Trending now

ក្នុងឆ្នាំ ២០២២ វៀតណាមមានវិស័យនាំចេញចំនួន ៤៣ ដែលមានទំហំទឹកប្រាក់នាំចេញ ពី ១ ពាន់លានដុល្លារឡើងទៅ

19:02 | 27/12/2022

គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងចំណោមវិស័យនាំចេញដែលមានទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារគឺវិស័យជលផល។ វិស័យនេះត្រូវការពេលត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បីសម្រេចបាន ១០ ពាន់លានដុល្លារ។

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២ ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២
ក្នុងឆ្នាំ ២០២២ វៀតណាមមានវិស័យនាំចេញចំនួន ៤៣ ដែលមានទំហំទឹកប្រាក់នាំចេញ ពី ១ ពាន់លានដុល្លារឡើងទៅ
រូប​ថតឧទាហរណ៍

ការនាំចូល និងនាំចេញរបស់វៀតណាមក្នុងឆ្នាំនេះបានកត់ត្រានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន។ ជាលើកដំបូង ទំហំពាណិជ្ជកម្មសរុបបានលើសពី ៧០០ ពាន់លានដុល្លារ។ ក្នុងនោះមានវិស័យចំនួន ៣៥ ដែលមានតម្លៃនាំចេញជាង ១ ពាន់លានដុល្លារ និង ៨ វិស័យមានទំហំទឹកប្រាក់លើស ១០ ពាន់លានដុល្លារ។

គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងចំណោមវិស័យដែលសម្រេចបានទឹកប្រាក់ ១០ ពាន់លានដុល្លារគឺវិស័យជលផល។ វិស័យនេះត្រូវការពេលត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បសម្រេចបាន១០ ពាន់លានដុល្លារ។ តាមការប៉ាន់ស្មាន លទ្ធផលនៃការនាំចេញពេញមួយឆ្នាំលើវិស័យជលផលអាចនឹងកើនលើស ១១ ពាន់លានដុល្លារ កើនឡើងជាង ២ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ឈរលេខពីរក្នុងចំណោមវិស័យដែលមានទឹកប្រាក់ ១០ ពាន់លានដុល្លារគឺវិស័យឈើ និងផលិតផលពីឈើ។ ការនាំចេញកាហ្វេក្នុងឆ្នាំកន្លងទៅក៏សម្រេចបាននូវលទ្ធផលលេចធ្លោផងដែរ គិតត្រឹមដំណាច់ខែវិច្ឆិកា មុខទំនិញនេះសម្រេចបានជិត ១.៧ លានតោន ស្មើនឹង ៣.៥ ពាន់លានដុល្លារអាមេរិក។ នេះជាកំណត់ត្រានៃទំហំនាំចេញរបស់វិស័យនេះ។

ទន្ទឹមនឹងការនាំចេញជលផល កាហ្វេ និងអង្ករ ក៏សម្រេចបានគោលដៅនៅត្រឹមតែរយៈពេល ១១ ខែ ប៉ុណ្ណោះ វិស័យនេះក៏សម្រេចបានទិន្នផលជិត ៦.៧ លានតោន ស្មើនឹង ៣.២ ពាន់លានដុល្លារ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់