Trending now

មាន់អាំង បាយក្រឡាន - អាហារពិសេសនៅតំបន់ព្រៃភ្នំតីង្វៀន (វៀតណាម)

17:00 | 31/12/2022 យោងតាមកាសែតរូបថតវៀតណាម

មាន់អាំង​ បាយ​ក្រឡាន​ ជាអាហារ​សាមញ្ញពិសេសនៅ​​តំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)​​។ ម្ហូប​​នេះ បច្ចុប្បន្ន​មាន​ការ​ច្នៃ​ចម្អិន​ច្រើន​បែប​ ក៏ប៉ុន្តែ​នៅរក្សាបាន​រសជាតិ​ ផ្អែម​ឆ្ងាញ់​របស់​សាច់​មាន់ រួម​ជាមួយ​បាយ​ដំណើប​ទន់​។​

នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរគឺ Thua Thien Hue (វៀតណាម) និង Salavan (ឡាវ)ឡើងដល់កម្រិតថ្មីមួយ នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរគឺ Thua Thien Hue (វៀតណាម) និង Salavan (ឡាវ)ឡើងដល់កម្រិតថ្មីមួយ
ខេត្ត Kon Tum (វៀតណាម) និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ខេត្ត Kon Tum (វៀតណាម) និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
បាយ​ក្រឡាន​និង​មាន់អាំង​ ជា​ម្ហូបពិសេស​នៅ​តំបន់តីង្វៀន​ (Tay Nguyen)។​
បាយ​ក្រឡាន​និង​មាន់អាំង​ ជា​ម្ហូបពិសេស​នៅ​តំបន់តីង្វៀន​ (Tay Nguyen)។​

មាន់អាំង ​ជា​មាន់​ជំទង់​ចិញ្ចឹម​ព្រលែង​ ទម្ងន់​ក្រោម​១គីឡូក្រាម​ សាច់​ហាប់​ និង​ស្បែកស្តើង​​រលើប​។ បន្ទាប់ពី​ធ្វើ​លាង​ជម្រះ​ឱ្យ​ស្អាត យក​ទៅ​ប្រឡាក់​គ្រឿង​ដូចជា​​៖ មើម​ខ្ទឹម​ស មើម​ខ្ទឹម​ក្រហម ស្លឹក​គ្រៃ គ្រឿង​ក្រអូប​ ម្រេច​ ទឹក​ត្រី​ អំបិល​ ទឹក​ឃ្មុំ ជាពិសេស​មិនអាច​រំលងបាន​​ គឺ​បន្លែព្រៃ។ រូប​មន្ត​​គ្រឿង​ទេស​​ពិសេស​ប្រចាំត្រកូល​ បាន​ធ្វើ​ឱ្យសាច់​​មាន់អាំង ​មាន​រសជាតិ​​ពិសេស ជាលក្ខណៈ​នៃ​​​​តំបន់​​ព្រៃ​ភ្នំ​តីង្វៀន ​(Tay Nguyen)​​។ បន្ទាប់មកទៀត​ រង់​ចាំ​​​គ្រឿង​ទេស​ជ្រាប​​សព្វគ្រប់​ និង​​យក​មាន់ទៅ​អាំងនៅ​លើ​ចង្ក្រាន​រងើក​ក្រហម​ឆ្អៅ​​។ ពឹង​លើ​​របៀប​អាំងមាន់​ ទើប​មុខម្ហូប​មាន​​រសជាតិឈ្ងុយ​​​ពិសេស​នេះ។ មាន់ទាំងមូល​​គាប​ដោយ​បន្ទះ​ឫស្សី​ ដាក់​លើ​ចង្រ្កាន​អាំង មិនមែន​ដាក់លើ​ដែក​អាំង​សាច់​​នោះទេ​។​ អាំងមាន់​​ដោយ​ធ្យូងឱស ​មានរសជាតិ​​ក្លិន​ក្រអូបជាង​​។ ពេល​អាំង​ ចុង​ភៅ​ត្រូវ​ត្រឡប​ចុះឡើង​ មើល​រងើក​ក្តៅ​ល្មម​ ពេល​មាន់​ឆ្អិន​ដល់ មាន​ពណ៌​លឿង​ទុំ​។​

ទន្ទឹមមាន់អាំង​ ដើម្បីដាំ​​បាយក្រឡាន​​ឈ្ងុយ​ឆ្ងាញ់​ ត្រូវមាន​អង្ករ​ដំណើរ​ឆ្ងាញ់។ ដំណើប​សម្រាប់​ដាំ​បាយ​ក្រឡាន​ គឺ​ជា​ស្រូវ​ដំណើប​គ្រាប់​តូច​ ទ្រវែង បាន​បង​ប្អូន​ជនជាតិ​​តំបន់តីង្វៀន (Tay Nguyen) ដាំ​នៅតាម​ជើង​ភ្នំ​។ ក្រៅពីនោះ បំពង់ឫស្សី​ក៏មាន​សារសំខាន់មួយបែប​​ដែរ​។ ជ្រើស​បំពង់ឫស្សី​ខ្ចី សម្បក​ខៀវ​ ដើម​តូច​ល្មម​ ថ្នាំង​វែង​ ពេល​ដាំ​ទើប​មាន​រសជាតិ​ឈ្ងុយ​ឆ្ញាញ់ពិសេស​។

មុនពេល​ដាំ ត្រូវ​ត្រាំអង្ករ​ពី​៤ - ៦​ម៉ោង បន្ទាប់​មក​លៀង​ជ្រះ​ ទុក​ស្ងួត​ទឹក​ ដាក់​ចូល​បំពង់​ឫស្សី (​ដាក់​ល្មម​មិនពេញ​ពេក​) រួច​ចុក​ដោយ​ឆ្នុក​ស្លឹក​ចេក​។ បាយ​បាន​ដាំ​រួម​ពេល​នឹង​មាន់​អាំង​ ពេល​ដុត​បំពង់​បាយ​ក្រឡាន​ ចុង​ភៅ​ត្រូវ​បង្វិល​បំពង់​ យ៉ាង​នេះ​​​​បាយ​ឆ្អិន​ស្មើ មិន​ខ្លោច​ម្ខាង​ ឆៅ​ម្ខាង​។ ពេល​មាន់​មាន​រសជាតិ​ក្លិន​ដ៏ទាក់ទាញ​ ខណៈនោះ​​​បំពង់​បាយ​ក្រឡាន​ក៏​ល្មមនឹង​ឆ្អិន​​ដែរ​។​

ការ​តុបតែង​ម្ហូប​របស់​ជនជាតិ​តំបន់​ភ្នំតីង្វៀន (Tay Nguyen) គ្មាន​អ្វី​ស្មុគ​ស្មាញ​នោះ​ទេ​​​។ បំពង់​ឫស្សី​កាត់​ជាកងៗ ដាក់​តម្រៀប​លើ​ចានទៀប​។ មាន់អាំង​ដាក់​ទាំង​មូល​​លើកស្ពក សម្រាប់​ភ្ញៀវ​ហែក​ពិសាដោយ​ខ្លួន​ឯង នៅក្បែរមាន​ចាន​អំបិល​សណ្តែក​ដី​លីង​ និង​អំបិល​ស្លឹក​ជីនាងវង​។ ចានអំបិល​សណ្តែកដី​​លីង​​​ពិសា​ជាមួយ​​បាយ​ក្រឡាន​ រីឯ​​ចាន​អំបិល​ស្លឹក​ជីនាង​វង​ ពិសា​ជាមួយ​មាន់អាំង​ ធ្វើឱ្យ​រសជាតិកាន់តែ​​ឆ្ងាញ់ពិសាជាង​។​

ពិត​ជា​អស្ចារ្យ​មែន ពេល​​បានអង្គុយ​ពិសា​បាយ​ក្រឡាន​និង​មាន់អាំង​ នៅ​ហាង​មួយដែល​​បាន​សាងសង់ ដោយ​មាន​​​ស្ថាបត្យកម្ម ​និង​បរិយាកាស​ពោរពេញ​ទៅ​ដោយ​​លក្ខណៈ​វប្បធម៌ជនជាតិ​តីង្វៀន (Tay Nguyen)។ ហាង​លក់​ចាប់ពីពេល​​ថ្ងៃ​ត្រង់​​រហូតដល់​ល្ងាច​ជ្រៅ​ តម្លៃ​បាយ​ក្រឡាន​មាន់អាំង​មួយ​ មាន​ប្រហែល​៣០០.០០០ដុង​៕​

ភ្ញៀវ​ទេសចរ​អាចចូល​ពិសា​តាម​ហាង​នៅទីក្រុង​ Pleiku (ខេត្ត​យ៉ាឡាយ - Gia Lai​) ដែល​ជាហាង​មាន​មនុស្សជាច្រើន​​ចូល​ចិត្ត​ពិសា​៖

- បាយក្រឡាន​មាន់អាំង​ H'BLA T'RUNG​ ច្រក​ចូល​លេខ​២២០ ផ្លូវ​ឡេ​យឹន​ (Le Duan) សង្កាត់​ត្រាបា​ (Tra Ba)។

- បាយក្រឡាន​មាន់អាំង Bazan ច្រក​ចូល​លេខ​៤៧៨ - ៤៨០ ផ្លូវ​ឡេ​យឹន ​(Le Duan) សង្កាត់​ត្រាបា ​(Tra Ba)។

- ហាង​សិប្បករ​ Ksor Hnao ច្រក​ចូល​លេខ​៤៩/១៨ ផ្លូវ ​ត្រឹន​ ង្វៀន​ហាន​ (Tran Nguyen Han) សង្កាត់​ដុង​ដា​ (Dong Da)។

-​ ហាង​ la Gui លេខ​២៧ ផ្លូវ​ផាម ង៉ុក​ថាច់ (Pham Ngoc Thach) សង្កាត់​ថុង​ញឹត (Thong Nhat)។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស