Trending now

គណៈប្រតិភូជាន់ខ្ពស់វៀតណាម - កម្ពុជាទស្សនាបណ្តុំសំណង់អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

18:21 | 05/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu (ស្រុក Loc Ninh ខេត្ត Binh Phuoc) បានប្រព្រឹត្តទៅពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកចូលរួមកិច្ចប្រជុំមិត្តភាព និងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជាលើកទី ៥។

«អាស័យដ្ឋានប្រវត្តិសាស្រ្ត» ដើម្បីអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពវៀតណាម​ - កម្ពុជា «អាស័យដ្ឋានប្រវត្តិសាស្រ្ត» ដើម្បីអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពវៀតណាម​ - កម្ពុជា
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
គណៈប្រតិភូជាន់ខ្ពស់វៀតណាម - កម្ពុជាទស្សនាបណ្តុំសំណង់អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនផ្កាអបអរសាទរលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu

ទទួលស្វាគមន៍គណៈប្រតិភូនៅតំបន់ព្រំដែន ភាគីវៀតណាមរួមមាន៖ លោកស្រី Nguyen Thi Thanh អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម និងជាប្រធានសមាគមមិត្ដភាពវៀតណាម-កម្ពុជា; លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងថ្នាក់ដឹកនាំខេត្ដ Binh Phuoc ផងដែរ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

គណៈប្រតិភូសមាគមមិត្តភាពនៃប្រទេសទាំងពីរអុជធូបនៅខ្ទមអ្នកតាកម្ពុជា
គណៈប្រតិភូសមាគមមិត្តភាពនៃប្រទេសទាំងពីរអុជធូបនៅខ្ទមអ្នកតាកម្ពុជា

បន្ទាប់ពីថតរូបអនុស្សាវរីយ៍នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu នោះ គណៈប្រតិភូទាំងពីរបានទស្សនាបណ្តុំសំណង់អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅតំបន់ X16 ភូមិ Thanh Tay ឃុំ Loc Tan ស្រុក Loc Ninh។

គណៈប្រតិភូទាំងពីរបានអុជធូប និងដាក់ផ្កានៅខ្ទមអ្នកតាកម្ពុជា ព្រមទាំងទស្សនាកន្លែងលាក់អាវុធ កន្លែងជួបសេនាជន និងប្រជាជន កន្លែងជួបធ្វើការជាមួយកងទ័ពនៅឃុំ Loc Tan (បច្ចុប្បន្នជាអាគារវប្បធម៌ឃុំ Loc Thanh ស្រុក Loc Ninh)។

នាក់ដឹកនាំសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ថតរូបនៅដើមឈើឯករាជ្
នាក់ដឹកនាំសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ថតរូបនៅដើមឈើឯករាជ្យ

នាថ្ងៃទី៦ វិច្ឆិកា គណៈប្រតិភូនឹងចូលរួមពិធីបើកកិច្ចប្រជុំមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជា លើកទី៥; សន្និបាតបូកសរុបរយៈពេល ១០ ឆ្នាំនៃកម្មវិធី “ចិញ្ចឹមបីបាច់មិត្តភាព” និងចែករំលែកបទពិសោធន៍ប្រតិបត្តិការរបស់អង្គការប្រជាជននៃប្រទេសទាំងពីរនៅទីក្រុង Dong Xoai ខេត្ត Binh Phuoc។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ និងខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍