Trending now

កសិដ្ឋានទំពាំងបាយជូរ Ba Moi - រូបសណ្ឋានដាំទំពាំងបាយជូរគួបផ្សំជាមួយ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Ninh Thuan (វៀតណាម)

11:26 | 04/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

ខេត្ត Ninh Thuan ត្រូវបានស្គាល់ថាទីទីកន្លែងដាំ ទំពាំងបាយជូរធំបំផុតនៅវៀតណាម។ ដោយមានចំងាយប្រមាណ ៧ គីឡូម៉ែទ្រពីទីក្រុង Phan Rang - Thap Cham ចំការទំពាំងបាយជូរ Ba Moi នៅភូមិ Hiep Hoa ឃុំ Phuoc Thuan ស្រុក Ninh Phuoc គឺជាចម្ការទំពាំងបាយជូរដ៏ល្បីឈ្មោះនៅខេត្ត Ninh Thuan ហើយក៏ជាគោលដៅទេសចរណ៍អេកូឡូស៊ីថ្មី និងគួរឲ្យទាក់ទាញពិសេសចំពោះភ្ញៀវទេសចរ។

ប្រគល់ទង់ជាតិចំនួន ១ ម៉ឺនជូនប្រជានេសាទខេត្ត Ninh Thuan ប្រគល់ទង់ជាតិចំនួន ១ ម៉ឺនជូនប្រជានេសាទខេត្ត Ninh Thuan
Ninh Thuan៖ រៀបចំពិធីបុណ្យជិះស្គីខ្លែងអន្តរជាតិពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២៥ Ninh Thuan៖ រៀបចំពិធីបុណ្យជិះស្គីខ្លែងអន្តរជាតិពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២៥
លោក Nguyen Van Moi ម្ចាស់កសិដ្ឋានទំពាំងបាយជូ Ba Moi
លោក Nguyen Van Moi ម្ចាស់កសិដ្ឋានទំពាំងបាយជូ Ba Moi

លោក Nguyen Van Moi ម្ចាស់កសិដ្ឋានទំពាំងបាយជូ Ba Moi គឺជាអ្នកឈានមុខគេម្នាក់ក្នុងការដាំទំពាំងបាយជូរនៅខេត្ត Ninh Thuan ចាប់តាំងពីឆ្នាំ ១៩៨០។ ដល់ឆ្នាំ ២០០៣ លោកបានពង្រីកចម្ការ និងសាងសង់កសិដ្ឋានទំពាំងបាយជូរ។ លោក Nguyen Van Moi បានឲ្យដឹងថា៖

“ដំបូងឡើយ ខ្ញុំជួបការលំបាកច្រើនណាស់។ ក្នុងឆ្នាំ ២០០៣ ភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យទ្រើងទំពាំងបាយជូរដួលរលំ ហើយដំណាំក៏ត្រូវបាត់បង់ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានប្ដេជ្ញាចិត្តធ្វើការឡើងវិញ និងរក្សារបរដាំទំពាំងបាយជួររហូតមកដល់ពេលនេះ។ ជាមួយនឹងផ្ទៃដី ២០០ ម៉ែត្រការ៉េ ខ្ញុំប្រមូលផលទំពាំងបាយជូរបាន១ តោន។ នៅពេលនោះ ទំពាំងបាយជូ ១ តោនគឺច្រើនណាស់ ហើយមានតម្លៃពាណិជ្ជកម្មខ្ពស់។ នៅវៀតណាម មានតែខេត្ត Ninh Thuan ទើបមានដីធ្លី និងអាកាសធាតុអំណោយផលសម្រាប់ដាំទំពាំងបាយជូរប៉ុណ្ណោះ។ ខេត្ត Ninh Thuan មានភ្លៀងធ្លាក់តិចបំផុតនៅវៀតណាម កាំរស្មីព្រះអាទិត្យធំ គឺសមស្របសម្រាប់ដំណាំទំពាំងបាយជូរអភិវឌ្ឍន៍ និងបង្កើតផលិតផលិតផលដែលមានគុណភាពខ្ពស់”។

បច្ចុប្បន្ននេះ កសិដ្ឋានទំពាំងបាយជូរ Ba Moi មានផ្ទៃដី ២ ហិកតា ហើយបានដាំទំពាំងបាយជូរចំនួន ៧ ប្រភេទ ក្នុងនោះទំពាំងបាយជូរចំនួន ៤ ប្រភេទសម្រាប់ហូបផ្លែ និង ទំពាំងបាយជូរចំនួន ៣ ប្រភេទទៀតសម្រាប់ធ្វើស្រា។ ពូជទំពាំងបាយជូរនៅទីនេះសុទ្ធតែមានប្រភពមកពីបរទេសដូចជា៖ ទំពាំងបាយជូបៃតងរបស់ថៃ ទំពាំងបាយជូរក្រហមរបស់បារាំង ទំពាំងបាយជូខ្មៅរបស់អាមេរិក និងទំពាំងបាយជូម្រាមដៃរបស់ជប៉ុន។ នាខែធ្នូ ឆ្នាំ ២០២២ ផលិតផលទំពាំងបាយជូតបៃតង Ba Moi ត្រូវបានទទួលស្គាល់ ជាផលិតផលមួយក្នុងចំណោមផលិតផលជាប់ស្ដង់ដារ OCOP ផ្កាយ ៤ របស់ខេត្ត Ninh Thuan (OCOP គឺជាកម្មវិធីជាតិ ឃុំមួយផលិតផលមួយ)។

កសិដ្ឋានទំពាំងបាយជូរ Ba Moi - រូបសណ្ឋានដាំទំពាំងបាយជូរគួបផ្សំជាមួយ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Ninh Thuan (វៀតណាម)
កសិដ្ឋានទំពាំងបាយជូរ Ba Moi - រូបសណ្ឋានដាំទំពាំងបាយជូរគួបផ្សំជាមួយ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Ninh Thuan (វៀតណាម)

ទំពាំងបាយជូរអាចប្រមូលផលបានពីររដូវក្នុងមួយឆ្នាំ រដូវផ្លូវការគឺចាប់ពីខែមីនាដល់ខែឧសភា ហើយរដូវបន្ទាប់បន្សំគឺចាប់ពីខែកញ្ញាដល់ខែតុលា។ ទំពាំងបាយជូរគឺជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ជាងដំណាំស្រូវពី ៦ ទៅ ៨ ដង។ អាស្រ័យលើពូជនីមួយៗ ហើយដកការចំណាយវិនិយោគ គឺអ្នកដាំទំពាំងបាយជូរទទួលបានប្រាក់ចំណេញពី ២៥០ លាន ទៅ ៣០០ លានដុង/ហិកតា/ឆ្នាំ។ លោក Nguyen Khac Lam អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ទំពាំងបាយជូគឺជាផលិតផលប្រចាំតំបន់ដ៏វិសេសវិសាលរបស់ខេត្ត Ninh Thuan។ នាបច្ចុប្បន្ន ទំពាំងបាយជូរ និងផលិតផលធ្វើពីទំពាំងបាយជូស្ថិតក្នុងផលិតផល OCOP ចំនួន ៦៩ របស់ខេត្ត Ninh Thuan។ បច្ចុប្បន្នផ្ទៃដីដាំទំពាំងបាយជូររបស់ខេត្ត Ninh Thuan មានទំហំប្រមាណ ១ ២០០ ហិកតា។ ផ្សារទំនើប ផ្សារប្រពៃណីនៅទូទាំងប្រទេស និងផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនានាសុទ្ធតែបានលក់ទំពាំងបាយជូរ Ninh Thuan ផងដែរ” ។

ក្រៅពីការដាំទំពាំងបាយជូរ លោក Nguyen Van Moiក៏បានគួបផ្សំការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីតាមរយៈការបើកកសិដ្ឋានទំពាំងបាយជូរសម្រាប់ភ្ញៀវទេសចរមកទស្សនា។ កសិដ្ឋានទំពាំងបាយជូរ Ba Moi បានទទួលស្វាគមន៍ភ្ញៀវទេសរមកទស្សនាដោយឥតគិតថ្លៃឡើយ។ នៅពេលអញ្ជើញមកទីនេះ ភ្ញៀវទេសចរសុទ្ធតែបានស្ដាប់ការឧទ្ទេសនាម ទទួលទានផ្លែទំពាំងបាយជូរ ស៊ីរ៉ូទំពាំងបាយជូរ និងស្រាទំពាំងបាយជូរដោយឥតគិតថ្លៃ។ លោក Thanh Vinh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញបានសម្តែងថា៖ “ម្ចាស់ចម្ការពិតជារួសរាយរាក់ទាក់ជាមួយភ្ញៀវណាស់។ យើងខ្ញុំអាចទស្សនាចម្ការ ថតរូបអនុស្សាវរីយ៍ដោយសេរីផងដែរ”។

កសិដ្ឋានទំពាំងបាយជូរ Ba Moi - រូបសណ្ឋានដាំទំពាំងបាយជូរគួបផ្សំជាមួយ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Ninh Thuan (វៀតណាម)
កសិដ្ឋានទំពាំងបាយជូរ Ba Moi - រូបសណ្ឋានដាំទំពាំងបាយជូរគួបផ្សំជាមួយ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Ninh Thuan (វៀតណាម)

អភិវឌ្ឍន៍រូបសណ្ឋានដាំទំពាំងបាយជូរ ដោយគបផ្សំជាមួយទេសចរណ៍អេកូឡូស៊ីគឺជាទិសដៅថ្មីរបស់ក្រុមគ្រួសារដាំទំពាំងបាយជូរនៅខេត្ត Ninh Thuan ក្នុងនោះ កសិដ្ឋាន Ba Moi បានឈានមុខគេ។ អ្នកស្រី To Thi Chau បុគ្គលិកម្នាក់នៃកសិដ្ឋានទំពាំងបាយជូរ Ba Moi បាននិយាយថា៖“នៅថ្ងៃធម្មតា មានភ្ញៀវទេសចររាប់សិបនាក់មកទស្សនា ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺមានភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ ពោលគឺប្រមាណ ១០០ នាក់ក្នុងមួយថ្ងៃ។ ភ្ញៀវទេសចរមកពីបណ្ដាខេត្តភូមិភាគខាងលិច Da Lat ភូមិភាគខាងជើង ហើយមានភ្ញៀវបរទេសមកពីម៉ាឡេស៊ី និងរុស្ស៊ីទៀតផង”។

ការដាំទំពាំងបាយជូរដោយគួបផ្សំនឹងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីបានបង្កើតលក្ខណៈដ៏វិសេសវិសាល នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់សម្រាប់កសិដ្ឋានទំពាំងបាយជូរ Ba Moi ។ កសិដ្ឋានទំពាំងបាយជូរ Ba Moi ត្រូវបានដាក់បញ្ជូលទៅក្នុងទួរទេសចរណ៍ ប្រាសាទ Cham Po Klong Garai - ភូមិរបរកុលាលភាជន៍ Bau Truc - ភូមិរបរតម្បាញចរបាប់ My Nghiep - កសិដ្ឋានទំពាំងបាយជូរ Ba Moi ។ កសិដ្ឋាននេះបានក្លាយទៅជាគោលដៅដ៏ទាក់ទាញរបស់ភ្ញៀវទេសចរនៅពេលមកទស្សនាខេត្ត Ninh Thuan ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ