Trending now

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម​ ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង

09:10 | 30/11/2022

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង ដើម្បីពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ជាពិសេសលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មការ វិនិយោគ ការត្រៀមរៀបចំដើម្បីឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - បារាំង និង ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធសំណង់នានានៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធសំណង់នានានៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីនៅកិច្ចប្រជុំដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តស្ដីពីការអភិវឌ្ឍតំបន់ Tay Nguyen នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីនៅកិច្ចប្រជុំដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តស្ដីពីការអភិវឌ្ឍតំបន់ Tay Nguyen
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី  Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង (រូបថត៖ vnanet.vn)
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីបារាំង

លោក Pham Minh Chinh អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយបារាំងដែលជាសមាជិក​ដ៏សំខាន់នៃសហភាពអឺរ៉ុប (EU) និងជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។

នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ ចែករំលែកនិងពិភាក្សាអំពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

លោកស្រី Elisabeth Borne បានសម្តែងគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្រ្តីទាំងពីរឯកភាពជំរុញការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពដើម្បីទាញយកប្រយោជន៍ពីកាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA)។ លោក Pham Minh Chinh បានស្នើបារាំងបង្កើនការនាំចូលកសិផលវរបស់វៀតណាម និងឆាប់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងកាំពារវិនិយោគវៀតណាម -EU ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងវិនិយោគទ្វេភាគី និងជំរុញគណៈកម្មការអឺរ៉ុប (EC) លែង “កាតលឿង” សម្រាប់ជលផលវៀតណាមឱ្យឆាប់ៗ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ហើយបានព្រមព្រៀងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីទាំងពីរបានបន្តអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាការចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

កិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងវៀតណាម និងបារាំងមានប្រពៃណីដ៏យូរលង់ ហើយប្រទេសទាំងពីរទើបតែរៀបចំសន្និសីទលើកទី ១២ ស្តីពីកិច្ចសហប្រតិបត្តិការវិមជ្ឈការប្រកបដោយជោគជ័យ។ រវាងវៀតណាម និងកោះCorse មានបន្ទប់ជាច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ ដូចជាទេសចរណ៍ វប្បធម៌ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ... ហើយកោះCorse អាចដើរតួនាទីយ៉ាងសកម្មក្នុងគំរូសហប្រតិបត្តិការមូលដ្ឋាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា