ពេលវេលាថ្មីនេះ ភ្ញៀវបរទេសបានអញ្ជើញមកដល់វៀតណាម តែងរំលឹកដល់ពាក្យ Mua Caves' ច្រើននៅលើបណ្តាញសង្គម ក៏ដូចជាប្លុក (blog) ឯកជន ដោយសារសម្រស់ព្រៃភ្នំស្អាត ដូចជារូបគំនូរ។ នាខែសីហា ឆ្នាំ២០១៨ ឆ្លងកាត់ ត្រាងអាន (Trang An) ទាំងតាមកុក (Tam Coc) ឬវត្តបាយឌិញ (Bai Dinh) គុហាម៉ួរ (Mua) ចំណុះភូមិសាស្រ្តខេដូវហា (Khe Dau Ha) ឃុំនិញស្វឹន (Ninh Xuan) ហ្វ័រឡឺ (Hoa Luu) (និញប៊ិញ - Ninh Binh) ទីកន្លែងល្អឆើមបំផុតក្នុងចំណោម top ទីកន្លែងទាំងប្រាំ ពេលអញ្ជើញមកនិញប៊ិញ (Ninh Binh) នៅលើទំព័រទេសចរណ៍លេខ១ពិភពលោក TripAdvisor។
![]() |
![]() |
![]() |
ផ្លូវឡើងកំពូលភ្នំគុហាមួរ (Mua) ជាមួយនឹងកាំជណ្តើររាប់រយ ធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ដូចកំពុងដើរកម្សាន្តលើនៅ “មហាកំពែង”។ (រូបថត៖ baoquangninh) |
តាមរឿងដំណាល សម័យរាជការត្រឹន (Tran) ឡើងគ្រងរាជបល្ល័ង្ក បានជ្រើសទីនេះ កសាងរាជវាំងអានថៃវី (An Thai Vi) នឹងតែងយាងទតស្រីស្នំ ស្រីរបាំច្រៀងជាប្រចាំ ហើយចាប់ពីនោះឈ្មោះនេះបានប្រសូតចេញ។
គុហាមួរ (Mua) ទទួលបានពាក្យសរសើរច្រើន ដោយនាំមកនូវសម្រស់ពិសេស ភាពសម្របនៃប្រវត្តិសាស្រ្តវប្បធម៌ ជាមួយនឹងធម្មជាតិតំបន់ដីក្រុងបុរាណ។ នៅទីនេះ បានប្រៀបដូចជាមហាកំពែងរបស់វៀតណាម ដោយមានកាំជណ្តើរថ្មបុរាណចំនួន៤៨៦កាំទោងទៅដោយស្លែ នឹងនាំលោកអ្នកឡើងទៅកាន់កំពូលភ្នំគុហាមួរ (Mua)។
នៅពីលើកំពូលភ្នំមួរ (Mua) មិត្តអាចគយគន់មើលតំបន់តាមកុក (Tam Coc) ជាមួយនឹងសម្រស់ស្រស់ស្អាត បម្លាស់ប្ត្តូរតាមរដូវកាលនីមួយៗក្នុងឆ្នាំ បានភ្ញៀវទេសចរបរទេស លើកសរសើរថាស្អាតមិនចាញ់ស្ថានីយ៍គយគន់ខ្ពស់ផ្សេងៗនៅវៀតណាម ដូចជាខ្នងភ្នំម៉ាប៊ីឡែង (Ma Pi Leng) (ហាយ៉ាង - Ha Giang) លិមម៉ុង (Lim Mong) (អៀនបាយ - Yen Bai) ឬម៉ាយចូវ (Mai Chau) (ហ័រប៊ិញ - Hoa Binh)។
មនុស្សគ្រប់រូបវាយតម្លៃកំពូលភ្នំមួរ (Mua) ជាទីកន្លែងរស់និម្មិតស្អាតបំផុតខេត្តនិញប៊ិញ (Ninh Binh)។ ប្រហែលជានៅទីនេះ ទាក់ទាញភ្ញៀវទេសចរបរទេស សន្លឹករូបថតមិនអាចស្អាតជាងនេះទៀត ក៏បានភ្ញៀវទេសចរបរទេសចែករំលែកលើបណ្តាញសង្គម វេទិកាទេសចរណ៍អន្តរជាតិ។
![]() |
ឡើងកំពូលភ្នំមួរ (Mua) - ហាកំពែងរបស់វៀតណាម |
ភ្ញៀវទេសចរចូលចិត្តផ្សងព្រេង ធ្វើដំណើរតាមខ្នងភ្នំបន្តតោងឡើងពើងភ្នំចេញទៅខាងក្រៅ ដើម្បីសំឡឹងមើលទន្លេង៉ោដុង (Ngo Dong) ដ៏ស្រស់ស្អាត។ ពេលព្រះអាទិត្យអស្តង្គត ទូទាំងតំបន់ភ្នំហ្វ័រឡឺ (Hoa Lu) ដណ្តប់ទៅដោយពណ៌លឿង។ ទេសភាពថ្ងៃរសៀលអស្តង្គតនៅទីនេះ ពិតជាស្រស់បំព្រង គាប់ចិត្តអ្នកទេសចរមកទស្សនា។
មិនត្រឹនតែទាក់ទាញដោយទេសភាពធម្មជាតិអស្ចារ្យ ដែលគុហាមួរ (Mua) នៅទាំងមានតម្លៃវប្បធម៌អរូបី ដោយមានរូបសំណាកព្រះម៉ែគង់ស៊ីអីន រួមជាមួយនឹងរូបនាគរចនាលោកខាងកើត នៅលើកំពូលភ្នំ។
ភ្ញៀវទេសចរជនជាតិរុស្ស៊ីឈ្មោះ Roman Ivanov ឲ្យដឹងថា ឱកាសចុងសប្តាហ៍ទំនេរ បងអញ្ជើញមកលេងទីនេះ ឡើងភ្នំហាត់ប្រាណផង គយគន់ទេសភាពស្រស់ស្អាតផង កម្រទីណាមានដូចទីនេះ។ បង Roman ផ្តល់យោបល់គួរត្រឡប់មកគុហាមួរ (Hang Mua) នៅអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំក្រោយ ដើម្បីគយគន់ទេសភាពរដូវកាលមាស នៅលើវាលស្រែស្រូវល្វឹងល្វើយនៃតំបន់ក្រុងបុរាណហ្វ័រឡឺ (Hoa lu)៕
មតិពីមិត្តអ្នកអាន