Trending now

កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម​និងកម្ពុជារួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ

22:07 | 24/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

ទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ការអភិវឌ្ឍន៍យ៉ាងរឹងមាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាសមិទ្ធផលនានារវាងភាគីទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម
ពិធីរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
ពិធីរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជា ត្រូវបានរក្សា ដើរតួនាទីយ៉ាងសំខាន់ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការរួមរបស់ភាគីទាំងពីរលើគ្រប់​វិស័យ។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ត្រូវបានបង្កើនលើគ្រប់បណ្តាញ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបើកដំណើរការប្រទេសឡើងវិញ។ យន្តការសហប្រតិបត្តិការទ្វេភាគីនានា ដូចជាគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកទេស; សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន… បានបន្តលើកកម្ពស់ប្រសិទ្ធភាពរបស់ខ្លួន។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងកម្ពុជា ទទួលបានលទ្ធផលវិជ្ជមាន រក្សានូវសន្ទុះកំណើន ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២២ សម្រេចបាន ៧.០៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វៀតណាមរក្សាតួនាទីឈានមុខគេក្នុងអាស៊ាន និងស្ថិតក្នុងក្រុមប្រទេសចំនួនប្រាំដែលមានការបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។

បច្ចុប្បន្ន ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន ១៨៨ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ២.៨ ពាន់លានដុល្លារ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បន្តត្រូវបានជម្រុញ និងកាន់តែមានប្រសិទ្ធភាព រួមចំណែកក្នុងការរក្សានូវបរិយាកាសស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនីមួយៗ។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា… បន្តទទួលបានការចាប់អារម្មណ៍ជម្រុញ។ បន្ទាប់ពីរងឥទ្ធិពលពីការរាតត្បាត Covid-19 មួយរយៈពេលមក សកម្មភាពផ្លាស់ប្តូរប្រជាជន និងទេសចរណ៍រវាងប្រទេសទាំងពីរមានភាពប្រសើរឡើងជាលំដាប់។

ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និង ការបន្តពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២ ប្រទេសទាំងពីរបានរៀបចំសកម្មភាពដ៏សម្បូរបែប និងជាក់ស្តែងជាច្រើន ដែលក្នុងនោះ ចំណុចសំខាន់គឺការប្រារព្ធពិធីរំលឹកដ៏ឧឡារិកនៅទីក្រុងហាណូយ។ សកម្មភាពទាំងនេះបានជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយឲ្យយល់អំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។

ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានអភិវឌ្ឍយ៉ាងល្អទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែស៊ីជម្រៅ និងជាក់ស្តែងរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌទ្វេភាគី ភាគីទាំងពីរបានសហការយ៉ាងស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាព រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូររវាងគណៈកម្មាធិការ និងរវាងក្រុមសមាជិកសភាមិត្តភាព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងជំនាញក្នុងវិស័យនីតិប្បញ្ញត្តិ ការឃ្លាំមើល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល ជំរុញ និងត្រួតពិនិត្យក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស នៃប្រទេសទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខា។ ប្រការនេះរួមចំណែកបង្កើតច្រកផ្លូវច្បាប់អំណោយផល ជួយឱ្យកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពិភពលោក ដូចជា៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) មហាសន្និបាតអន្តរសភាពិភពលោក (IPU) សភាអាស៊ី-ប៉ាស៊ីហ្វិក វេទិការ (APPF)។…

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរបានបង្កើនការផ្លាស់ប្តូរ ការពិគ្រោះ និងសំរបសំរួលគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរនាពេលកន្លងមកបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និង AIPA ឆ្នាំ២០២២។ វៀតណាមនឹងរួមដៃគ្នាគាំទ្រកម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងមហាសន្និបាត AIPA-43 នៅរាជធានីភ្នំពេញ ដែលគ្រោងធ្វើឡើង​នៅខែវិច្ឆិកាខាង​មុខ​នេះ។

កិច្ចសហប្រតិបត្តិការបណ្តាញសភាត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ភាគីទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា រួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី