Trending now

នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា

15:37 | 08/06/2026 ឌឹកអាញ់

យុគសម័យ - នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ទទួលជួបជញ្ជូនរដ្ឋមន្ត្រីការបរទេសអេស្តូនី នាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។

នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្តីការរដ្ឋាភិបាលនាព្រឹកមិញនេះ នាយករដ្ឋមន្ត្រី Le Minh Hung និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើពិធីគោរពទង់ជាតិ និងត្រួតពលពលបាលហត្ថនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានចាប់ផ្តើមកិច្ចពិភាក្សាទ្វេភាគី។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន (AFF) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Le Minh Hung។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី ២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈនោះបង្កើតនូវកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ រួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងរួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងកិច្ចការកសាងសហគមន៍អាស៊ាន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីស្តីការរដ្ឋាភិបាល នាព្រឹកថ្ងៃទី ៨ មិថុនា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ប្រព្រឹត្តទៅក្នុងបរិបទដែលភាគីទាំងពីរកំពុងសកម្មដាក់ឱ្យអនុវត្តបណ្តាទិសដៅយុទ្ធសាស្ត្រ ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

តាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang ទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា មានការអភិវឌ្ឍយ៉ាងសម្បូរបែប ដោយបណ្តាដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់កន្លងទៅនេះ បានបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយអំពីគុណភាព និងទម្រង់ទិសដៅសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយការទុកចិត្តគ្នាកាន់តែខ្លាំងឡើង។

នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបរួមគ្នានាព្រឹកថ្ងៃទី ៨ មិថុនា។

ចំណុចលេចធ្លោដ៏ធំបំផុតនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ គឺការងើបឡើងវិញនិងរីកចម្រើនយ៉ាងខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ឆ្ពោះទៅរកការអបអរសាទរខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu រំពឹងថា ប្រទេសទាំងពីរនឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សេដ្ឋកិច្ចព្រំដែន និងជម្រុញខ្លាំងក្លានូវបណ្តាវិស័យថ្មីៗ ដូចជាការបំប្លែងឌីជីថល និងសេដ្ឋកិច្ចបៃតង៕

ប្រធានសមាគមវៀតណាមនៅកូរ៉េ Le Nguyen Minh Phuong៖ ទាក់ទាញធនធានគុណភាពខ្ពស់ពីប្រជាជនវៀតណាមនៅកូរ៉េ ប្រធានសមាគមវៀតណាមនៅកូរ៉េ Le Nguyen Minh Phuong៖ ទាក់ទាញធនធានគុណភាពខ្ពស់ពីប្រជាជនវៀតណាមនៅកូរ៉េ

យុគសម័យ - ប្រធានសមាគមវៀតណាមនៅកូរ៉េ លោកស្រី Le Nguyen Minh Phuong បានឲ្យដឹងថា សមាគមនឹងផ្តោតលើកម្មវិធីទាក់ទាញធនធានគុណភាពខ្ពស់ពីប្រជាជនវៀតណាមនៅកូរ៉េ។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូចំនួន ៣៥០នាក់ បានចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេសឆ្នាំ២០២៤ និងពិធីដាក់ឲ្យដំណើរការនូវធនាគារហ្សែនដែលផ្ទុក ADN របស់យុទ្ធជនពលី និងញាតិមិត្តយុទ្ធជនពលី ដែលមិនទាន់កំណត់អត្តសញ្ញាណ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩
ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត
AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រដល់គ្រួសារអាជីវកម្មក្នុងការបំប្លែងឌីជីថល ជម្រុញកំណើនសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Da Nang