Trending now

អាជីវកម្មនៅទីក្រុងហូជីមិញជាច្រើនចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា

09:44 | 03/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១ ខែវិច្ឆិកា តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានទៅសាកសួរសុខទុក្ខ និងអបអរសាទរចំពោះមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ / ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២)។

ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម
លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ (ខាងស្ដាំដៃ) ប្រគល់អំណោយជូនលោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ (រូបថត៖ sggp.org.vn)
លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ (ខាងស្ដាំដៃ) ប្រគល់អំណោយជូនលោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ

នាថ្ងៃទី ១ ខែវិច្ឆិកា តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានទៅសាកសួរសុខទុក្ខ និងអបអរសាទរចំពោះមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ / ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២)។

លោក Tran Phuoc Anh បានជូនពរលោកអគ្គកុងស៊ុលផ្ទាល់ ភរិយា និងមន្ត្រីបុគ្គលិកទាំងអស់នៃស្ថានអគ្គកុងស៊ុល និងក្រុមគ្រួសារក្នុងឱកាសអបអរសាទរទិវាបុណ្យឯករាជ្យជាតិដ៏មានអត្ថន័យ យ៉ាងកក់ក្ដៅ ជាពិសេសតែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍ថ្មី និងល្អៗតាមរយៈសកម្មភាពទាំងឡាយដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Tran Phuoc Anh ក៏មានប្រសាសន៍ថា អាជីវកម្មជាច្រើននៅទីក្រុងហូជីមិញ ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ហើយក៏មានធុរកិច្ចកម្ពុជាមួយចំនួនទៀតកំពុងសម្លឹងរកការវិនិយោគនៅក្នុងទីក្រុងផងដែរ។ នេះជាការចាប់ផ្តើមដ៏ល្អសម្រាប់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោក សុខ ដារ៉េត អគ្គកុងស៊ុល បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ព្រមទាំងសម្តែងនូវការគោរពចំពោះការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃពីថ្នាក់ដឹកនាំទីក្រុងចំពោះកម្ពុជាក្នុងរយៈពេលកន្លងមក។ នេះជាការលើកទឹកចិត្ត ការគាំទ្រដ៏មានតម្លៃ និងជាកម្លាំងចលករដ៏មុតមាំ ដើម្បីជួយមន្ត្រី បុគ្គលិកទាំងអស់នៃស្ថានអគ្គកុងស៊ុល បំពេញការងារកាន់តែសកម្ម ដើម្បីសក្តិសមនឹងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ។

នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងបន្តសម្របសម្រួលយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាមួយទីក្រុងហូជីមិញ ដើម្បីរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន រឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា; បន្តផ្សព្វផ្សាយរូបភាព និងការអប់រំអំពីគុណតម្លៃស្នូលរបស់ទឹកដី និងប្រជាជនវៀតណាមដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជាគ្រប់ជំនាន់ដែលកំពុងសិក្សានៅវៀតណាម។

ក្នុងបរិយាកាសដ៏ស្មោះស្ម័គ្រ និងកក់ក្តៅនៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ប្រពៃណី និងសមិទ្ធផលដ៏ល្អដែលភាគីទាំងពីរសម្រេចបាន ជាពិសេស ប្តេជ្ញាចិត្តសម្រេចឲ្យបាននូវពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង" ក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី