Trending now

ឆ្នេរ​ឋាន​សួគ៌ មាន​សេវាកម្ម​ទេសចរណ៍ជាច្រើន ដែលអ្នកអាច​មិន​ធ្លាប់​ដឹង!

13:25 | 25/02/2020

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យាន្តជាតិ​សមុទ្រ​កោះរ៉ុង ស្ថិតក្នុងភូមិសាស្រ្ដ​ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅឆ្នេរឋានសួគ៌ យើងត្រូវ​ធ្វើដំណើរតាមអូប័រចេញពីកំពង់ផែក្រុងព្រះសីហនុ សំដៅទៅ​ដែនកោះដែលបណ្ដែតខ្លួនកណ្ដាលមហាសាគរ ប្រមាណ ១ម៉ោង២០នាទី យើងនឹងមកដល់ឆកសមុទ្រមួយ មានឆ្នេរដ៏ស្រស់ត្រកាល រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យាន្តជាតិ​សមុទ្រ​កោះរ៉ុង

ឆ្នេរភ្លោះដែលមានខ្សាច់សក្បុសនេះ មានប្រវែងសរុបជាង ១២០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចឆៀងខាងជើងនៃឧទ្យាន្តសមុទ្រកោះរ៉ុង។ បន្ថែមលើការកម្សាន្តលើឆ្នេរខ្សាច់ដ៏វែងអន្លាយ នៅទីនេះក៏មានសេវាកម្មទេសចរណ៍ផ្សេងៗទៀត ដូចជាការស្ទូចត្រីកម្សាន្ត ការជ្រមុជទឹកទស្សនាផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទ។ អ្វីដែលអ្នកទេសចរ​មិនគួរមើលរំលង គឺការ​ជិះកាយាក់ គយគន់ទេសភាពដងព្រែក ដែលមានទឹកថ្លាចាំងឆ្លុះដល់បាត។

ឆ្នេរភ្លោះដែលមានខ្សាច់សក្បុសនេះ មានប្រវែងសរុបជាង ១២០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចឆៀងខាងជើងនៃឧទ្យាន្តសមុទ្រកោះរ៉ុង

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស