Trending now

ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

19:05 | 17/10/2022 ឌីណា

យុគសម័យ - ភាគខាងជើងកំពុងឈានចូលដល់រដូវស្លឹកឈើជ្រុះដ៏ស្រស់ស្អាតបំផុត ដែលជាពេលវេលាល្អ​សម្រាប់យុវវ័យក្នុងការ "ថតរូប"។ កេរ្តិ៍ដំណែល​ដ៏ល្បីល្បាញបន្តជ្រើសរើសដោយអ្នកទេសចរជាច្រើន រួមទាំងល្អាង Mua (ខេត្ត Ninh Binh) ផងដែរ។

សម្រស់គោលដៅទេសចរណ៍ Tuyet tinh Coc ខេត្ត Ninh Binh - កន្លែងប្រដូចជាឋានសួគ៌នៅលោកី សម្រស់គោលដៅទេសចរណ៍ Tuyet tinh Coc ខេត្ត Ninh Binh - កន្លែងប្រដូចជាឋានសួគ៌នៅលោកី
ឡើងកំពូលភ្នំមួរ (Mua) - ហាកំពែង​​របស់​វៀតណាម​ ឡើងកំពូលភ្នំមួរ (Mua) - ហាកំពែង​​របស់​វៀតណាម​
ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

ល្អាង Mua ស្ថិតនៅភូមិ Khe Dau Ha ឃុំ Ninh Xuan ស្រុក Hoa Lu ខេត្ត Ninh Binh នៃប្រទេសវៀតណាម។ នៅលើកំពូលភ្នំ Mua មានរូបសំណាកនាគលាតសន្ធឹង ដូច្នេះវាត្រូវបានគេស្គាល់ថា ជាភ្នំ Ngoa Long។ ក្រៅ​ពី​នេះ នៅ​មាន​និមិត្តរូប​​មួយ​ចំនួន​ទៀត​ដែល​យុវវ័យ​ចូល​ចិត្ត​សម្រាប់ការថត​រូប​ដូច​ជា ប៉ម​ថតរូប។

ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

ទេសភាពនៃតំបន់ Tam Coc ក៏មានរូបរាងថ្មីនៅក្នុងរដូវស្លឹកឈើជ្រុះផងដែរ។ មិនមានវាលស្រែទុំឡើង ពណ៌លឿង ឬបៃតងខ្ចីក្បែរទន្លេ Ngo Dong ទិដ្ឋភាពនៃ Tam Coc ពីលើកំពូលភ្នំំ Mua គ្របដណ្តប់ដោយលក្ខណៈពិសេសនៃរដូវស្លឹកឈើជ្រុះ​ប៉ុណ្ណោះ។

ហ្វូងសត្វពពែធម្មជាតិដែលរស់នៅលើភ្នំ Mua ក៏ជាកន្លែងទាក់ទាញដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាច្រើន ហើយនេះក៏ជាកន្លែងតែមួយគត់ដែលអ្នកអាច "ទទួលបទពិសោធន៍" ពីការឡើងភ្នំជាមួយហ្វូងពពែនៅប្រទេសវៀតណាម។

ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

មិនត្រឹមតែនៅលើកំពូលភ្នំ Mua ប៉ុណ្ណោះទេ វាលផ្កាឈូកជប៉ុនស្ថិត​នៅជើងភ្នំ Mua នៅតែមាន​ផ្កាមួយ​ចំនួនរីកយឺតៗ។ ស្រះផ្កាឈូកនេះមាន​ផ្កាមួយ​ចំនួនរីក​ នៅចុង​រដូវ​ស្លឹក​ជ្រុះ ដូច្នេះភ្ញៀវ​​គួរតែ​ថត​រូប​នៅក្បែរ​ស្រះ​ផ្កានោះ។

ក្រៅពីទេសភាព ម្ហូបពិសេសរបស់ខេត្ត Ninh Binh ដែល​កែច្នៃពីសត្វពពែក៏ទាក់ទាញភ្ញៀវទេសចរណ៍​ នោពេលមកលេងតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុង​ខេត្តនេះ។

ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

មានទីតាំងនៅជុំវិញល្អាង Mua គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញផ្សេងទៀតដូចជា Trang An វត្ត Bai Dinh ល្អាង Am Tiem Tam Coc Bich Dong ... នឹងរួមបញ្ចូលគ្នាទៅជាដំណើរទេសចរណ៍បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងខេត្ត Ninh Binh ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរ ក្នុង រដូវស្លឹកឈើជ្រុះនេះ ជាពិសេសឱកាសនៃថ្ងៃទី ២០ ខែតុលា៕

ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh
ឈ្លក់ក្នុងអន្លង់ស្នេហ៍នឹងទេសភាពរដូវស្លឹកឈើជ្រុះនៅ ល្អាត Mua ជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញក្នុងរាជធានីបុរាណ Ninh Binh

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម
អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន
ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ
មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍