Trending now

ញាំគមដូងនៃតំបន់និរតី - មុខម្ហូបពិសេសមួយនៃនិរតីវៀតណាម

09:18 | 09/10/2022 យោងតាមកាសែតរូបថតវៀតណាម

តំបន់និរតីវៀតណាមមានមុខម្ហូបឆ្ងាញ់ៗជាច្រើនដែលធ្វើពីដូង។ ក្នុងចំណោមនោះ ភ្ញៀវហូបអាហារនឹងលើកឡើងនូវញាំគមដូងដែលជាម្ហូបឆ្ងាញ់សម្រាប់ការបើកពិធីជប់លៀង នៅតំបន់ដាំដូងដ៏ល្បីរបស់វៀតណាម។

ភោជនីយដ្ឋានល្អបំផុតទាំង ១០ នៅវៀតណាម ភោជនីយដ្ឋានល្អបំផុតទាំង ១០ នៅវៀតណាម
គោឡើងភ្នំ An Giang គោឡើងភ្នំ An Giang
គ្រឿងផ្សំសម្រាប់ការធ្វើញាំគមដូង រួមមាន គោមដូង បង្គា ជីគ្រប់មុខ…
គ្រឿងផ្សំសម្រាប់ការធ្វើញាំគមដូង រួមមាន គោមដូង បង្គា ជីគ្រប់មុខ…

ញាំគមដូងគឺជាមុខម្ហូបពិសេសមួយនៃនិរតីវៀតណាម។ គ្រឿងផ្សំពិសេសណាស់នៃម្ហូបនេះគឺគមដូង។ នេះគឺជាអាហារដែលមានជីវជាតិ និងល្អសម្រាប់សុខភាព។ គមដូងមានពណ៌ស ហើយស្ថិតនៅជ្រៅក្នុងដើមដូង រួមទាំងពន្លកខ្ចីមិនទាន់ក្លាយទៅជាស្លឹកខ្ចីនិងទងស្លឹក ។ ដូច្នេះហើយ ប្រជាពលរដ្ឋត្រូវកាប់ដើមដូងទាំងមូលដែលដាំក្នុងរយៈពេលអស់ជាច្រើនឆ្នាំ ដើម្បីយកគ្រឿងផ្សំធ្វើម្ហូបនេះ។

ដើម្បីធ្វើឱ្យញាំគមដូងមានរសជាតិឆ្ងាញ់ អ្នកត្រូវជ្រើសរើសផ្នែកណានៃគមដូងដែលមានពណ៌សបំផុត ហើយត្រាំវាក្នុងទឹកកកលាយនឹងទឹកក្រូចឆ្មាពីរបីដំណក់ ដើម្បីបង្កើនភាពសនៃគ្រឿងផ្សំ។ បន្ទាប់មក យកគមដូងហាន់ជាបន្ទះស្តើងៗ និងវែងល្មមហូប។ ក្រៅពីគមដូង គេត្រូវរៀបចំគ្រឿងផ្សំផ្សេងៗទៀត ដូចជា បង្គារខ្លាខ្មៅចំហុយបកសំបកចេញ ហើយហាន់ពាក់កណ្តាល ត្រចៀកជ្រូកស្ងោរ ហាន់ជាសរសៃ ការ៉ុត ត្រសក់ ខ្ទឹមបារាំងស្វាយ និងជីគ្រប់មុខ។

ដំណាក់កាលចុងក្រោយគឺលាយគ្រឿងផ្សំទាំងអស់ដែលបានរៀបចំរួចជាមួយនឹងទឹកត្រី ស្ករ ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មា ឬទឹកខ្មេះ និងទឹកសុទ្ធ។

ញាំគមដូងឈ្ងុយឆ្ងាញ់នៃតំបន់និរតីវៀតណាម
ញាំគមដូងឈ្ងុយឆ្ងាញ់នៃតំបន់និរតីវៀតណាម

យោងតាមលោក ឡេ ង៉ុកគ្វឹន (Le Ngoc Quan) ដែលជាមេចុងភៅនៃភោជនីយដ្ឋាន Cho Que (ទីផ្សារជនបទ) បានចែករំលែកថា គាត់បានធ្វើដំណើរទៅគ្រប់ទិសទីនៃប្រទេសវៀតណាម ហើយកែច្នៃមុខម្ហូបប្រពៃណីនៅតំបន់ផ្សេងៗ គ្នាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ គាត់មានការបំផុសគំនិតយ៉ាងខ្លាំងនៅពេលគាត់ធ្វើញាំគមដូងនេះ។ ញាំគមដូងនេះឆ្ងាញ់ណាស់ រសជាតិឈ្ងុយនៃដូង រសជាតិឆ្ងាញ់នៃបង្គា និងត្រចៀកជ្រូក លាយជាមួយនឹងរសជាតិបន្លែ និងគមដូង។ ជាងនេះទៅទៀត ញាំគមដូងក៏មើលទៅគួរអោយចាប់អារម្មណ៍ផងដែរ ដោយសារពណ៌សនៃគមដូង ត្រចៀកជ្រូក ពណ៌ក្រហមនៃសាច់បង្គា ការ៉ុត និងពណ៌ស្វាយនៃខ្ទឹម បារាំងក្រហម និងពណ៌បៃតងនៃជីគ្រប់មុខ។

ញាំគមដូងបានក្លាយជាមុខម្ហូបពិសេសដ៏ល្បីល្បាញដែលអ្នកទេសចរគួរតែភ្លក់ម្តង នៅពេលមកទេសចតំបន់និរតីវៀតណាម។ សម្រាប់ប្រជាជនតំបន់និរតីដែលឃ្លាតឆ្ងាយពីផ្ទះយូរ ម្ហូបនេះក៏រំលឹកពីការចងចាំពីកុមារភាព និងស្រុកកំណើតដ៏សុខសាន្តផងដែរ៕

អាស័យដ្ឋានហូបម្ហូបនេះនៅ៖

- ភោជនីយដ្ឋាន Cho Que (ទីផ្សារជនបទ) ៖ លេខ ១ ចក្រ ១៦៣ ផ្លូវ ហ័ងង៉ឹន (Hoang Ngan) សង្កាត់ទ្រុងហ័រ (Trung Hoa) ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានី ហាណូយ (Ha Noi)

- ជាន់ទី ២ - អគារ My Way Hotel & Residence - លេខ ២ ច្រក ៨៦ ផ្លូវ យុយតឹន (Duy Tan) ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានី ហាណូយ (Ha Noi). ទូរស័ព្ទ៖ ០៩៣ ៦៥៧ ១០៨០

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន