Trending now

ទេសភាពដ៏ស្រស់ស្អាតនៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គខេត្តស្ទឹងត្រែង

21:13 | 07/06/2020

បើចង់ទៅទីនោះយើងគ្រាន់តែធ្វើដំណើរឆ្លងស្ពានសេកុងឆ្ពោះទៅទិសខាងជើងផ្លូវជាតិលេខ៧ព្រំដែនកម្ពុជាឡាវ។ ធ្វើដំណើរមិន ដល់២០នាទីនឹងឃើញសញ្ញ៉ាផ្លូវចូលសហគមន៍ទៅរមណីយដ្ឋាននៅខាងឆ្វេងដៃជាច្រើនកន្លែង។ ទីនោះយើងអាចចូលទៅកម្សាន្តនៅសហគ មន៍មួយណាក៏បានដែរហើយគេក៏មានសេវាកម្មទូកជូនទៅមើលធម្មជាតិស្រស់ស្អាតតាមដងទន្លេបានតាមចិត្តភ្ញៀវ។

ធម្មជាតិ​ស្រស់ស្អាត​តាម​ដង​ទន្លេ​បាន​តាមចិត្ត​ភ្ញៀវ​។ (រូបថត៖ raismei.com)

សក្តានុពល​តាម​ដង​ទន្លេមេគង្គ​យើង​មើល ឃើញ​ផ្ទះ​អ្នកភូមិ ផលដំណាំ ទូក​នេសាទ​តាម​ដង​ទន្លេ​ជាច្រើន​។ មិនតែប៉ុណ្ណោះ ថែមទាំង​មាន​កោះ​តូចៗ ព្រៃ​លិច​ទឹក ដ៏​ស្រស់ស្អាត​ទាក់ទាញ​ណាស់​។​

​កោះ​ហាន​គឺជា​កោះ​មួយ​ដែល​ស្ថិតក្នុង​តំបន់​រ៉ា​ម​សារ នៅ​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង​។ តំបន់​នោះ មាន​ភាព​ទាក់ទាញ​ចាប់​អារ​មណ៍​ដូចជា ពេល​ថ្ងៃ​យើង​អាច​ជិះទូក​មើល​ព្រៃ​លិច​ទឹក និង​មើល​ហ្វូង​សត្វ​ស្លាប​ជិះទូក​កៃ​យ៉ាក​តាម​ព្រៃ​លិច​ទឹក​។ បើ​នៅ​ពេលយប់​បោះតង់​លើ​វាល​ខ្សាច់ ដោយមាន​ភ្នក់ភ្លើង​ដុត​ត្រី​ស្តាប់​សំឡេង​សត្វ​យំ​។ ​សក្តានុពល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ រួមមាន ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ពពួក​ត្រី​មេ​ពូជ​ធំៗ ផងដែរ​។

ព្រៃ​លិច​ទឹក ដ៏​ស្រស់ស្អាត​ទាក់ទាញ​ណាស់​។​(រូបថត៖ raismei.com)

​លោក សេង សុធា អ្នកធ្វើការងារ​ជាមួយ​សហគមន៍​បាន លើកឡើងថា សហគមន៍​អេកូ​ទេសចរណ៍ មាន​សម្រស់​ជាងគេ​គឺ​កោះ​ហាន​។ កោះ​នេះ​ស្ថិត ក្នុង ឃុំ កោះ ស្នែង​ស្រុក បុរី អូរ ស្វាយ សែន ជ័យ​ដែលជា​ស្រុក​បង្កើត​ថ្មី​ជាប់​ព្រំដែន​កម្ពុជា​ឡាវ​។

ទន្ទឹមនឹងនេះ ពពួកសត្វ​ស្លាប​កម្រ​ច្រើន​ប្រភេទ​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​ផ្តុំ​គ្នា​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង​ ។ ​មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​ក៏បាន​សហការ​ជា​រួម​ជាមួយ​សហគមន៍​បុរី​អូរ​ស្វាយ​បង្កើន​ការ​អភិរក្ស​សត្វ​ស្លាប​ទឹក​ និង​ការពារ​ជម្រក​រស់នៅ​របស់​វា ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពពួកសត្វ​ក្អែកទឹក សត្វ​ស្មោញ និង​ពពួកសត្វ​ស្លាប់​ផ្សេង​ៗ​ច្រើន​ទៀត​បាន​មក​នៅ​ព្រៃ​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេមេ គង្គ​លើ​។

តំបន់​«រ៉ា​ម​សារ»​ជា​ជម្រក​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​​​កំពុង​​រស់នៅ។ (រូបថត៖kohsantepheapdaily.)

នៅ ទីនោះ យើង ក៏​អាច ជិះទូក មើល ព្រៃ លិច ទឹក មើល​សត្វ ស្លាប ទឹកទន្លេ មេគង្គ និង ឡើង ភ្នំ ទស្សនា រូបសំណាក់ ថ្ម ពាក់ព័ន្ធ រឿងព្រេង ជាដើម​៕

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម