យុគសម័យ - មិនត្រឹមតែមានទីតាំងនៅជិតទីក្រុង Ho Chi Minh ប៉ុណ្ណោះទេ មានមុខម្ហូបពិសេសៗជាច្រើន។ ក្រៅពីនោះ ទីក្រុង Vung Tau និយាយដោយឡែក និងខេត្ត Ba Ria - Vung Tau ជាទូទៅក៏មានកន្លែងថតរូបស្អាតៗ រាប់មិនអស់ដូចជា Nghinh Phong ភ្នំទាប Con Heo វិមាន Bach Dinh ...
![]() |
![]() |
ថ្មីៗនេះ ទីក្រុង Vung Tau បន្តធ្វើឲ្យយុវវ័យ «ចាប់ចិត្ត» ជាបន្តបន្ទាប់ ជាមួយនឹងកន្លែងចាស់ៗ ដែលកំពុងក្លាយទៅជាល្បីជាថ្មីម្តងទៀត ហើយរូបថតក៏ស្អាតដូចគ្នាដែរ ។ បើអ្នកតែងតែទៅលេងទីក្រុង Vung Tau ប៉ុន្តែមិនដឹងកន្លែងទាំងនេះ សូមរៀបចំមួយថ្ងៃ ដើម្បីស្វែងយល់កន្លែអទាំងអស់គ្នា!
ទឹកជ្រោះ Tien - ទឹកជ្រោះពណ៌បៃតងលាក់នៅលើភ្នំ Dinh
![]() |
អាស័យដ្ឋាន៖ ឃុំ Tan Hai ស្រុក Tan Thanh ខេត្ត Ba Ria - Vung Tau
និយាយអំពីទីក្រុង Vung Tau មនុស្សគ្រប់គ្នានឹងនឹកឃើញភ្លាមៗ អំពីខ្សាច់ព៌ណមាស និងឆ្នេរពណ៌ខៀវ ប៉ុន្តែនៅតែមានទឹកជ្រោះលាក់ខ្លួននៅលើភ្នំខ្ពស់ ជាមួយនឹងលំហរពណ៌បៃតងហ៊ុំព័ទ្ធជុំវិញ ដែលបានគេហៅថា ទឹកជ្រោះ Tien។ ទឹកនេះមានប្រភពចេញពីកំពូលភ្នំ Dinh កម្ពស់ជាង 500 ម៉ែត្រ ហើយទឹកហូរបណ្តើរៗ ទៅជើងភ្នំ។ ដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាតនេះ ទឹកជ្រោះ Tien បានទាក់ទាញ ភ្ញៀវទេសចរមកទស្សនានាពេលថ្មីៗនេះ។
មកដល់ទីនេះ ភ្ញៀវនឹងអាចជ្រមុជខ្លួនចូលក្នុងទឹកបាន និងដកដង្ហើមខ្យល់អាកាសបរិសុទ្ធនៅលើភ្នំ។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងនេះ ក៏មានជណ្ដើរដែលមានទីតាំងនៅក្រោមម្លប់ដើមឈើនិងផ្ទាំងថ្មគ្របដណ្តប់ដោយស្លែ ដែលធ្វើឲ្យមនុស្សជាច្រើននឹកដល់បរិបទក្នុងភាពយន្ត anime ជប៉ុន។ វាមិនត្រឹមតែជាផ្ទៃខាងក្រោយ ដើម្បីថតរូបប៉ុណ្ណោះទេ ប៉ុន្តែនៅពេលភ្ញៀវមកលេងទឹកជ្រោះ Tien ភ្ញៀវនឹងមានឱកាសឡើងភ្នំ គយគន់ទេសភាពធម្មជាតិ និងសម្រាកលំហែកាយដោយសុខសាន។
វិហារកាតូលិក Song Vinh ជាមួយនឹងស្ថាបត្យកម្ម Gothic ដ៏ស្រស់ស្អាត
![]() |
អាស័យដ្ឋាន៖ ផ្លូវជាតិលេខ 51, សង្កាត់ Tan Phuoc ទីរួមខេត្តPhu My ខេត្ត Ba Ria –Vung Tau
កន្លែងមួយក្នុងទីក្រុង Vung Tau ដែលកំពុងតែ"Hot" នាពេលថ្មីៗនេះ វិហារកាតូលិក Song Vinh ។ ស្ថិតនៅលើផ្លូវហាយវេលេខ 51 ឆ្លងកាត់តាមស្រុក Tan Thanh វិហារកាតូលិកមានភាពលេចធ្លោជាមួយនឹងផ្ទៃដីដ៏ធំ និងទ្រង់ទ្រាយធំ ដែលធ្វើអោយនរណាម្នាក់ដែលឆ្លងកាត់ត្រូវមើលក្រោយ។
វិហារកាតូលិក Song Vinh មានស្ថាបត្យកម្មតាមរចនាបទ Gothic ជាមួយនឹងប៉មខ្ពស់ចំនួន ២ ដែលមានភាពស៊ីមេទ្រី និងបង្អួចកញ្ចក់ចម្រុះពណ៌។ លើសពីនេះ ក្បួនរចនាទាំងខាងក្រៅ និងខាងក្នុងវិហារកាតូលិចត្រូវបានឆ្លាក់យ៉ាងលំអិត។ ជាមួយនឹងការរចនាដ៏ប្រណិត បូករួមនឹងភាពឆើតវិហារកាតូលិក Song Vinh បានក្លាយជាផ្ទៃខាងក្រោយរូបថតដ៏ស្រស់ស្អាត ដូចជាទេសភាពក្នុងទ្វីបអឺរ៉ុប ដែលធ្វើអោយយុវវ័យចូលមកទស្សនា។
បង្គោលភ្លើងហ្វារតូចមួយមានទីតាំងនៅឆ្នេរសមុទ្រ Dau
![]() |
អាស័យដ្ឋាន៖ តំបន់ Bai Dau - ផ្លូវ Tran Phu សង្កាត់ទី 1, ទីក្រុង Vung Tau ខេត្ត Ba Ria - ខេត្ត Vung Tau
រហូតមកដល់ពេលនេះ ពេលមកដល់ទីក្រុង Vung Tau មនុស្សម្នាតែងតែទៅទស្សនាបង្គោលភ្លើងហ្វាធំដែលមានទីតាំងនៅលើភ្នំ Nho ដើម្បី "ថតរូប" មានមនុស្សតិចណាស់ដែលសម្គាល់ថា នៅតាមផ្លូវ Tran Phu មានបង្គោលស៊ឺនតូចមួយ ដែលគេស្គាល់ថាជាបង្គោលស៊ឺនទីពីរផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ បង្គោលស៊ឺនតូចមួយនេះ ក៏ចាប់ផ្តើមទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីយុវវ័យផងដែរ។
ពិសេសជាងនេះទៅទៀតនោះ នៅជិតបង្គោលស៊ឺនតូច ត្រូវបានដាំដើមឈើផ្កាក្រដាសចម្រុះពណ៌ ធានាថា រូបថតរបស់អ្នកនឹងកាន់តែស្រស់ស្អាត។ ប្រសិនបើអ្នកមកទីនេះនៅពេលរសៀល អ្នកនឹងឃើញថា បង្គោលស៊ឺនតូចពិតជាកន្លែងដ៏ល្អសម្រាប់មើលថ្ងៃលិច។
ច្រកផ្លូវលេខ 444 ផ្លូវ Tran Phu មានទេសភាពស្អាតបំព្រងដូចក្នុងភាពយន្ត
![]() |
អាស័យដ្ឋាន៖ ផ្លូវលេខ 444 ផ្លូវ Tran Phu សង្កាត់ទី 5 ទីក្រុង Vung Tau ខេត្ត Ba Ria – Vung Tau
មិនមានភាពល្បីល្បាញ ដូចច្រកផ្លូវលេខ 107-109 ផ្លូវ Tran Phu ទេ ប៉ុន្តែផ្លូវលេខ 444 ផ្លូវ Tran Phu ក៏កំពុងពេញនិយាមសម្រាប់យុវជនថតរូប។ ច្រកផ្លូវនេះស្ថិតនៅលើជួរភ្នំខ្ពស់ ដូច្នេះផ្លូវនឹងមានភាពចោតបន្តិច ប៉ុន្តែផ្ទុយទៅវិញ ទេសភាពធម្មជាតិនៅទីនេះនឹងធ្វើឱ្យអ្នកពេញចិត្ត។
ដោយសារទើបល្បីល្បាញ នាពេលថ្មីៗ នេះ ច្រកផ្លូវលេខ 444 ផ្លូវ Tran Phu នៅតែរក្សាបាននូវភាពស្រស់ស្អាតធម្មជាតិរបស់វា ដោយម្ខាងជាច្រាំងថ្មចោត ម្ខាងទៀតជាឆ្នេរដ៏ធំ។ នៅពេលរដូវស្លឹកឈើជ្រុះមកដល់ ស្លឹកឈើចាប់ផ្តើមប្រែពណ៌លឿង ធ្វើឱ្យទេសភាពដ៏រ៉ូមែនទិកដូចក្នុងភាពយន្តកូរ៉េខាងត្បូង ហើយក្នុងរដូវរងា ស្លឹកឈើនឹងជ្រុះ បន្សល់ទុកមែកស្តើង។ ដូច្នេះ អ្នកមកទីនេះនៅពេលណាក៏ដោយ អ្នកនឹងទទួលបានរូបថតផ្ទាល់ខ្លួនរបស់អ្នក៕

To Quoc
មតិពីមិត្តអ្នកអាន