Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong (វៀតណាម) អបអរសាទរកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី

15:18 | 08/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២) នាថ្ងៃទី ៧ ខែវិច្ឆិកា គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការ បានអញ្ជើញទៅជូនពរកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា
បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជូនពរតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជូនពរតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី

តាងនាមកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Nguyen Van Lu បានអបអរសាទរចំពោះសមិទ្ធផលយ៉ាងធំធេងដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស​ជាតិ។ លោកវរសេនីយ៍ឯក Nguyen Van Lu បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថានភាពនយោបាយកម្ពុជាត្រូវបានរក្សា សេដ្ឋកិច្ចមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង ហើយតួនាទីរបស់កម្ពុជាក៏កើនឡើងក្នុងតំបន់ និងសកលលោក។

មេបញ្ជាការកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ផ្ដល់ដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

មេបញ្ជាការកងកម្លាំងទាំងបី សង្ឃឹមថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា និយាយរួម កងទ័ពការពារព្រំដែនខេត្ត Dak Nong និងកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និយាយដោយឡែក នឹងកាន់តែរីកចម្រើន និងល្អប្រសើរ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរ រួមគ្នាពូនជ្រំ និងកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី