Trending now
មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក៖

«ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏អស្ចារ្យ»

09:39 | 23/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

មហាសន្និបាតបានពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ សម្តែងនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាម និងប្រទេសដទៃទៀតក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។

“វៀតណាមជាដៃគូសំខាន់របស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក” “វៀតណាមជាដៃគូសំខាន់របស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក”
កម្មវិធីជួបសំណេះសំណាលជាមួយវៀតណាម៖ កន្លែងជួបជុំ និងបណ្តុះមិត្តភាពអន្តរជាតិ កម្មវិធីជួបសំណេះសំណាលជាមួយវៀតណាម៖ កន្លែងជួបជុំ និងបណ្តុះមិត្តភាពអន្តរជាតិ
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis

មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានបើកនារសៀលថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ពិធីនេះមានការចូលរួមពីប្រតិភូប្រមាណ ២០០ នាក់ ក្នុងនោះមានប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់។

នៅក្នុងសម័យបើក មហាសន្និបាតបានពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ សម្តែងនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាម និងប្រទេសដទៃទៀតក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។ ដោយមានសារ “សាមគ្គីភាពអន្តរជាតិ រួមដៃគ្នាធ្វើសកម្មភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” ប្រទេសម្ចាស់ផ្ទះវៀតណាមមានគោលបំណងចង់ផ្ញើជូនមិត្តភក្តិអន្តរជាតិនូវរូបភាពប្រទេស និងមនុស្សវៀតណាមស្រឡាញ់ភ្ញៀវ ស្រឡាញ់សន្តិភាព ជាមួយនឹងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ព្រមទាំងមានគោលបំណងចង់ធ្វើជាមិត្តជាមួយប្រទេស និងដៃគូទាំងអស់ ដោយឈរលើមូលដ្ឋានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង គោរពឯករាជ្យភាព ម្ចាស់ការ ហើយជាសមាជិកដ៏សកម្មក្នុងសហគមន៍អន្តរជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis មានប្រសាសន៍ថា លោកមានចាប់អារម្មណ៍ខ្លាំងចំពោះប្រទេស និងប្រជាជនវៀតណាម។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis បាននិយាយថា ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលពិភពលោកកំពុងកើតមានសង្គ្រាម និងអំពើភេរវកម្មជាច្រើន គំរូពីប្រវត្តិសាស្ត្ររបស់វៀតណាមបានសរឲ្យឃើញថា នៅពេលដែលប្រជាជនរួមសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នាគឺសុទ្ធតែអាចទទួលបានជ័យជំនះ។ វៀតណាមជានិច្ចកាលបោះជំហានទៅមុខនៅលើគោលមាគ៌ាកសាងសន្តិភាព ស្ថិរភាព និងគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ។ វៀតណាមបានរួមវិភាគទានយ៉ាងសកម្មជាច្រើនដល់ក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ក្រុមប្រឹក្សាសន្តិភាពពិភពលោកជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម។

លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោក
លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោក

ស្របនឹងទស្សនៈនេះ លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោកបានចាត់ទុកថា មនោគមវជ្ជាសន្តិភាពរបស់វៀតណាមគឺស្ថិតក្នុងគោលការណ៍នៃសង្គមនិយម ដូច្នេះហើយ ការដែលវៀតណាមបានទទួលរៀបចំមហាសន្និបាតលើកនេះគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក ជាពិសេសនៅពេលដែលវៀតណាមកំពុងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជា កិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារសន្តិភាពឡើងវិញនៅវៀតណាម (២៧ មករា ឆ្នាំ១៩៧៣ - ២៧ មករា ឆ្នាំ ២០២៣) ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី