Trending now
មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក៖

កម្មវិធីជួបសំណេះសំណាលជាមួយវៀតណាម៖ កន្លែងជួបជុំ និងបណ្តុះមិត្តភាពអន្តរជាតិ

09:12 | 23/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ដែលប្រារព្ធឡើងនៅវៀតណាម នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា កម្មវិធីជួបសំណេះ សំណាលជាមួយវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ
មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ខេត្ត Quang Ninh (ថ្ងៃទី ២១-២៦ ខែវិច្ឆិកា ឆ្នាំ ២០២២) មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ខេត្ត Quang Ninh (ថ្ងៃទី ២១-២៦ ខែវិច្ឆិកា ឆ្នាំ ២០២២)
ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ថ្លែងនៅកម្មវិធី។
ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ថ្លែងនៅកម្មវិធី។

នៅក្នុងជំនួបនេះ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចែករំលែកជាមួយប្រតិភូ និងមិត្តភក្តិអន្តរជាតិនូវព័ត៌មានទូទៅអំពីប្រទេសវៀត ណាម សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈ ពេល ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី បើកទ្វារចំហ និងធ្វើសមាហរណកម្ម វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រជាច្រើន។ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា៖

«វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការផ្សាភ្ជាប់សេដ្ឋកិច្ចជាមួយសង្គម រួមបញ្ចូលគ្នាគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គម កំណើន សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តវឌ្ឍនភាពសង្គម និងសមភាពសង្គមនៅក្នុង ការបោះជំហាននីមួយៗ គោលនយោបាយនីមួយៗ និងក្នុងដំណើរការអភិវឌ្ឍន៍ទាំង មូល មិន “លះបង់” វឌ្ឍនភាពនិងសមភាពសង្គម ដើម្បីតាមរកកំណើនសេដ្ឋកិច្ច សុទ្ធសាធ។ វៀតណាមបានសម្រេចរួចរាល់ជាស្ថាពរនូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ ហើយកំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពដល់ឆ្នាំ ២០៣០។ អត្រាគ្រួសារក្រីក្របានថយចុះពី ៣០% ក្នុងឆ្នាំ ១៩៩២ មកត្រឹម ៥,២% នៅឆ្នាំ ២០២២ យោងតាមស្តង់ដារភាពក្រីក្រពហុវិមាត្រថ្មី»។

លោក Iraklis Tsavdaridis - លេខាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ (រូបថត៖ Thu Ha)
លោក Iraklis Tsavdaridis - លេខាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។

នៅក្នុងជំនួបនេះ គណៈប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាតក្រុមប្រឹក្សា សន្តិភាពពិភពលោកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការ កសាង និងអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងចលនាសន្តិភាពរួមរបស់មនុស្សជាតិ ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព សមភាព ប្រជាធិបតេយ្យ វឌ្ឍនភាព និងអរិយធម៌៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី