Trending now

វៀតណាមនិងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

09:02 | 06/12/2022

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅសកលវិទ្យាល័យ Waikato ទីក្រុង Hamilton ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអប់រំ វៀតណាម - នូវែលហ្សេឡង់ ក្រោមប្រធានបទ “ឱកាសសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់ លើវិស័យអប់រំទូទៅ”។

សេចក្តីថ្លែងការណ៍រួមវៀតណាម - កូរ៉េខាងត្បូង ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សេចក្តីថ្លែងការណ៍រួមវៀតណាម - កូរ៉េខាងត្បូង ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
ពិព័រណ៍វប្បធម៌វៀតណាមនៅម៉ិកស៊ិក ពិព័រណ៍វប្បធម៌វៀតណាមនៅម៉ិកស៊ិក
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា នៅឆ្នាំ ២០៣៥ ប្រជាជនវៀតណាមប្រមាណ ៣,៥លាននាក់ មានតម្រូវការក្នុងការបណ្តុះបណ្តាលនៅសកលវិទ្យាល័យ ចំនួននេះគឺកើនឡើងទ្វេដងនៃចំនួននិស្សិតសាកលវិទ្យាល័យក្នុងឆ្នាំ ២០១៩។ ក្នុងចំណោមទឹកប្រាក់សរុបចំនួន ៤៥០ ពាន់លានដុល្លារដែលវៀតណាមបានទាក់ទាញការវិនិយោគពីបរទេសចូលមកក្នុងប្រទេសវៀតណាម មានគម្រោងចំនួន ៥០០ មានទុនវិនិយោគប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគផ្ទាល់លើវិស័យអប់រំ និងបណ្តុះបណ្តាល។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “នូវែលហ្សេឡង់គឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំដែលមានការអភិវឌ្ឍ និងប្រព័ន្ធអប់រំឧត្តមសិក្សាមានគុណភាពខ្ពស់ និងមានកិត្យានុភាពជួរមុខនៅក្នុងពិភពលោក។ ដូច្នេះ ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ហើយនេះគឺជាផ្នែកមួយដែលអាចនិយាយបានថា មានសារៈសំខាន់បំផុតក្នុងការអនុវត្តកម្មវិធីសកម្មភាពរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ”។

តាងនាមរដ្ឋាភិបាលនូវែលហ្សេឡង់ អគ្គនាយកនៃស្ថាប័នអប់រំនូវែលសេឡង់ លោក Grant McPherson បានអះអាងថា វេទិកានេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការចែករំលែកព័ត៌មានអប់រំរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី; ពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា ក៏ដូចជាការអប់រំ និងវប្បធម៌ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនៅតែមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីសម្ពោធសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម; ពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១០ រវាងសាកលវិទ្យាល័យឈានមុខរបស់វៀតណាម និងនូវែលសេឡង់។

មុននោះ ក៏នាព្រឹកថ្ងៃទី៥ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Waikato ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤