Trending now

ការបង្ហាញផែនទីឌីជីថលនៃទេសចរណ៍ទីក្រុង Hai Phong៖ សមាគមអ្នកចូលចិត្តម្ហូបអាហារទីក្រុង Hai Phong

09:06 | 15/11/2022 ឌីណា

យុគសម័យ - ថ្មីៗនេះ មន្ទីរទេសចរណ៍ទីក្រុង Hai Phong បានរៀបចំសន្និសីទមួយ ដើម្បីណែនាំផែនទីឌីជីថលទេសចរណ៍ទីក្រុង Hai Phong ដែលជាការផ្លាស់ប្តូរទេសចរណ៍ Hai Phong តាមប្រព័ន្ធអនឡាញ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ #HelloHaiPhong។

ឱកាសសហប្រតិបត្តិការថ្មីរវាងទីក្រុង Hai Phong និងដៃគូដាណឺម៉ាក ឱកាសសហប្រតិបត្តិការថ្មីរវាងទីក្រុង Hai Phong និងដៃគូដាណឺម៉ាក
ទីក្រុង Hai Phong តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូង ទីក្រុង Hai Phong តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូង

តាមនោះ ផែនទីឌីជីថល "ទេសចរណ៍ទីក្រុង Hai Phong" ត្រូវបានកសាងឡើងតាមនិន្នាការទំនើប និងប្រសិទ្ធភាព ដែលទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ ការបង្ហាញ ខ្លឹមសាមានិងរូបភាពគឺស្របតាមនិន្នាការ និងចំណង់ចំណូលចិត្តរបស់អ្នកទេសចរដែលគឺជាបណ្តាញជំនួយដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់អ្នក​ទេសចរ។

ការបង្ហាញផែនទីឌីជីថលនៃទេសចរណ៍ទីក្រុង Hai Phong៖ សមាគមអ្នកចូលចិត្តម្ហូបអាហារទីក្រុង Hai Phong

ផែនទីឌីជីថលណែនាំទិសដៅសម្រាប់អ្នកហូបចុក។

ផែនទីឌីជីថលប្រើវេទិកាផែនទីរបស់ Google ដើម្បីផ្តល់យោបល់ដល់អ្នកធ្វើដំណើរអំពីទិសដៅ។ អ្នកទេសចរអាចចូលមើលផែនទីឌីជីថលតាមរយៈ៖ https://haiphongcitytour.vn/ ដើម្បីរកមើល ស្វែងរកព័ត៌មាន ទទួល​ការបង្ហាញផ្លូវ​ដែល​នាំកាន់ទិសដៅភោជនីយដ្ឋាន កន្លែង check-in សណ្ឋាគារ...; ការវាយតម្លៃដោយផ្ទាល់នៃគុណភាពសេវាកម្ម និងកម្រិតពេញចិត្ត បន្ទាប់ពីទទួលបទពិសោធន៍ជាក់ស្តែង កសាងកាលវិភាគទេសចរណ៍ផ្ទាល់ខ្លួនរបស់អ្នក ហើយអាចចែករំលែកជាមួយមិត្តភក្តិ មិត្តរួមការងារ សាច់ញាតិ...

ការបង្ហាញផែនទីឌីជីថលនៃទេសចរណ៍ទីក្រុង Hai Phong៖ សមាគមអ្នកចូលចិត្តម្ហូបអាហារទីក្រុង Hai Phong
ការបង្ហាញផែនទីឌីជីថលនៃទេសចរណ៍ទីក្រុង Hai Phong៖ សមាគមអ្នកចូលចិត្តម្ហូបអាហារទីក្រុង Hai Phong
ការបង្ហាញផែនទីឌីជីថលនៃទេសចរណ៍ទីក្រុង Hai Phong៖ សមាគមអ្នកចូលចិត្តម្ហូបអាហារទីក្រុង Hai Phong

ក្នុងវិស័យផ្សព្វផ្សាយ មន្ទីរទេសចខេត្ត Hai Phong សម្របសម្រួល​ជាមួយ TikTok វៀតណាម និងក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយនិង​កម្សាន្ត វីតាមីនវៀតណាម បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ #HelloHaiPhong នៅលើវេទិកា TikTok ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ក្នុង​ការបង្កើតខ្លឹមសារសង្ខេបអំពីទេសភាព វប្បធម៌ ម្ហូប... នៃទីក្រុង ដោយហេតុនេះ រួមចំណែកផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវគោលដៅ និងទាក់ទាញទេសចរណ៍ Hai Phong។

ក្នុងឱកាសនេះ មន្ទីរទេសចរណ៍ខេត្ត Hai Phong ក៏បានបង្ហាញ​បណ្តាញ TikTok ជាផ្លូវការ @Haiphongtourismofficial ផដែរ។ នាពេលខាងមុខ ក្រុមហ៊ុន TikTok Vietnam និង ក្រុមហ៊ុន ផ្សព្វផ្សាយនិង​កម្សាន្ត Vitamin វៀតណាមនឹងគាំទ្រ និងណែនាំមន្ទីរទេសចរណ៍ខេត្ត Hai Phong ដាក់ឱ្យដំណើរការគណនី TikTok ប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការផ្សព្វផ្សាយ និងផ្សព្វផ្សាយទេសចរណ៍ខេត្ត Hai Phong ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ