យុគសម័យ - នៅប៉ុន្មានថ្ងៃនារដូវស្លឹកជ្រុះនៃរដ្ឋធានី Ha Noi គ្មានអ្វីល្អជាងការពិសាម្ហូបខ្យងដែលមានក្លិនឈ្ងុយឈ្ងប់ ជាមួយនឹងទឹកជ្រលក់ដ៏ជូរផ្អែម និងហឹរ។
![]() |
![]() |
កន្លែងស្អាត និងមានផាសុកភាព ម៉ឺនុយចម្រុះ រសជាតិឈ្ងុយឆ្ងាញ់ និងប្លែក តម្លៃសមរម្យ គុណភាពសេវាកម្ម គឺជាលក្ខណៈវិនិច្ច័យរបស់ហាងខ្យងខាងក្រោមនោះ
ខ្យង Hanh
![]() |
អាស័យដ្ឋាន៖ ផ្លូវ Ngo Si Lien ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ១៦ និង ០០ - ម៉ោង ២២ និង ០០។
តម្លៃ ២០.០០០ - ៩០.០០០ ដុង/មុខមួយ
|
ហាងនេះមានចំនួនពីរកន្លែង ខាងក្រៅផ្លូវ និងខាងក្នុងច្រកផ្លូវ។ កន្លែងអង្គុយតូចចង្អៀត តុបានដាក់ជិតៗ ក្នា ដូច្នេះអ្នកពិបាករើពេលមានមនុស្សច្រើន មុខម្ហូបមានច្រើនបែប ខ្យង លៀសស មឹក ដែលកែច្នៃច្រើនមុខដូចជា ចំហុយ ឆាជាមួយអំពៅ ឆាជាមួយប័រនិងខ្ទឹមស ... សម្រាប់អាហារសម្រន់ដូចជាណែមជូរ ពងក្រួច ដំឡូងចៀន។ លើសពីនេះទៅទៀត ហាងក៏មានបម្រើមីសួឆាជាមួយគ្រឿងសមុទ្រផងដែរ មុខម្ហូបនៅហាងនេះមានរសជាតិផ្អែមនិងហឹរ ។ ទឹកជ្រលក់មានគ្រប់ប្រភេទ៖ ទឹកជ្រលក់ជូរផ្អែមសម្រាប់ខ្យង ទឹកស៊ីអ៊ីវ wansbi ទឹកស៊ីអ៊ីវ អំបិល និងម្រេច... សម្រាប់ភ្ញៀវចូលលាយតាមចិត្ត។ ខ្យងស្រស់ លៀសសឆាប័រនិងខ្ទឹមសអាចហូបនឹងនំប៉័ង។ ដំឡូងចៀនជាមួយស្ករសនិងប័រ គឺជាមុខម្ហូបដែលមិនគួរសាក ពេលមកហាងនេះ។ សរុបមក តម្លៃក៏សមរម្យ បើធៀបនឹងគុណភាពម្ហូប ហើយស្អាត បុគ្គលិកសប្បាយចិត្ត និងហ្មត់ចត់ ប៉ុន្តែនៅពេលដែលហាងមានមនុស្សច្រើន សេវាកម្មក៏យឺតបន្តិច។
ហាងខ្យង Viet
![]() |
អាស័យដ្ឋាន៖ ផ្លូវ Trung Liet ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ១១ - ម៉ោង ១៤ និង ម៉ាង ១៧-ដល់ម៉ោង ២២ និង០០ នាទី។
តម្លៃ ៤០.០០០ - ១២០.០០០ដុង/មុខមួយ
![]() |
ហាងនេះតូចណាស់ដែលមានកន្លែងក្នុងនិងក្រៅផ្ទះ។ កន្លែងអង្គុយនៅលើចិញ្ចើមផ្លូវមានភាពត្រជាក់។ ហាងនេះមានបម្រើនូវមុខម្ហូបជាច្រើនប្រភេទពីខ្យង ក្តាម លៀសស គ្រំ អ័យស្ទ័រ និងអាហារសម្រន់ដូចជាជើងមាន់ ណែមជូរ និងដំឡូងចៀន។ ខ្យងមានច្រើនប្រភេទសម្រាប់ជ្រើសរើស៖ ខ្យងប៉ារ៉ា ខ្យងក្រហម ខ្យងកាណា ខ្យងខ្លាញ់ ខ្យងតោ... គ្រឿងសមុទ្រនៅហាងនេះគឺស្រស់ និងបានកែច្នៃយ៉ាងស្អាត។ ខ្យងប៉ារ៉ាជាមួយស៊ុតអំបិលជាឈ្ងុយឆ្ងាញ់ ដែលហូបជាមួយនំប៉័ង។ មុខម្ហូបឆាជាមួយប័រនិងខ្ទឹមស អំពៅដែលមានរសជាតិផ្អែមបន្តិច។ ជើងមាន់លីងអំបិលហូបកជាមួយទឹកជ្រលក់ពិសេស ជូរអែម។ តម្លៃម្ហូបគឺថោកណាស់បើធៀបនឹងគុណភាពនៃមុខម្ហូបទាំងមូល។ បុគ្គលិករួសរាយរាក់ទាក់ និងរីករាយ។
ហាងខ្យង Tu Linh
![]() |
អាស័យដ្ឋាន៖ ផ្លូវ Nguyen Van Tuyet ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង ១៦ និង ០០ នាទី - ម៉ោង ២៣ និង ០០ នាទី។
តម្លៃ៖ ពី ៣០០០០ - ១៥៥០០០ ដុង/មុខមួយ
![]() |
ទីធ្លាធំទូលាយ មានកន្លែងអង្គុយខាងក្នុង និងចិញ្ចើមផ្លូវ។ តុបានដាក់ជិតគ្នា ពិបាកដើរ ហាងនេះមានបម្រើខ្យង ក្តាម ខ្យង និងអយស្ទ័រ រួមជាមួយនឹងអាហារពេញនិយមដូចជា ពងក្រួច ណែមចៀន។ គ្រឿងសមុទ្រត្រូវបានកែច្នៃជាច្រើនមុខ តាំងពីចំហុយស្លឹកគ្រៃ ឆាជាមួយប័រខ្ទឹមស ឆាជាមួយអំពៅនិងស៊ុតអំបិល។ ខ្យងប៉ារ៉ាឆាជាមួយស៊ុតអំបិលគឺជាមុខម្ហូបគួរតែពិសាម្តង ដោយសារប្រៃងាយស្រួលពិសា មិនឆ្អាប ថែមទាំងវាអាចពិសាជាមួយនំប៉័ង។ លៀលចំហុយហឹរបន្តិច ស័ក្តិសមញ៉ាំក្នុងថ្ងៃត្រជាក់។ ជាទូទៅទឹកប្រឡាក់ឆ្ងាញ់និងមិនប្រើប្រាស់ប្រេងច្រើនពេក។ តម្លៃនៅហាងនេះសមហេតុផល បើសិនប្រៀបនឹងគុណភាពគ្រឿងសមុទ្រ។ បុគ្គលិករួសរាយរាក់ទាក់៕

zing
មតិពីមិត្តអ្នកអាន