Trending now

ប្រជាជនកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19

10:18 | 15/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - បុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ប្រជាជនខ្មែរ។មហាសង្ក្រាន្តឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២ ៥៦៤ នឹងចូលមកដល់នៅថ្ងៃ ចន្ទ ៦ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា គ.ស ២០២០ នាវេលាម៉ោង ២០ និង ៤៨ នាទី ( ជាវារៈមហាសង្ក្រាន្ត ) ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងភរិយាបានអុជធូប នៅពេលវេសាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។

ប្រជាជនកម្ពុជាជឿជាក់ថា នៅពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ទេវតា​ឆ្នាំ​ថ្មីនឹងត្រូវបញ្ជូនទៅផែនដី ដើម្បីជំនួសទេវតាឆ្នាំចាស់ និង​ថែរក្សាមនុស្សក្នុងនៅឆ្នាំថ្មី។ នៅពេលវេលាដ៏ពិសិដ្ឋនេះ ក្រុមគ្រួសារនីមួយៗតែងអុជធូប នៅលើទីស្ការៈបូជា ដោយដាក់រណ្តាប់ទទួលទេវតាដែលបានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីស្វាគមន៍ព្រះទេវតាថ្មី និងបួងសួងអ្វីៗ ដែលល្អ ៗ កើតឡើងក្នុងឆ្នាំថ្មី គ្រួសាររីករាយ ...

ប្រជាជនដែលទៅវត្តក៏គោរពយ៉ាងតឹងរឹងនូវបទបញ្ជាស្តីពីការរក្សាគម្លាតសង្គម ដើម្បីការពារនិង​ទប់ស្កាត់នឹងការរីករាលដាលនៃ Covid-19 ។

វត្តភ្នំដែលជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយ នៅប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។

នៅប៉ុន្មានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងទៅ ប្រទេសកម្ពុជាពោពេញទៅដោយបដា ពាក្យស្លោក អំពូលគោមភ្លឺ ហើយប្រជាជនយ៉ាងច្រើនកុះករនាំគ្នាដើរលេង ឬទៅវត្ត អារាម ដើម្បីបួងសួង។ ទោះយ៉ាងណាក៏ដោយនៅក្នុងបរិបទដែលទាំងប្រទេសកម្ពុជានិងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២០ មានភាពប្លែកៗជាច្រើន។

ទីលានដ៏ស្ងប់ស្ងាត់មួយនៅក្នុងរាជធានីភ្នំពេញ។

ផ្លូវនានាក្នុងរាជធានីភ្នំពេញត្រូវបានតុបតែងយ៉ាងស្រស់ស្អាត។

ប្រជាជនកម្ពុជាគោរពយ៉ាងតឹងរឹងនូវការរឹតត្បិតធ្វើដំណើរក្នុងស្រុក របស់រាជរដ្ឋាភិបាល ។

ដោយសារបទបញ្ជានូវការរឹតត្បិតធ្វើដំណើរក្នុងស្រុក របស់រាជរដ្ឋាភិបាល ហើយគ្រប់មន្រ្តីនិយោជិក និងកម្មករ ទាំងអស់ត្រូវធ្វើការ ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មី ដូចរាល់ឆ្នាំទេ។ ដូច្នេះ ប្រជាជនជាច្រើនមិនអាចត្រឡប់ទៅស្រុកកំណើតវិញបានទេ។ នៅពេលដែលនៅឆ្ងាយ រាល់ក្តីស្នេហាសារនិងការជូនពរឆ្នាំថ្មីនឹងត្រូវបាននិយាយ តាមទូរស័ព្ទ។

មនុស្សគ្រប់គ្នាជូនពរឆ្នាំថ្មី តាមទូរស័ព្ទ។

ទោះបីមិនឈប់សំរាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី មិនចូលរួមសកម្មភាពលេងសប្បាយ ៗ មិនទៅវត្ត អារាម ឬវិលត្រឡប់មកជួបជុំក្រុមគ្រួសារក៏ដោយ។ ប៉ុន្តែប្រជាជនខ្មែរគ្រប់រូបនៅតែប្រកាន់ខ្ជាប់នូវតម្លៃវប្បធម៌ប្រពៃណី ក្នុងសកម្មភាពស្វាគមន៍ឆ្នាំថ្មី។ នៅក្នុងគ្រួសារ គេជូនពរឱ្យឆ្នាំថ្មីរីករាយនិងរីកចម្រើន ដោយគ្មានជំងឺ Covid-19./ ។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី