Trending now

កម្មាភិបាលស្ថានទូតវៀតណាមនៅកម្ពុជា អបអរសាទរខួបលើកទី ៧៨ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

10:28 | 23/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២) និងខួបលើកទី ៣៣ ឆ្នាំនៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២១ ខែធ្នូ គណៈប្រតិភូស្ថានទូត អនុព័ន្ធយោធា អង្គភាពអាជីវកម្ម សមាគមខ្មែរ-វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំកម្ពុជាបានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្ដភាពកម្ពុជា- វៀតណាមនៅរាជធានីភ្នំពេញ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
កម្មាភិបាលស្ថានទូតវៀតណាមនៅកម្ពុជា អបអរសាទរខួបលើកទី ៧៨ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
សកម្មភាពថ្លែងអំណរគុណនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា (រាជធានីភ្នំពេញ ប្រទេសកម្ពុជា)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Tran Van Tam អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជាបានឲ្យដឹងថា៖ “នេះគឺជាសកម្មភាពប្រពៃណីដើម្បីអបអរសាទរខួបលើកទី ៧៨ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងរំលឹកដល់ការលះបង់យ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្ដវៀតណាមក្នុងសម័យសង្គ្រាមនៅកម្ពុជា អាស្រ័យហេតុនេះ ជួយអប់រំនិងឃោសនាដល់យុវជនជំនាន់ក្រោយ​ក្នុងការថែរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជារួមចំណែកក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជាឱ្យកាន់តែប្រសើរឡើង”។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានតស៊ូនិងបាត់បង់ជីវិតយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុបដិវត្តន៍ នាំមកនូវសន្តិភាព សេរីភាព និងភាពសុខសាន្ដដល់ប្រជាជន។

លោកនាយឧត្តមសេនីយ៍ ជៀង អំ បានមានប្រសាសន៍ថា៖ “ក្នុងឱកាសនៃព្រឹត្តិការណ៍ថ្ងៃនេះ ខ្ញុំសូមតំណាងឲ្យប្រជាជនកម្ពុជា កងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពវៀតណាម ដែលបានប្រកៀកស្មាជាមួយកម្ពុជា។ ជាពិសេសយើងខ្ញុំសូមអរគុណកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបង្កើតជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី ៧ ខែមករា។ បើគ្មានជ័យជំនះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រាកដជាយើងគ្មានថ្ងៃនេះទេ។​ ខ្ញុំសូមជូនពរឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែរីកចម្រើនជារៀងរហូត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា