Trending now
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖

កសាងខឿនយុត្តិធម៌វៀតណាមឲ្យកាន់តែ ជំនាញ ទំនើប សមភាព តឹងរ៉ឹងនិងតម្លាភាព

12:12 | 12/01/2022

ឯកសារមហាសន្និបាតបក្សលើក ទី១៣បានដាក់ចេញតម្រូវការ ភារកិច្ចនោះគឺ កសាងខឿនយុត្តិធម៌វៀតណាមឲ្យ កាន់តែជំនាញ ទំនើប សមភាព តឹងរ៉ឹង តម្លាភាព ស្មោះត្រង់ បម្រើមាតុភូមិនិង ប្រជាជន។

ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសិក្ខាសាលាវិទ្យាសាស្ត្រ “កែទម្រង់យុត្តិធម៌នៅតុលាការប្រជាជនដល់ ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥ បំពេញតម្រូវការកសាង សុក្រិតនីតិរដ្ឋសង្គម និយមវៀតណាម”។ (រូបថត៖ VOV)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសិក្ខាសាលាវិទ្យាសាស្ត្រ “កែទម្រង់យុត្តិធម៌នៅតុលាការប្រជាជនដល់ ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥ បំពេញតម្រូវការកសាង សុក្រិតនីតិរដ្ឋសង្គម និយមវៀតណាម”។ (រូបថត៖ VOV)

នាថ្ងៃទី១១ ខែមករា នៅទីក្រុងហាណូយ តុលាការប្រជាជនកំពូលបានរៀបចំ សិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “កែទម្រង់យុត្តិធម៌នៅតុលាការប្រជាជនដល់ ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥ បំពេញតម្រូវការកសាង សុក្រិតនីតិរដ្ឋសង្គម និយមវៀតណាម”។

អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈ កម្មាធិការដឹកនាំការកែទម្រង់យុត្តិធម៌មជ្ឈឹមនិងជាប្រធានគណៈកម្មការដឹកនាំគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ២០៤៥” បានសង្កត់ធ្ងន់ថា ឯកសារមហាសន្និបាតបក្សលើក ទី១៣បានដាក់ចេញតម្រូវការ ភារកិច្ចនោះគឺ កសាងខឿនយុត្តិធម៌វៀតណាមឲ្យ កាន់តែជំនាញ ទំនើប សមភាព តឹងរ៉ឹង តម្លាភាព ស្មោះត្រង់ បម្រើមាតុភូមិនិង ប្រជាជន។

លោកប្រធានរដ្ឋបានតម្រូវឲ្យធ្វើការវិភាគលើទិសដៅ គោលដៅ ភារកិច្ច ដំណោះស្រាយដ៏ជាក់លាក់សម្រាប់យុទ្ធសាស្ត្រកែទម្រង់ថ្មីរបស់តុលាការ។ រួមជាមួយ គ្នានោះ ស្នើឡើងដំណោះស្រាយកែទម្រង់ថ្មីក្នុងដំណាក់កាលចាប់តាំងពីពេលនេះដល់ ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ២០៤៥ឲ្យបានសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់ ប្រទេសជាតិនិងនិន្នាកា រអភិវឌ្ឍរួមនៃពិភពលោក។ លោកប្រធានរដ្ឋបានស្នើឲ្យ តុលាការប្រជាជនកំពូលស្រាវជ្រាវ ទទួលយកមតិយោបល់របស់អ្នកជំនាញ អ្នកវិទ្យា សាស្ត្រ ដើម្បីសម្រេចខ្លឹមសារដែលត្រូវបានប្រគល់ រាយការណ៍ដល់គណៈកម្មការ ដឹកនាំគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ២០៤៥” ដើម្បីដាក់ជូនការិយាល័យនយោបាយ និងមជ្ឈឹមសម្រេច ក្នុងឆ្នាំ២០២២៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា