Trending now

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអះអាងថាវៀតណាមចាត់វិធានការគួរឲ្យកត់សម្គាល់និងទាន់ពេលវេលាក្នងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង

15:41 | 14/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel J. Kritenbrink បានសង្កត់ធ្ងន់ថាប្រទេសវៀតណាមបានធ្វើសកម្មភាពល្ឆឆ្នើម និងមានភាពម្ចាស់ការក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ហើយអាមេរិកក៏កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាមជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel J. Kritenbrink

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នាថ្ងៃទី ១៣ ខែមេសា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអះអាងថា៖ សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ចំពោះវិធីទប់ទល់របស់វៀតណាមចំពោះជំងឺរាតត្បាតកូវីដ១៩ (Covid-19)។ រដ្ឋាភិបាលសហរដ្ឋអាមេរិកជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូឈានមុខគេ ហើយជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

លោកបន្ថែមទៀតថាអាមេរិកបានវាយតម្លៃថាតាំងពីដើមមកវៀតណាមបានជ្រើសរើសវិធីសាស្រ្ដ៏តសកម្មដោយកំណត់អត្តសញ្ញាណនៃករណីឆ្លងជម្ងឺកូវីដ១៩ទាំងអស់នៅទូទាំងប្រទេស។ ក្នុងពេលតែមួយរកឃើញនិងដាក់នៅដាច់ដោយឡែកនៃការប៉ះពាល់នីមួយៗនិងធ្វើតេស្តវីរុសជាចាំបាច់។ ហើយឥឡូវនេះក្រឡេកមើលលទ្ធផល គេបានជឿជាក់ថាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាមបានទទួលជោគជ័យ។ ប្រទេសវៀតណាមកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ដោយមានចំនួនអ្នកផ្ទុកមេរោគនេះត្រូវបានគ្រប់គ្រងនៅកម្រិតទាបផងដែរ។

លោក Daniel Kritenbrink បានអះអាងថា៖ “ខ្ញុំអាចនិយាយដោយមោទនភាពថា វៀតណាមនិងសហរដ្ឋអាមេរិកមានទំនាក់ ទំនងសហប្រតិបត្តិការលើវិស័សសុខាភិបាលយ៉ាងយូរអង្វែង។ ក្រុមការងារ ធំបំផុត ដែលបានធ្វើការនៅក្នុងក្រុមបេសកកម្មរបស់អាមេរិក គឺចាក្រុមការងារ សុខាភិបាល ដោយមានបុគ្គលិកជាង ១០០ នាក់ ដែលបានសហការ ជាមួយ ដៃគូវៀតណាម។ នេះគឺជាតំណាងមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការទប់ស្កាត់ជំងឺ (CDC) ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) ក្រសួងការពារជាតិ ក្រសួងការបរទេស រួមជាមួយស្ថាប័នជាច្រើនទៀត។ គោលដៅនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាមគឺសំដៅជួយវៀតណាមក្នុងការបង្កើនសមត្ថភាពលើវិស័យសសុខភាព ដែលរួមមានសមត្ថភាពតាមដាន បង្ការ និងប្រយុទ្ធប្រឆាងជំងឺរាតត្បាត ក្នុងក្របខ័ណ្ឌនៃរបៀបវារៈសន្តិសុខសុខាភិបាលសកលលោក។ វៀតណាមគឺជាដៃគូដ៏អស្ចារ្យ។ យើងខ្ញុំពិតចាមានមោទនភាពចំពោះទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងមាំមួន និងយូរអង្វែងលើវិស័យសុខា ភិបាលរវាងសហរដ្ឋអាមេរិក និងវៀតណាមផងដែរ”៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: msn.com)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយ បែងចែកខ្សែផ្លូវចរាចរណ៍ ដើម្បីបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ការបំប្លែង "ភាពជិតស្និទ្ធខាងភូមិសាស្ត្រ" ឱ្យក្លាយទៅជា "គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ" រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ