Trending now

វៀតណាម-ម៉ិកស៊ិកអាចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មជាមូលដ្ឋាន

10:07 | 09/06/2022 ឌីណា

យុគសម័យ - ដោយម៉ិកស៊ិកជាប្រទេសដែលមានការអភិវឌ្ឍន៍ឧស្សាហកម្មឈានមុខគេនៅក្នុងទ្វីបអាមេរិក នាពេលខាងមុខ វៀតណាមនិងម៉ិកស៊ិកអាចពិចារណាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មជាមូលដ្ឋាន ជាពិសេសគឺសម្ភារៈ លោហធាតុ មេកានិច កែច្នៃ ការផលិត អេឡិចត្រូនិក គីមី។ ឱសថ...

បន្តជំរុញទំនាក់ទំនងកិច្ចការបរទេសប្រជាជនវៀតណាម-ម៉ិកស៊ិក បន្តជំរុញទំនាក់ទំនងកិច្ចការបរទេសប្រជាជនវៀតណាម-ម៉ិកស៊ិក
ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម - ម៉ិកស៊ិក ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម - ម៉ិកស៊ិក
វៀតណាម-ម៉ិកស៊ិកអាចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មជាមូលដ្ឋាន
ទិដ្ឋភាពរួមនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ជាមួយលោក Alejandro Negrin Muñoz ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋម៉ិកស៊ិកប្រចាំនៅវៀតណាម។ (រូបថត៖ congthuong.vn)

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអះអាងដូច​ខាងលើនោះ ក្នុងជំនួបនាពេលថ្មីៗនេះជាមួយលោក Alejandro Negrin Muñoz ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋម៉ិកស៊ិកប្រចាំនៅវៀតណាម ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតចាប់ផ្តើម​អាណត្តិថ្មីប្រចាំនៅវៀតណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលបានទទួលអាណត្តិថ្មីនៅវៀតណាម ហើយសង្ឃឹមថា ក្នុងតួនាទីជាស្ពាន លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាច្រើនក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងម៉ិកស៊ិកលើគ្រប់វិស័យ ក្នុងនោះមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាសសរស្តម្ភសំខាន់។

ដោយកត់សម្គាល់ពីការ​យក​ចិត្តទុក​ដាក់របស់លោកឯកអគ្គរដ្ឋទូត Alejandro Negrin Muñoz ចំពោះបញ្ហាបើកទីផ្សារសម្រាប់ផលិតផលម៉ិកស៊ិកមួយចំនួន លោករដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងធ្វើការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីផ្តល់ ព័ត៌មានចាំបាច់អំពីបទប្បញ្ញត្តិបច្ចុប្បន្នរបស់វៀតណាមដល់​ភាគ​ម៉ិក​ស៊ិក ដើម្បីឲ្យភាគីនានាអាចស្វែងយល់ និងឯកភាពក្នុងពេលឆាប់ៗនេះលើបែបបទចាំបាច់សម្រាប់ផលិតផលជាក់លាក់៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ