កោះតាង ជាកោះស្អាតជាប់លេខ៦ចំណោមកោះស្អាតបំផុតនៅកម្ពុជា ដែលមានទឹកថ្លាឆ្លុះដល់បាត អំណោយផលដល់ការមុជទឹកមើលផ្កាថ្មយ៉ាងរស់រវើក។ ជក់ចិត្តទៀតនោះ ជីវចម្រុះតូចធំ ត្រីសមុទ្រ រួមទាំងសម្រស់ផ្កាថ្ម កាន់តែអូសទាញអារម្មណ៍អ្នកមិនចង់ឃ្លាតឆ្ងាយពីកោះមានទំហំ ៥១០ហិកតានេះទេ។
![]() |
អ្នកធ្លាប់តែឃើញទិដ្ឋភាពពិភពបាតសមុទ្រនៅក្រៅប្រទេស តែពេលនេះធម្មជាតិស្រស់ៗនៅជាប់នឹងភ្នែកអ្នកតែម្ដង ។ ថ្មប៉ប្រះទឹក ផ្កាថ្ម និងសត្វជាច្រើនដែលរស់នៅក្រោមទឹក រួមទាំងសម្បកខ្យងធម្មជាតិជាច្រើនដែលមានពណ៌ចម្រុះច្រើនអនេក ទាំងនេះសុទ្ធសឹងជាភាពទាក់ទាញដ៏អស្ចារ្យ ហើយមានទីតាំងសម្រាប់ជ្រមុជលេងដ៏ល្បីចំនួន៦កន្លែង ។
![]() |
កោះតាងស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែវាមានចម្ងាយឆ្ងាយជាងកោះផ្សេងៗទៀត ដែលអ្នកទេសចរអាចកក់សំបុត្រទៅលេងកោះនេះបានពីកន្លែងលក់សំបុត្រម្តុំឆ្នេរអូរឈើទាល៕
der.sabay.com.kh
មតិពីមិត្តអ្នកអាន