Trending now

វៀតណាមរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ

08:14 | 08/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី៧ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការច្បាប់អន្តរជាតិ (គណៈ កម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ បានបើកសម័យប្រជុំពេញអង្គលើប្រធានបទច្បាប់អន្តរជាតិ ការលើកកម្ពស់នីតិរដ្ឋនៅកម្រិតជាតិ និងអន្តរជាតិ។ ប្រទេសសមាជិកអង្គការសហប្រជាជាតិនិងអ្នកសង្កេតការណ៍ជិត ១០០ នាក់បានចូលរួមផងដែរ។

កញ្ញាជនជាតិ Tay (វៀតណាម) រកឃើញទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពសម្រាប់កសិផលនៅតំបន់ខ្ពង់រាប កញ្ញាជនជាតិ Tay (វៀតណាម) រកឃើញទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពសម្រាប់កសិផលនៅតំបន់ខ្ពង់រាប
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកត់សម្គាល់៣ចំណុច ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកត់សម្គាល់៣ចំណុច ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការរួមជាមួយសហគមន៍អន្តរជាតិ ជំរុញនីតិរដ្ឋនៅកម្រិតខុសៗគ្នា។ ក្នុងស្ថានភាពនៅជម្លោះស្មុគ្រស្មាញដែលប្រព្រឹត្តទៅពិភពលោកបច្ចុប្បន្ន លោក ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ច្បាប់អន្តជាតិនិងគោលការណ៍ជាសារវ័ន្ននៃធម្មនុញ្ញអង្គការសហប្រជាតិ តែងតែជាមូលដ្ឋាននៃប្រព័ន្ធអន្តរជាតិ ព្រមទាំងអំពាវនាវឲ្យប្រទេសនានាគោរពគោលការណ៍ដោះស្រាយជំលោះអន្តរជាតិដោយសន្តិវិធី និងលើកកម្ពស់តួនាទីរបស់ស្ថាប័នអាជ្ញាកណ្តាលអន្តរជាតិ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី និងលើកកំពស់នីតិរដ្ឋនៅកម្រិតអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមកំពុងបន្តអនុវត្តន៍ការកែទម្រង់ច្បាប់ ពង្រឹងប្រព័ន្ធច្បាប់ សំដៅកសាងរដ្ឋនីតិរដ្ឋ ព្រមទាំងនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ និងដៃគូដទៃដើម្បីជំរុញនិងធានាការគោរពរាល់គោលការណ៍នីតិរដ្ឋនៅកម្រិតជាតិនិងអន្តរជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ