Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា បន្ថែមទៀត

09:10 | 20/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១៨ ខែតុលា នៅខេត្ត Lao Cai គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានរៀបំកិច្ចប្រជុំពិគ្រោះយោបល់រវាងស្ថាប័នទាំងបី។

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា
វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា បន្ថែមទៀត
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា បន្ថែមទៀត

នាថ្ងៃទី១៨ ខែតុលា នៅខេត្ត Lao Cai គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានរៀបំកិច្ចប្រជុំពិគ្រោះយោបល់រវាងស្ថាប័នទាំងបី។

លោក Vu Hai Ha ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម; លោក Sanya Praseuth ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ; លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភាកម្ពុជាអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នេះ។

កិច្ចប្រជុំពិគ្រោះយោបល់គឺជាសកម្មភាពសហប្រតិបត្តិការលើកដំបូងរវាងគណៈកម្មការកិច្ចការបរទេសទាំងបីនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាមដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភារវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។

លោក Vu Hai Ha បានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺអនុវត្តគោលការណ៍ដែលបានព្រមព្រៀង ដោយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងបី រៀបចំសេចក្តីព្រាងស្ដីពីកិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ពិភាក្សាការងារចាំបាច់ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភាលើកដំបូងរវាងប្រទេសទាំងបី និងបញ្ហាផ្សេងៗទៀត។

លោក Vu Hai Ha បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃគណៈកម្មការទាំងបី។ លោក Vu Hai Ha បានសម្តែងការជឿជាក់ថា ការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភានៃប្រទេសទាំងបី និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី និងរដ្ឋសភានៃប្រទេសទាំងបីឱ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា-ឡាវ-វៀតណាម ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

លោក Sanya Praseuth ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះគឺជាជំហានដ៏សំខាន់ រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងបី ធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម; ព្រមទាំងជំរុញការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងលើតួនាទី និងភារកិច្ចនីតិបញ្ញត្តិនៃប្រទេសនិមួយៗ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានគណៈកម្មាធិការកិច្ចការបរទេសទាំងបីបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធដើម្បីបញ្ចប់សេចក្តីព្រាងស្ដីពីការត្រៀមរៀបចំកិច្ចប្រជុំលើកដំបូងដែលប្រធានរដ្ឋសភានៃប្រទេសទាំងបីធ្វើជាសហប្រធាន; ធានាបាននូវខ្លឹមសារសហប្រតិបត្ដិការរវាងប្រទេសទាំងបី និងរដ្ឋសភាទាំងបី ហើយនឹងដាក់ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបីអនុម័តឲ្យបានឆាប់ៗ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស