Trending now

រៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាបន្តបន្ទាប់រវាងវៀតណាម និងកូរ៉េខាងត្បូង

10:26 | 22/11/2022 ឌីណា

យុគសម័យ - ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេស និងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូងនឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសនៅទីក្រុងឡុងអាន និងកូរ៉េខាងត្បូង ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសនៅទីក្រុងឡុងអាន និងកូរ៉េខាងត្បូង
ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង
រៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាបន្តបន្ទាប់រវាងវៀតណាម និងកូរ៉េខាងត្បូង
ពិធីបើកបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ រដ្ឋធានី Ha Noi

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស។ នេះគឺជាព្រឹត្តិការណ៍មួយ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង ឆ្លើយតបនឹងថ្ងៃគោរពភាសាវៀតណាមក្នុង​សហគមន៍​ជនវៀតណាមនៅឯបរទេស ហើយទន្ទឹមនឹងនោះក៏អបអរសាទរមហាសន្និបាតព្រះពុទ្ធសាសនាជាតិវៀតណាមផងដែរ។

ពិធីបើកបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីតអន្តរជាតិ រដ្ឋធានី Ha Noi ដោយមានសកម្មភាពដូចជា៖ ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង; Talkshow ក្រោម ប្រធានបទវប្បធម៌វៀតណាម-កូរ៉េខាងត្បូង; ការឆ្លុះបញ្ចាំងភាពយន្តឯកសារ ​ស្តីពី “ទិវាលើកតម្កើងភាសាវៀតណាម ក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស”; ការបង្ហាញម៉ូដសម្លៀកបំពាក់អាវផាយ វៀតណាម និងសំលៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូង; ការបង្ហាញនូវសម្លៀកបំពាក់ព្រះពុទ្ធសាសនា​វៀតណាម; ពិធីលើកតំកើងអង្គការ និងបុគ្គលដែលបានរួមចំណែកក្នុងសហគមន៍ និងសង្គម ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងកូរ៉េខាងត្បូង។

នេះគឺជាកម្មវិធីដែលមានគុណតម្លៃជាច្រើន អត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដែល​ពោរពេញទៅដោយតម្លៃនៃវប្បធម៌វៀតណាម - វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម។

គេរំពឹងថាកម្មវិធីនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ និងអតីតមេដឹកនាំរដ្ឋ; គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងការបរទេស គណៈកម្មាធិការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) គណៈសង្ឃមជ្ឈិមវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម តំណាងស្ថាប័នមួយចំនួន នាយកដ្ឋាន សាខា ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល សហគមន៍វៀតណាមក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងពុទ្ធសាសនិកជនបានចូលរួម និងផ្លាស់ប្តូរ ...

ព្រឹត្តិការណ៍នេះនឹងផ្សព្វផ្សាយតម្លៃល្អអំពីវប្បធម៌វៀតណាម និងវប្បធម៌កូរ៉េ; អះអាងនូវគោលជំហរ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនាវៀតណាមនៅកូរ៉េ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ រួមចំណែកជំរុញការអភិវឌ្ឍន៍វប្បធម៌ សេដ្ឋកិច្ច និងនយោបាយនៃប្រទេសទាំងពីរ រឹតចំណងមិត្តភាពវៀតណាម-កូរ៉េ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា