ថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan កាសែតពលករ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានប្រគល់ទង់ជាតិចំនួន ១ ម៉ឺន និងរបស់របរប្រើប្រាស់ជាច្រើនទៀតដល់ប្រជានេសាទគំរូក្នុងខេត្ត។
![]() |
![]() |
អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានលោក Truong Hoa Binh អតីតឧបនាយករដ្ឋមន្ត្រី ប្រធានកិត្តិយសនៃកម្មវិធី “មោទនភាពទង់ជាតិវៀតណាម”។
![]() |
ការប្រគល់ទង់ជាតិដល់ប្រជានេសាទនៅខេត្ត Ninh Thuan (រូបថត៖ vnanet.vn) |
ទង់ជាតិដែលបានផ្តល់ក្នុងកម្មវិធី នឹងរួមចំណែកលើកទឹកចិត្តប្រជានេសាទ និងយុទ្ធជននៅខេត្ត Ninh Thuan និយាយដោយឡែក និងប្រជានេសាទវៀតណាមនិយាយរួម ពួតដៃគ្នាការពារអធិបតេយ្យភាពជាតិលើសមុទ្រ និងកោះ។
ក្នុងឱកាសនេះ កាសែតពលករ ក៏បានអនុវត្តកម្មវិធី “អាហារូបករណ៍ជួយឧបត្ថម្ភសិស្សក្រីក្រ សិស្ស និងនិស្សិតជនជាតិភាគតិច” នៃខេត្ត Ninh Thuan ដោយមានអំណោយចំនួន ៥០ កញ្ចប់ ដែលមានតម្លៃសរុប ១០០ លានដុង៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន