យុគសម័យ - ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានអបអរសាទរចំពោះវៀតណាម ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
![]() |
![]() |
![]() |
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ទីពីរពីស្តាំ) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែតុលា។ |
ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១២ ខែតុលា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានជួបសន្ទនាជាមួយអ្នកសារព័ត៌មាននៅទីក្រុងហាណូយ។ នៅក្នុងជំនួបនោះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink បានអបអរសាទរចំពោះវៀតណាមដែលបានបោះឆ្នោតចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោកក៏បានសង្ឃឹមថា វៀតណាមក្នុងនាមជាសមាជិកដ៏សំខាន់នៃក្រុមប្រឹក្សា នឹងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយបន្តសហការជាមួយសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។ តាមនោះ លោក Kritenbrink បានសម្តែងក្តីសង្ឃឹម និងការរំពឹងទុកថា ក្នុងនាមជាសមាជិកដ៏សំខាន់នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងក្លាយជាដៃគូជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់សិទ្ធិមនុស្សជាសកល និងដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្សដែលកំពុងកើតមាននៅក្នុងពិភពលោក។ សហរដ្ឋអាមេរិករំពឹងថាវៀតណាមនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងការប្តេជ្ញាចិត្តសិទ្ធិមនុស្សអន្តរជាតិ។
លោក Daniel Kritenbrink បាននិយាយថា ឆ្នាំ ២០២៣ គឺជាខួបលើកទី ១០ នៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ លោកជឿជាក់ថា នេះជាឱកាសសម្រាប់ប្រទេសទាំងពីរចាត់វិធានការជាក់ស្តែង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៖ សេដ្ឋកិច្ច សុខភាពសាធារណៈ សន្តិសុខ ពលកម្ម ការប្រែប្រួលអាកាសធាតុ...
នាពេលថ្មីៗនេះ វៀតណាមបានបោះជំហានយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងវិស័យសុខាភិបាល បម្រែបម្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ ភាគីទាំងពីរបានចាប់ផ្តើមអនុវត្តកម្មវិធី PEPFAR ដែលជាកម្មវិធីជំនួយសម្រាប់ប្រទេសចំនួន ១៥ ដើម្បីបង្ការ និងគ្រប់គ្រងមេរោគអេដស៍/ជំងឺអេដស៍។ មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដបានក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។ ក្នុងបរិបទនៃការរាតត្បាត Covid-19 សហរដ្ឋអាមេរិកបានផ្តល់ឱ្យវៀតណាមនូវវ៉ាក់សាំងចំនួន ៤០ លានដូស និងឧបករណ៍វេជ្ជសាស្ត្រជាច្រើន។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel E.Kritenbrink បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងវៀតណាម - អាមេរិក នឹងត្រូវបានលើកកំពស់យ៉ាងខ្លាំងនាពេលខាងមុខ ហើយសកម្មភាពជាច្រើននឹងត្រូវបានផ្សព្វផ្សាយដើម្បីអបអរសាទរខួបលើកទី ១០ នៃទំនាក់ទំនងទ្វេភាគី។
លោក Kritenbrink បានអះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិកមានភាពរឹងមាំជាងពេលណាៗទាំងអស់។ “វៀតណាមដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។ យើងនឹងខិតខំគាំទ្រ និងពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្ត ដៃគូ និងមិត្តភ័ក្តិដែលមានទស្សនៈស្រដៀងនឹងវៀតណាម” ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក Kritenbrink បានសង្កត់ធ្ងន់៕

មតិពីមិត្តអ្នកអាន