Trending now

ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ិកស៊ិក

08:50 | 23/08/2022 ឌីណា

យុគសម័យ - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ិកស៊ិក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយគណបក្សនយោបាយម៉ិកស៊ិក លើការងារឃោសនា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គណៈប្រតិភូនៃគណៈអប់រំនិងឃោសនានៃ​គណៈកម្មាធិការមជ្ឈិម​បក្ស ដឹកនាំដោយសមមិត្ត លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអចិន្ត្រៃយ៍នៃគណៈអប់​រំ​និង​ឃោសនានៃគណៈកម្មាធិការមជ្ឈិម​បក្ស បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សចលនាកសាងប្រទេសជាតិឡើងវិញ (MORENA) កាន់​អំណាច បក្សពលកម្មម៉ិកស៊ិក (PT) គណៈទាក់ទងកិច្ច​ការបរទេស​សភាជាន់ទាប ក្រសួងការបរទេស និងសមាជិកសភាម៉ិកស៊ិក។

វៀតណាម និងម៉ិកស៊ិកជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ វៀតណាម និងម៉ិកស៊ិកជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ
វៀតណាម-ម៉ិកស៊ិកអាចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មជាមូលដ្ឋាន វៀតណាម-ម៉ិកស៊ិកអាចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មជាមូលដ្ឋាន
ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ិកស៊ិក
អនុប្រធានអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការអប់​រំ​និង​ឃោសនាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិម​បក្ស លោក Lai Xuan Mon បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សពលកម្មម៉ិកស៊ិក លោក Alberto Anaya Gutiérrez។ (រូបថត៖ Luu Viet Hung/VNA)

គណៈប្រតិភូវៀតណាមបានជូនដំណឹងអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម លទ្ធផលនៃមហាសន្និបាតបលើកទី១៣ របស់បក្សកុម្មុយនិស្តវៀត​ណាម និងការងារកសាងបក្ស ទ្រឹស្តីនយោបាយ សារព័ត៌មាន ការបោះពុម្ពផ្សាយ វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ ជាដើម។

គណៈប្រតិភូបានស្នើឱ្យគណបក្សនយោបាយ នៅម៉ិកស៊ិកបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើការស្រាវជ្រាវទ្រឹស្តី ដើម្បីជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេស ការស្រាវជ្រាវ និងការរៀបចំការសិក្សា និងប្រកាន់​​ខ្ជាប់យ៉ាង​ម៉ឹង​ម៉ាត់ ក៏ដូចជាការគ្រប់គ្រង និងរៀបចំផែនការប្រព័ន្ធសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការអភិវឌ្ឍន៍វប្បធម៌ វិទ្យាសាស្ត្រ និងការអប់រំ។

ថ្នាក់ដឹកនាំម៉ិកស៊ិកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃបុព្វហេតុ​ផ្លាស់​ប្តូរការថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។ អះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន កសាង និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ឌីណា

nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC