តិ៍ដំណែលបដិវត្តន៍វៀតណាម-ឡាវត្រូវបានសម្ពោធនៅភូមិ Lao Kho ក្នុងឆ្នាំ ២០១៧គ្រួសាររបស់លោក Trang Lao Lu បានបញ្ជូនវត្ថុអនុស្សាវរីយ៍ទាំងនេះជូនដល់ផ្ទះនៃការចងចាំ ព្រោះវាជាភស្តុតាងនៃសម័យកាលប្រកបដោយមោទនភាព វីរភាព និងពោរពេញដោយភក្ដីភាព។
លោក Trang Lao Lu បានមានប្រសាសន៍ថា “រាល់ពេលដែលខ្ញុំទៅទស្សនាផ្ទះនៃការចងចាំ និងមើលវត្ថុអនុស្សាវរីយ៍ ខ្ញុំនឹកឃើញអនុស្សាវរីយ៍ចាស់ៗ ជាមួយលោកពូ Trang Lao Lu និងក្រុមអ្នកឃោសនាឡាវខាងជើង៕

thoidai.com.vn
មតិពីមិត្តអ្នកអាន