យុគសម័យ - នាថ្ងៃទី ៤ កក្កដា គណៈប្រតិភូធុរកិច្ចវៀតណាមដែលមានពាណិជ្ជករចំនួន ២៣ នាក់ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានចូលរួមវេទិកាធុរកិច្ចវៀតណាម-ម៉ិកស៊ិកនៅទីក្រុងម៉ិកស៊ិក ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយដៃគូក្នុងស្រុក។
![]() |
![]() |
![]() |
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក Luz Maria de la Mora បានសង្កត់ធ្ងន់ថា៖ ម៉ិកស៊ិកចាត់ទុកវៀតណាមជាទីផ្សារមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ម៉ិកស៊ិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសម៉ិកស៊ិកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាច្រកសម្រាប់ទំនិញវៀតណាមចូលទីផ្សារអាមេរិកខាងជើង និងអាមេរិកឡាទីន។
អនុរដ្ឋមន្ត្រី Luz Maria បានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរនៃប្រទេសទាំងពីរបន្តពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនាពេលខាងមុខ ហើយអាជីវកម្មនៃភាគីទាំងពីរមានប្រសិទ្ធភាពទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ អាស្រ័យហេតុនេះ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19 លោកស្រី Luz Maria បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ និងផ្តល់ការគាំទ្រជាអតិបរមាដល់សហគមន៍ធុរកិច្ចទ្វេភាគី។
អនុរដ្ឋមន្ត្រី លោក Do Thang Hai បានសង្កត់ធ្ងន់ថា៖ វៀតណាមមានបំណងចង់បង្កើនតម្លៃនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគជាមួយម៉ិកស៊ិក ដោយផ្តោតសំខាន់លើវិស័យថាមពល ទូរគមនាគមន៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មផ្សេងៗទៀត រួមទាំងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងនោះ ពង្រឹងសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគី។
នាយប់ថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអនឡាញជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋម៉ិកស៊ិកលោកស្រី Olga Sanchez Cordero។ នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាម៉ិកស៊ិកបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីជំរុញ ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរជ្រៀតចូលទីផ្សារ និង ទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី សមស្របនឹងប្រៀបខ្លាំង និងតម្រូវការរបស់ប្រទេសនីមួយៗ បង្កើតលក្ខខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ក៏ដូចជាបញ្ហាអាទិភាពផ្សេងទៀតអំពីសន្តិសុខនៃតំបន់ទាំងពីរ។ ម៉ិកស៊ិកត្រៀមខ្លួនជាស្រេចជំរុញការចរចាលើកិច្ចព្រមព្រៀងនានាស្តីពីវិស័យគយ និងការអប់រំ។ ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា នារយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា គណៈកម្មាធិការជំនាញនានា និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង បង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការខាងការងារនីតិប្បញ្ញត្តិ ជាពិសេសគឺចំពោះបញ្ហាសកលដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការការពារសន្តិភាព និងសន្តិសុខពិភពលោក តំបន់ ពាណិជ្ជកម្មសេរីដោយផ្អែកលើច្បាប់។ ភាគីទាំងពីរបានឯកភាពគ្នារក្សាការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិផងដែរ៕ |
មតិពីមិត្តអ្នកអាន