Trending now

ពិព័រណ៍វប្បធម៌វៀតណាមនៅម៉ិកស៊ិក

08:56 | 06/12/2022

នាថ្ងៃទី ៣ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំម៉ិកស៊ិក បានរៀបចំពិព័រណ៍វប្បធម៌ដើម្បីឧទ្ទេសនាមដល់មិត្តអន្តរជាតិអំពីប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌ និងរូបភាពដ៏ស្រស់ស្អាតជាច្រើនអំពីទឹកដី និងមនុស្សវៀតណាម។

ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនវៀតណាម-ម៉ិកស៊ិក ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនវៀតណាម-ម៉ិកស៊ិក
ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ិកស៊ិក ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ិកស៊ិក

ពិព័រណ៍វប្បធម៌វៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែធ្នូនៅឧទ្យាន Lincoln កណ្តាលរដ្ឋធានី Mexico City។

ពិព័រណ៍វប្បធម៌វៀតណាមនៅម៉ិកស៊ិក
លោក Nguyen Hoanh Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ិកស៊ិក ឧទ្ទេសនាមអំពីការតាំងពិព័រណ៌រូបថតអំពីទឹកដី និងមនុស្សវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើកពិព័រណ៍នេះ លោក Nguyen Hoanh Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ិកស៊ិក បានលើកឡើងអំពីភាពស្អិតរមួតនៃទំនាក់ទំនងវៀតណាម-ម៉ិកស៊ិកលើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌ សកម្មភាពការទូតប្រជាជន និងភាពស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីដណ្តើមឯករាជ្យ ក៏ដូចជាវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ។

ពិព័រណ៍វប្បធម៌វៀតណាមនៅម៉ិកស៊ិក
ប្រជាជនម៉ិកស៊ិកនៅឯកន្លែងម្ហូបអាហារវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ ប្រជាជនម៉ិកស៊ិកនឹងមានការយល់ដឹងកាន់តែច្បាស់អំពីវៀតណាមស្រលាញ់សន្តិភាព ស្វាហាប់ និងរូសរាយរាក់ទាក់ រួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

តាងនាមរដ្ឋបាលទីក្រុង លោកស្រី Lourdes Pozo Pietra Santa ប្រធានផ្នែកការបរទេសនៃខ័ណ្ឌ Miguel Hildango បានលើកឡើងពីសារៈសំខាន់នៃលំហវប្បធម៌វៀតណាម ព្រមទាំងបញ្ជាក់ថា រដ្ឋបាល និងប្រជាជននៅក្នុងតំបន់មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសចូលរួមសកម្មភាពវប្បធម៌ដូចជាពិព័រណ៍នេះ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ