Trending now

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

09:05 | 06/12/2022

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
សេចក្តីថ្លែងការណ៍រួមវៀតណាម - កូរ៉េខាងត្បូង ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សេចក្តីថ្លែងការណ៍រួមវៀតណាម - កូរ៉េខាងត្បូង ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអនុប្រធានាធិបតីនីហ្សេរីយ៉ា លោក លោក Yemi Osinbajo (រូបថត៖ TTXVN)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអនុប្រធានាធិបតីនីហ្សេរីយ៉ា លោក លោក Yemi Osinbajo

នារសៀលថ្ងៃនេះ (ថ្ងៃទី៥ ខែធ្នូ) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបអនុប្រធានរដ្ឋនីហ្សេរីយ៉ា លោក Yemi Osinbajo ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ធ្វើឲ្យវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ប្រេង ឧស្ម័ន ការអប់រំ-បណ្តុះបណ្តាល វប្បធម៌-កីឡា និងទេសចរណ៍ ...។

រីឯខ្លួនវិញ អនុប្រធានាធិបតី Yemi Osinbajo បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ; ជឿជាក់ថា វៀតណាមនឹងទទួលជោគជ័យក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិ ២០២៣-២០២៥។ អនុប្រធានាធិបតី Yemi Osinbajo ក៏បានអះអាងដែរថា នីហ្សេរីយ៉ា តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អមដំណើរកុមារវៀតណាមនៅក្រៅប្រទេសឱ្យស្រឡាញ់ភាសាវៀតណាមកាន់តែខ្លាំងឡើង
រៀនភាសាវៀតណាមបរិយាកាសទំនាក់ទំនងដំបូង និងសំខាន់បំផុតគឺនៅផ្ទះ
២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ