Trending now

Facebook បង្កើត​"មជ្ឈមណ្ឌល​ព័ត៌មាន កូវីដ-១៩" ដើម្បី​រួមចំណែក​ក្នុងការបបង្ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ (Covid - 19) នៅ​កម្ពុជា

09:46 | 07/04/2020

ក្រុមហ៊ុន Facebook បាន​ប្រកាស​នៅ​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២០ ថា មជ្ឈមណ្ឌល​ព័ត៌មាន​វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្ន បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ និង​អាចរក​បាន​ជា​ភាសារ​ខ្មែរ​ផង​ដែរ ដើម្បី​ភ្ជាប់​ពលរដ្ឋ​កម្ពុជា ទៅ​នឹង​ប្រភព​ព័ត៌មាន​សំខាន់ៗពាក់ព័ន្ធ​នឹង​ការរាត​ត្បាត​ជាសកល​នៃ​វីរុស​នេះ។

Facebook បង្កើត​"មជ្ឈមណ្ឌល​ព័ត៌មាន កូវីដ-១៩" ដើម្បី​រួមចំណែក​ក្នុងការបបង្ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ (Covid - 19) នៅ​កម្ពុជា

បើ​តាម​ប្រកាស​ព័ត៌មាន​របស់ Facebook ការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​សំខាន់ៗ​នេះ គឺ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើ​ប្រាស់ ដើម្បី​ស្វែងរកព័ត៌មាន​ថ្មីៗ និង​ចុងក្រោយ​បំផុត ព្រមទាំង​ប្រភព​ព័ត៌មាន​អាច​ជឿទុកចិត្ត​បាន ពី​អាជ្ញាធរ​សុខាភិបាល ក៏ដូចជា ការណែនាំ​ផ្សេងៗ ដែល​អាច​ឲ្យ​ពួកគាត់​អនុវត្តតាម ដើម្បី​អាច​រក្សា​សុខភាពល្អ និងជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគាត់។

មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ដែលស្ថិតនៅលើប្រអប់ព័ត៌មាន (News Feed) នឹងប្រមូលផ្តុំទៅដោយ​ព័ត៌មាន​ថ្មីៗ​អំពី​វីរុសកូវីដ-១៩ និង​ការណែនាំផ្សេងៗពីអាជ្ញាធរសុខាភិបាលជាតិ និង អន្តរជាតិ ដើម្បីដាក់ព័ត៌មានទាំងនោះក្នុងកន្លែងតែមួយ។ មាតិការព័ត៌មានទាំងនោះអាចរកបានជាង ៤០ភាសាផ្សេងៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។

ផ្នែកខាងលើនៃមជ្ឈមណ្ឌលនេះរួមមាន មានព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីស្ថិតិសំខាន់ៗ និងចំណងជើងព័ត៌មានដ៏គួរឲ្យ ចាប់អារម្មណ៍ៗទូទាំងពិភពលោក និងទូទាំងតំបន់។

មជ្ឈមណ្ឌលនេះ ក៏នឹងប្រមូលផ្តុំទៅដោយការណែនាំដ៏ល្អបំផុតនានាទៅលើការកំណត់គម្លាតក្នុងសង្គម វិធីការពារ និងការណែនាំ ដែលត្រូវធ្វើផងដែរ នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន។ អ្នកប្រើប្រាស់ អាចជ្រើសរើសធ្វើការតាមដានមជ្ឈមណ្ឌលនេះ ដើម្បីទទួលបានការបញ្ជាក់ឲ្យដឹងមុននូវព័ត៌មានថ្មីៗ នានាពីអាជ្ញាធរសុខាភិបាល នៅលើ News Feed របស់ខ្លួន។

លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook មានប្រសាសន៍ថា៖ «ចំណុចជាអាទិភាព និងការយកចិត្តទុកដាក់ជាចម្បងសម្រាប់យើង គឺការធ្វើឲ្យប្រាកដចិត្តថា ប្រជាពលអាចមានភាពងាយស្រួលក្នុងការទទួល បានដ៏គួរឲ្យជឿទុក ពីប្រភពសុខាភិបាលដែលអាចទុកចិត្តបាន»។

លោក Zuckerberg បានបន្ថែមទៀតថា៖ «ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងដៃគូសុខាភិបាលជាច្រើនរបស់យើង យើងបានបង្កើតឡើងនូវមជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណាមួយដែលយើងនឹងបង្ហាញនៅលើគណនី Facebook របស់ គ្រប់គ្នា។ យើងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនូវកម្មវិធីនេះនៅកន្លែងជាច្រើនទៀត ទូទាំងសហអាមេរិក និងអឺរ៉ុប ក្នុងរយៈ ពេល២៤ម៉ោងទៀត ក៏ដូចជាកន្លែងជាច្រើនផ្សេងទៀតក្នុងពេលខាងមុខ។ គោលដៅនៅទីនេះគឺការដាក់បង្ហាញព័ត៌មាន ដែលអាចជឿទុកចិត្តបាន ពីអង្គភាពនានា ដូចជាពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងអង្គការសុខភាពពិភពលោក នៅពីមុខ គ្រប់គ្នា ដែលប្រើប្រាស់សេវារបស់យើង»៕

(ប្រភពព័ត៌មាន: Facebook)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស