Trending now

អ្នកចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ កុំមើលរំលង ២ កន្លែងនេះ

12:49 | 26/03/2021

ឲ្យ​តែ​នឹក​ឃើញឃ្លានចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ នឹកឃើញកន្លែងណាមុនគេ? ប្រជាជនខ្មែរដឹងតែនឹកឃើញ ២ កន្លែងនេះ​មុន​គេ​ហើយ ទី១ គឺប្លុក​ត្រើយម្ខាង ជ្រោយចង្វារ ម្តុំអូតែលសុខា ហើយមួយកន្លែងទៀតក៏ឆ្ងាញ់ដែរ នៅជិតរង្វង់មូលកាំកូ។ ល្ងាចនឹងទំនេរ អាចជិះទៅលាកញ៉ាំបាន មើលទីតាំងទុកឲ្យហើយទៅ។

បាញ់ឆែវ ហេង សុខា នៅត្រើយម្ខាង

បាញ់ឆែវ ហេង សុខា នៅត្រើយម្ខាង

ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។ សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក និងមានជាច្រើនមុខទៀត។

ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង

អ្នកធ្លាប់ទៅញ៉ាំបាញ់ឆែវនៅ​ ហាង​ ម្លប់លាភ ច្បាស់ជាបានដឹងពីរសជាតិ តម្លៃ ព្រមទាំងអនាម័យនៃហាង​នេះប្រាកដណាស់។ បាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ បច្ចេកទេសក្នុងការចាក់ក៏បិុនប្រសប់ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត បានធ្វើអោយបាញ់ឆែវមួយបន្ទះៗពោលពេញទៅដោយរសជាតិ។

ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kohsantepheap.tv និង tnaot.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី