Trending now

ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ ទំនើប សម្របខ្លួនដោយម្ចាស់ការ

11:48 | 16/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំក្នុងសន្និសីទការទូតលើកទី ៣១ ក្រោមប្រធានបទ “ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយម្ចាស់ការនិងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងការតស៊ូរបស់ផ្នែកការទូតទាំងមូល។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយភាពសម្បូររុងរឿង ប្រជាធិបតេយ្យ ទំនើប និងសមភាព
អាណាចក្រ​អង្គរ មជ្ឈមណ្ឌល​កំសាន្ត​បែប​ទេសចរណ៍​បង្កប់​ដោយ​ឈុត​ឆាក​និង​បច្ចេកវិទ្យា​ដ៏​ទំនើប អាណាចក្រ​អង្គរ មជ្ឈមណ្ឌល​កំសាន្ត​បែប​ទេសចរណ៍​បង្កប់​ដោយ​ឈុត​ឆាក​និង​បច្ចេកវិទ្យា​ដ៏​ទំនើប

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ កំពុងប៉ះពាល់ដល់រាល់សកម្មភាពក្នុងប្រទេសនិងអន្តរជាតិ ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពរស់នៅ ពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ចនិងសង្គម... ប៉ុន្តែវិស័យការទូតនៅតែទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh សមិទ្ធិផលដែលវិស័យការទូតសម្រេចបានគឺដោយសារ វិស័យការទូតបានកំណត់និងអនុវត្តន៍ជាក់ស្តែង នូវគោលនយោបាយច្បាប់របស់រដ្ឋ សាមគ្គីភាព ពង្រីកប្រពៃណីការទូត ដោយទទួលបានការគាំទ្រពីគ្រប់កម្រិត គ្រប់វិស័យ និងមិត្តភក្តិអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ dangcongsan)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ dangcongsan)

ក្នុងបរិបទដែលពិភពលោកនៅតែមានការផ្លាស់ប្តូរជាច្រើន ជាពិសេសការវិវឌ្ឍន៍ដែលមិនអាចព្យាករណ៍នៃជំងឺរាតត្បាតកូវីដ-១៩ នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វិស័យការទូតចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដើម្បីកំណត់ទិសដៅសមស្របនាពេលខាងមុខ។

“ទាក់ទងនឹងភារកិច្ចសម្រាប់ឆ្នាំ ២០២២ និង ២០២៣ យើងត្រូវព្យាករណ៍ពីស្ថានភាពដើម្បីរៀបចំកិច្ចការបរទេសឱ្យសមស្រប។ ទីមួយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រគឺច្បាស់ណាស់។ ត្រូវព្យាករស្ថានការណ៍ដើម្បីប្រព្រឹត្តយ៉ាងដូចម្ត៉េចសម្រាប់ដោះស្រាយបញ្ហាប្រឈម ទាញយកឱកាសសម្រាប់ការអភិវឌ្ឍ។ ទីពីរគឺជំងឺរាតត្បាតកូវីដ-១៩។ នេះជាបញ្ហាសកល ដូច្នេះត្រូវមានការអភិក្រមវិធីសាស្ត្រសកលមួយ និងត្រូវមានសាមគ្គីភាពអន្តរជាតិទើបរួមដៃគ្នាដោះស្រាយបាន។ ទី៣ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរាំងស្ងួតធនធាន។ យ៉ាងណាមិញ បដិវត្តន៍ ៤.០ មានទាំងបញ្ហាប្រឈមនិងឱកាស ដែលបញ្ហាប្រឈមធំបំផុតគឺសុវត្ថិភាពបណ្តាញ។ ប៉ុន្តែប្រសិនបើយើងទាញ យកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ឱកាសក៏មានច្រើនផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ dangcongsan)
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ dangcongsan)

មុននោះ សន្និសីទការទូតលើកទី ៣១ បានបើកសម័យប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ចាប់តាំងពីសន្និសីទការទូតលើកទី ៣០ នាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បរិបទនៃស្ថានការណ៍ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ មានការអភិវឌ្ឍថ្មីៗជាច្រើន លើសពីការព្យាករណ៍ ប៉ុន្តែការទូតវៀតណាម នៅតែសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញមានប្រសាសន៍ថា៖ “វិស័យការទូតបានប្រកាន់គោលការណ៍ដោយខ្ជាប់ខ្ជួននឹងគោលដៅ មានភាពម្ចាស់ការ មានភាពបត់បែននិងភាពច្នៃប្រឌិតក្នុងការជំនះការលំបាកនិងជំនះឧបសគ្គ ដើម្បីអនុវត្តន៍ប្រកបដោយសមកាលកម្មនូវកិច្ចការបរទេសសំខាន់ៗ តាមនោះ សម្រេចបាននូវគោលដៅសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ។ នោះគឺការរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាព ការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី។ បន្តពង្រីកនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។ អាស្រ័យហេតុនេះ ទាញយកអត្ថប្រយោជន៍ពេញលេញពីប្រភពធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមកំពុងឈានចូលដំណាក់កាលយុទ្ធសាស្ត្រថ្មី ផ្សារភ្ជាប់ជាមួយនឹងការសម្រេចបាននូវសេចក្តីប្រាថ្នា ចក្ខុវិស័យ គោលដៅ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឈរលើមូលដ្ឋាននោះ កិច្ចការបរទេសនឹងបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការកៀងគរធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈ កិត្យានុភាពរបស់ប្រទេសជាតិ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម