Trending now

វិស័យទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ ទាក់ទាញភ្ញៀវជាច្រើន ដោយការរៀបចំពិធីបុណ្យអាវផាយ

09:18 | 28/11/2022 ឌីណា

នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២។ កម្មវិធីមានគោលបំណងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ជាតិ រួមចំណែកបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មករដ្ឋធានីហាណូយ។

ពិធីបុណ្យអាវផាយ របស់កុមារវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ពិធីបុណ្យអាវផាយ របស់កុមារវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ
ទីក្រុងហូជីមិញផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈពិធីបុណ្យអាវផាយលើកទី ៧ ទីក្រុងហូជីមិញផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈពិធីបុណ្យអាវផាយលើកទី ៧
វិស័យទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ ទាក់ទាញភ្ញៀវជាច្រើន ដោយការរៀបចំពិធីបុណ្យអាវផាយ
ការបង្ហាញម៉ូតអាវផាយក្នុងសន្និសីទសារព័ត៌មានស្ដីពីពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២

ពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ រួមបញ្ចូលគ្នានូវតន្ត្រី ពន្លឺ និងការបង្ហាញម៉ូតអាវផាយនៅតំបន់ភាគខាងជើង កណ្តាល និងខាងត្បូងរបស់វៀតណាម ដោយមានការចូលរួមពីអ្នករចនាម៉ូតដ៏ល្បីល្បាញ។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ មានសកម្មភាពតាំងបង្ហាញស្ដីពីប្រវត្តិសាស្ត្ររបស់អាវផាយវៀតណាម មណ្ឌលតាំងបង្ហាញអាវផាយនៃភូមិភាគទាំងបីរបស់វៀតណាម។ល។ ចំណុចលេចធ្លោគឺការបង្ហាញម៉ូតអាវផាយរបស់មនុស្សជិត ១០០០ នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ និងទី ៤ ខែធ្នូ នៅវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ