យុគសម័យ - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink បានសង្កត់ធ្ងន់ថា«វៀតណាមនិងអាមេរិកកំពុងបង្កើតទំនុកចិត្តនិងទំនាក់ទំនងដ៏ប្រសើរបំផុត» នៅក្នុងឱកាសនៃខួបលើកទី ២៥ នៃការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងការទូតវៀតណាម - អាមេរិក (ថ្ងៃទី១២ កក្កដា ឆ្នាំ១៩៩៥ / ថ្ងៃទី១២ ខែកក្កដា ២០២០)។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink ក្នុងបទសម្ភាសមួយ (រូបថត៖ qdnd.vn)
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានកសាងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រពៃនិងជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមក។ ដើម្បីសម្រេចបាននូវលទ្ធផលបែបនេះ ប្រទេសទាំងពីរបានចាប់ផ្តើមធ្វើឡើងដោយសហការគ្នាក្នុងការដោះស្រាយបញ្ហាអតីតកាលដោយមានទំនួលខុសត្រូវខ្ពស់រួមមានការផ្តល់ជំនួយមនុស្សធម៌និងការដោះស្រាយមរតកសង្គ្រាមដែលភាគច្រើនទាក់ទងនឹងទាហានអាមេរិកដែលបាត់ខ្លួនអំឡុង សង្គ្រាមវៀតណាម (MIA)។
វៀតណាមនិងអាមេរិកបានធ្វើឲ្យប្រក្រតីនូវទំនាក់ទំនងពាណិជ្ជកម្ម ក្នុងរយៈពេលមួយឆ្នាំមុននឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាជាផ្លូវការនាឆ្នាំ ១៩៩៥។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក វៀតណាមនិងអាមេរិកមិនមានការរីកចម្រើនច្រើនក្នុងពាណិជ្ជកម្មទ្វេភាគីទេ ហើយឥឡូវនេះពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៩ បានកើនឡើងដល់ជាង ៧៧ ពាន់លានដុល្លារអាមេរិក។ នោះគឺជារឿងគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រទេសទាំងពីរផងដែរ។
គួរឲ្យេរំលឹកថា កាលពីខែកក្កដាឆ្នាំ ២០១៥ អគ្គលេខាបក្សលោក Nguyen Phu Trong និង ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា (Barack Obama) បានអញ្ជើញជួបពិភាក្សាគ្នាប្រកបដោយជោគជ័យហើយភាគីទាំងពីរបានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ដំណើរទស្សកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong ទទួលបានជោគជ័យសំខាន់ចំនួនពីរ។ ទីមួយគឺភាគីទាំងពីរបានអះអាងថានឹងបន្តគោរពធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិ និងស្ថាប័ននយោបាយឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ ទីពីរគឺខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះបានបង្ហាញពីភាពទូលំទូលាយនិងភាពស៊ីជម្រៅនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។
លោក Daniel Kritenbrink បានសង្កត់ធ្ងន់បន្ថែមទៀតថាសហរដ្ឋអាមេរិក និងវៀតណាមមាន វិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរួមមានវិស័យថាមពល សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន កសាងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ ទោះយ៉ាងណាក៏ដោយនៅតែមានឧបសគ្គមួយចំនួនខាងគោលនយោបាយចូលទីផ្សាររបស់ប្រទេសវៀតណាម ដែលត្រូវការកែតម្រូវក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីផងដែរ។ ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិកបានសហការជាមួយប្រទេសវៀតណាមចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19) និងបានផ្តល់ថវិកាប្រមាណ ១៥ លានដុល្លារអាមេរិកដល់ប្រទេសវៀតណាម ដើម្បីឆ្លើយតបទៅនឹងជំងឺឆ្លងដ៏កាចសាហាវនេះ រួមមានការបង្ការនិងទប់ស្កាត់ជំងឺនេះផងនិងស្តារសេដ្ឋកិច្ចវៀតណាមឡើងវិញផងដែរ។
វៀតណាមបានគេចាត់ទុកគឺជា“ ជើងឯក” របស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយសហរដ្ឋអាមេរិកមានមោទនភាពដែលមានដៃគូខាងសុខាភិបាលដូចបែបនេះ។ បន្ទាប់មកទៀតអាមេរិកក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជន វៀតណាមដែលបានផ្តល់ម៉ាស់វជ្ជសាស្រ្តរាប់លានម៉ាស់និងគ្រឿងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀតដល់សហរដ្ឋអាមេរិកដែលបានចូលរួមចំណែកក្នុងការការពារនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩អាចត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អឥតខ្ចោះនៃទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកអស់រយៈពេល ២៥ ឆ្នាំកន្លងមកនេះផងដែរ។
កិច្ចសហប្រតិបត្តិការការពារជាតិក៏ជាគំរូល្អមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ទំនាក់ទំនងរវាងកងទ័ពទាំងពីរកំពុងរីកចម្រើនយ៉ាងខ្លាំង។ ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាជាញឹកញាប់លើបញ្ហាសន្តិសុខក្នុងតំបន់ និងលើកកម្ពស់ការបណ្តុះបណ្តាលនិងផ្លាស់ប្តូរការអប់រំ។ ជាពិសេសសហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់ វៀតណាមនិងកងទ័ពប្រជាជនវៀតណាម។ វៀតណាមនិងសហរដ្ឋអាមេរិកបានសហការគ្នាក្នុងវិស័យបណ្តុះបណ្តាល ផ្តល់ជំនួយមនុស្សធម៌ ជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ និងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។ ចំពោះបញ្ហាអាមេរិកនឹងជួយវៀតណាមក្នុងការស្វែងរក ជនវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាម។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងពង្រីកការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់ខ្លួនយ៉ាងសំខាន់ជាមួយវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនវៀតណាមដែលបានបាត់ខ្លួននិងពលិកម្មក្នុងសង្គ្រាមនៅវៀត ណាម។ ទីភ្នាក់ងារ USAID និងស្ថាប័នមានសមត្ថកិច្ចវៀតណាមទទួលបន្ទុកការស្វែងរកជនបាត់ខ្លួន (VNOSMP) ក៏បានចុះហត្ថលេខាលើអនុស្សារណៈ (៨ កក្កដា ២០២០) ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការលើកកំពស់សមត្ថភាពនិងផ្តល់ជំនួយបច្ចេកទេសដើម្បីកំណត់អដ្ឋិធាតុយុទ្ធជនវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមផងដែរ។ ចំណុចនេះពិតជាត្រឹមត្រូវនិងជាក់ ស្តែងគួរឲ្យធ្វើហើយគ្មានអ្វីដែលអាចរារាំងប្រទេសទាំងពីរបន្តសហការគ្នានាពេលអនាគតពុំជាខានឡើយ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: qdnd.vn)
មតិពីមិត្តអ្នកអាន