Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា

09:10 | 02/12/2022

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ក្នុងខែវិច្ឆិកា ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងកត្តាហានិភ័យកាន់តែកើនឡើងៗ ដែលប៉ះពាល់យ៉ាងខ្លាំងលើទូទាំងពិភពលោក។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម​ ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម​ ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធសំណង់នានានៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធសំណង់នានានៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ។

នាព្រឹកថ្ងៃទី១ ខែធ្នូ នៅទីក្រុងហាណូយ រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២។

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ក្នុងខែវិច្ឆិកា ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងកត្តាហានិភ័យកាន់តែកើនឡើងៗ ដែលប៉ះពាល់យ៉ាងខ្លាំងលើទូទាំងពិភពលោក។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសធំៗកាន់តែខ្លាំងឡើង។ អតិផរណាសកល ហក់ឡើងខ្ពស់។ នៅចំពោះមុខ ការវិវឌ្ឍន៍នោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតាមដាន និងវាយតម្លៃ ស្ថានភាពឱ្យបានត្រឹមត្រូវ ដាក់ចេញគោលដៅ និងដំណោះស្រាយសមស្រប។ រដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង ទាក់ទងនឹងទីផ្សារមូលធន អចលនទ្រព្យ ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម; កង្វះថ្នាំ ពេទ្យ ផលិតផលជីវសាស្រ្ត ប្រេងជាដើម។ អាស្រ័យហេតុនោះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២ សម្រេចបានលទ្ធផលជាមូលដ្ឋាននិងសំខាន់។

បញ្ចប់ជាបន្ទាន់ ហើយដាក់ជូនរដ្ឋាភិបាលនូវគម្រោងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការលើកកម្ពស់កំណើន ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច ជំរុញការងើបឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពង្រឹងការត្រួតពិនិត្យ និងត្រួតពិនិត្យទីផ្សារភាគហ៊ុន និងមូលបត្របំណុលសាជីវកម្ម ដោះស្រាយការរំលោភបំពានឱ្យបានទាន់ពេលវេលា និងតឹងរ៉ឹងដើម្បីឱ្យទីផ្សារអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាព សុវត្ថិភាព និងប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យសមាជិករដ្ឋាភិបាល និង ប្រធានស្ថាប័ននានា ត្រូវតាមដាន ក្តាប់ជាប់ស្ថានការណ៍ ឆ្លើយតបឲ្យទាន់ពេលវេលា ដោយគោលនយោបាយជាក់លាក់ និងរៀបចំការអនុវត្តឲ្យមានប្រសិទ្ធភាព។ បណ្ដា ក្រសួង ស្ថាប័ន និងមូលដ្ឋានផ្តោតលើការដោះស្រាយការលំបាកសម្រាប់សហគ្រាស ទាក់ទងនឹងដើមទុន ការពង្រីកទីផ្សារ ពង្រីកផលិតកម្ម និងអាជីវកម្ម; ជំរុញ និងធានា ឲ្យទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម អចលនទ្រព្យ និងធនាគារ ដំណើរការ ប្រកបដោយភាពបើកចំហ តម្លាភាព សុវត្ថិភាព និងនិរន្តរភាព; ធានាសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់ប្រជាជន អាជីវកម្ម និងមុខសញ្ញា ពាក់ព័ន្ធ ក្នុងគ្រប់កាលៈទេសៈ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបន្តប្រកាន់ខ្ជាប់នូវគោលដៅរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗ នៃខឿនសេដ្ឋកិច្ច; រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញខ្លាំងកិច្ចការបរទេសនិងសមាហរណកម្ម ក៏ដូចជាធ្វើពិពិធកម្មទីផ្សារផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី