Trending now

សាកលវិទ្យាល័យ Cuu Long (វៀតណាម) បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

13:42 | 09/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

គណៈប្រតិភូថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long ។

ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្ពោធសាខាមិត្តភាពវៀតណាម-ជប៉ុន នៅសាកលវិទ្យាល័យភាសាបរទេស សាកលវិទ្យាល័យ Da nang សម្ពោធសាខាមិត្តភាពវៀតណាម-ជប៉ុន នៅសាកលវិទ្យាល័យភាសាបរទេស សាកលវិទ្យាល័យ Da nang
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Cuu Long និងខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រជុំ (រូប​ថត៖ giaoducthoidai.vn)
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Cuu Long និងខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រជុំ

គណៈប្រតិភូថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long ។

គណៈប្រតិភូថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ។ ទទួលជួបគណៈប្រតិភូ ខាងសាកលវិទ្យាល័យ Cuu Long មាន លោកអនុសាស្ត្រាចារ្យ បណ្ឌិត Luong Minh Cu លេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការ និងគណៈនាយកសាលា កម្មាភិបាល និងគ្រូបង្រៀន។

ថ្លែងមតិក្នុងជំនួបនេះ លោកអនុសាស្ត្រាចារ្យបណ្ឌិត Luong Minh Cu បានឲ្យដឹងថា សាកលវិទ្យាល័យ Cuu Long មាននិស្សិតអន្តរជាតិចំនួន ១៣០ នាក់កំពុងសិក្សា។ សាលាតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ប្អូនៗ។ នាពេលខាងមុខ សាលានឹងបង្កើនពេលវេលាបង្រៀនភាសាវៀតណាមឲ្យជនបរទេស ដើម្បីបង្កើនគុណភាពបណ្តុះបណ្តាល។

សាកលវិទ្យាល័យ Cuu Long ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់ខេត្តកំពង់ស្ពឺបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការអភិវឌ្ឍ កម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Cuu Long បានផ្តល់អាហារូបករណ៍ចំនួន ១០ ជូននិស្សិតកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យ Cuu Long។ ក្នុងនោះខេត្តកំពង់ស្ពឺ ៥ នាក់ និងខេត្តស្វាយរៀង ៥ នាក់។

លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការបណ្តុះបណ្តាល និងសេវាកម្មរបស់សាលា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ Cuu Long ដែលបានទទួលការបណ្តុះបណ្តាល និងយកចិត្តទុកដាក់ដល់និស្សិតកម្ពុជា នាពេលកន្លងមក។ លោកអភិបាលរងក៏បានសម្តែងនូវបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Cuu Long ដើម្បីបណ្តុះបណ្តាលធនធានសម្រាប់ខេត្ត។

ថ្លែងមតិក្នុងជំនួបនេះ លោកអនុសាស្ត្រាចារ្យបណ្ឌិត Luong Minh Cu បានឲ្យដឹងថា សាកលវិទ្យាល័យ Cuu Long មាននិស្សិតអន្តរជាតិចំនួន ១៣០ នាក់កំពុងសិក្សា។ សាលាតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ប្អូនៗ។ នាពេលខាងមុខ សាលានឹងបង្កើនពេលវេលាបង្រៀនភាសាវៀតណាមឲ្យជនបរទេស ដើម្បីបង្កើនគុណភាពបណ្តុះបណ្តាល។

ក្នុងឱកាសនេះ ខេត្តកំពង់ស្ពឺ បានប្រគល់ប័ណ្ណសរសើរជូនដល់កម្មាភិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Cuu Long ចំនួន ៨ រូប ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្ត ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក