Trending now

មហាសន្និបាត IPU លើកទី ១៤៥៖ ​វៀតណាមលើក​សំណើ​ជំរុញ​សមភាព​យេនឌ័រ

15:03 | 19/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែតុលា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មការកិច្ចការបរទេស បានអញ្ជើញចូលរួមសម័យប្រជុំនានានៃមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤៥ (IPU 145)​ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុង Kigali ប្រទេស Rwanda ។

ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់អតីតអគ្គលេខាធិការ IPU ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់អតីតអគ្គលេខាធិការ IPU
កសាងខឿនយុត្តិធម៌វៀតណាមឲ្យកាន់តែ ជំនាញ ទំនើប សមភាព តឹងរ៉ឹងនិងតម្លាភាព កសាងខឿនយុត្តិធម៌វៀតណាមឲ្យកាន់តែ ជំនាញ ទំនើប សមភាព តឹងរ៉ឹងនិងតម្លាភាព
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំ។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ “សមភាពយេនឌ័រ និងបណ្ដាសភាមានសមភាពយេនឌ័រ គឺជាកម្លាំងចលករផ្លាស់ប្ដូរ ដើម្បីពិភពលោកមួយមានសន្តិភាព និងខ្លាំងមាំមួនជាង” ប្រធានគណៈប្រតិភូវៀតណាមបានអះអាងថា៖ វៀតណាមគោរពបញ្ហាសមភាពយេនឌ័រ និងភាពជឿនលឿនរបស់ស្ត្រី។ រដ្ឋសភាវៀតណាមកំពុងជំរុញខ្លាំងការកសាងច្បាប់ ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ សំដៅធានានិងជំរុញសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី ពិនិត្យ និងលុបបំបាត់ខ្លឹមសារ និងបទប្បញ្ញត្តិដែលរើសអើងយេនឌ័រ ជាពិសេសសម្រាប់សកម្មភាពឃ្លាំមើលលើការងារនីតិប្រតិបត្តិពាក់ព័ន្ធនឹងសមភាព​យេនឌ័រ។ គណៈប្រតិភូវៀតណាមបានលើកសំណើមួយចំនួនដូចជា៖ បន្តសុក្រិតប្រព័ន្ធគោលនយោបាយច្បាប់ជាតិ និងអន្តរជាតិ បង្កើតច្រករបៀងគតិយុត្តិជំរុញសមភាពយេនឌ័រ។

ក្នុងឱកាសនេះ គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានជួបពិភាក្សាជាមួយប្រធាន IPU និងអគ្គលេខាធិការ IPU ដើម្បីពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយ IPU ក្នុងនោះមានកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩ នៅវៀតណាមនៅឆ្នាំ ២០២៣ ខាងមុខផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ